ភាគទី3: សារភាព

560 31 0
                                    

ច្រើនខែកន្លងផុតទៅ!

មេឃថ្ងៃអួរអាប់ខុសធម្មតា ទើបតែម៉ោងប្រមាណ5សោះតែងងឹតដូចចង់បង្អុរភ្លៀងមកយ៉ាងសម្បើមអស្ចារ្យយ៉ាងអញ្ចឹង។ ពពកខ្មៅមីដេរដាសនៅនឹងជាប់លែងផ្លាស់ទីទៅណាទៀតនិយាយឲ្យចំគឺដូចចង់ព្យុះបន្តិច ដូចចង់ ភ្លៀងបន្តិចរកថាមិនត្រូវ។ បានបន្តិចក្រោយមេឃក៏ចាប់ធ្លាក់តំណក់តិចៗដូចទឹកសន្សើម។

កម្លាំងតូចស្តើងជីមីន ឈររង់ចាំអ្វីក៏មិនដឹងនៅក្រោមដើមសាគូរ៉ាតែឯងជាមួយអាវរងារដ៏ធំគ្របលើខ្លួនមើលសឹងមិនស្គាល់។ មួយសន្ទុះក្រោយទើបលេចនូវរូបរាងកម្លោះសង្ហា យ៉ុនហ្គីថាឡេសុីចេញមកជាមួយអាវរងារជាប់ខ្លួនដែរ។ ដំណើរមាំទាំសម្តៅមករកជីមីនទាំងមិនចង់។

«ចាំយូរដែរទេ?» មកដល់ភ្លាមនាយសួរទៅគេភ្លាមជាមួយមុខដ៏គួរឲ្យខ្លាចរបស់នាយតែមិនធ្វើឲ្យអ្នកដែលឈរនៅពីខាងមុខគេនេះភ័យអីបន្តិចទេ។

«មិនយូរទេ!» ថ្ងៃនេះហាក់ប្លែកខុសពីធម្មតាដែលជីមីននិយាយភាសារាបសារជាងរាល់ ដង។ កាលពីដំបូងឆ្មើងឆ្មៃថ្ងៃនេះប្រែសុភាពទន់ភ្លន់ទៅវិញគួរជាចម្ងល់ខ្លាំងណាស់។

«ឯងណាត់ខ្ញុំមកទីនេះធ្វើអី? មិនទៅជប់លៀងជាមួយមិត្តភក្តិនៅឯថ្នាក់បែរជាមកហាលខ្យល់ហាលភ្លៀងទៅវិញមើលចុះទទឹកអស់ហើយ» យ៉ុនហ្គីនិយាយសម្តីស្មើធេងតែស្តាប់ទៅពិតជាពីរោះ និងស្រាលស្រទន់ខ្លាំងណាស់សមជាបុរសដែលនារីគ្រប់គ្នាប្រាថ្នាចង់បានពិតមែន។ សមហើយដែលអ្នកខ្លះមានកូនចិត្តលួចប៉ងនោះ។

«ខ្ញុំណាត់បងមកទីនេះគឺមានរឿងចង់ប្រាប់គឺថា...»
«គឺអ្វី?»
«ខ្ញុំគឺខ្ញុំ!»
«និយាយឲ្យលឿនមកមិនចឹងខ្ញុំទៅវិញហើយ»
«អត់ទេៗ!គឺខ្ញុំស្រឡាញ់បង»

ថាចប់មិនរង់ចាំស្តាប់ចម្លើយទេក៏រត់ត្រុយទៅបាត់ ធ្វើឲ្យអ្នកដែលស្តាប់គេសារភាពអម្បាញ់មិញគ្រវីក្បាលញាប់ស្អេករាងអស់ សំណើចបន្តិចអីបន្តិចរកថាមិនត្រូវ។ តែមិននៅយូរទេមនុស្សដូចគេគឺរឹងដូចថ្មអញ្ចឹងដើរ ចេញគ្មានអារម្មណ៍អីទាំងអស់។

គិតឬ? ថាអ្នកដែលសារភាពដាក់គេហើយរត់បាត់ស្រមោលនោះ។ យល់ខុសស្រឡះមកពីភាពអៀនខ្មាសមិនធ្លាប់ធ្វើទង្វើបែបនោះពីមុនមកនោះគេក៏រត់ទៅពួននៅដើមឈើម្ខាង ទៀត។ ហើយក៏ត្រូវមកអន់ចិត្តពេលដែលនាយដើរចេញទាំងគ្មានបញ្ចេញអារម្មណ៍អីទាំងអស់បែបនេះ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now