ពេលវេលាបានកែប្រែមនុស្សពិតមែន ដូចជីមីនអញ្ចឹងប៉ុន្មានថ្ងៃមុនទើបតែត្រូវនាយអាក្រក់ចិត្តខ្មៅនោះប៉ះពាល់ទេ។ នាយជាដើមហេតុធ្វើឲ្យគេមិនបានមកធ្វើការដល់ទៅ2ថ្ងៃឯ ណោះស្តាយលុយណាស់។ គេមកលើកនេះមកជម្រះបញ្ជីជាមួយនាយហើយចាំមើលចុះ យ៉ុនហ្គី ថាឡេសុី។
«ហ្ហឹស! ប្រុសចង្រៃចាំមើលខ្ញុំធ្វើអីលោកបានខ្លះ?» ដើរមកដល់មុខកន្លែងធ្វើការរបស់យ៉ុនហ្គីគេស្រាប់តែនឹកឃើញដល់ការសន្ទនាជាមួយឡានីន ប្អូនរបស់យ៉ុនហ្គីដែលណែនាំគេនោះ។ គេស្រាប់តែលេចចេញនូវស្នាម ញញឹមកំហូចឡើងមក។
ស្រមៃ
«បើប្រុសម្នាក់នោះធ្វើបាបឯង ឯងត្រូវតែក្លាហានពើងទ្រូងតតាំងជាមួយគ្នាកុំឲ្យគេបានចិត្តអញ្ចឹងទៀត» ឡានីននិយាយទៅកាន់ជីមីនដោយនាងមិនទាំងដឹងផងថាអ្នកដែលតែងតែធ្វើបាបចិត្តជីមីនកន្លងមកគឺជាបងប្រុសសំណព្វចិត្តរបស់នាងនេះហើយ។
«បាទ!» ស្តាប់មើលទៅទំនងណាស់តែជីមីននៅតែរាងបាក់ស្បាតខ្លាចនាយតិចៗដដែល។ ពីដំបូងឫកពារឆ្នាសឆ្នើមនោះមិនអាចបញ្ចេញដាក់នាយបានទៀតទេ មានអារម្មណ៍ថានាយធ្វើឲ្យគេប្តូរគ្រប់យ៉ាង។
បច្ចុប្បន្ន
«ខ្ញុំនឹងធ្វើជា ផាក ជីមីនដូវីមៀម្តងទៀតលោកចាំតែមើលចុះ» ជីមីនញញឹមខិលដើរចូលទៅខាងក្នុងយ៉ាងរំភើយគ្មានខ្វល់អារម្មណ៍ចៅហ្វាយនាយទេ។ មក យឺតហើយអឿទៀតបើតែយ៉ាងនេះអីមេកាត់ ប្រាក់ខែសមណាស់។
«មកយឺតហើយមានដឹងទេ?» អ្នកប្រុសមុខ ងាប់ដូចគេចងបាញ់និយាយទៅកាន់កូនចៅដូចជាជីមីន ដែលពុងកាន់ឯកសារសំខាន់ក្នុងដៃដំណើរគ្មានយល់មុខចៅហ្វាយនាយអីបន្តិច។
«ក៏ឈឺហើយរវល់ទើបមកធ្វើការមិនទាន់នោះអីឬចៅហ្វាយគិតចង់ដេញខ្ញុំចេញ?» ជីមីនក្មេងព្រហើនតបទៅវិញយ៉ាងសមចិត្តគ្មានថ្ងៃចុះចាញ់នឹងប្រុសម្នាក់នេះជាដាច់ខាត។ នាយកាន់តែតំឡើងឫកគេក៏កាន់តែខ្លាំងទៅតាមនោះដែរ។
«មិនដេញតែកាត់ប្រាក់ខែ» សម្តីមួយម៉ាត់ៗនិយាយមកច្បាស់ៗចង់បញ្ជាក់ថានាយមិនចូលចិត្តលេងសើចជាមួយគេទេ។ នាយស្អប់ចរិតតវ៉ារបស់ជីមីននេះណាស់កាន់តែឃើញកាន់តែខឹង។
YOU ARE READING
រឿង Just Remembered Me! (ចប់)
Любовные романы«ហ្ហឹកៗ! ខ្ញុំដឹងថាគេម្នាក់នោះល្អណាស់ សាកសមជាមួយលោកឥតខ្ចោះ! តែហេតុអ្វីក៏បេះ ដូងដ៏សែនតូចមួយនេះវានៅតែឈឺចាប់ទោះចង់បំភ្លេចលោកក៏បំភ្លេចមិនបានបែបនេះ?» ជីមីន ផាក ជីមីន ដូវីមៀ&យ៉ុនហ្គី ថាឡេសុី
