ភាគ១៧
វគ្គ៣ កាដូរខួបកំណើតដែលពិបាកបំភ្លេច
យ៉ុនហ្គី សម្ងំនៅក្នុងបន្ទប់ដែលងងឹតស្លុប គ្មានពន្លឺ គេមិនបើកអំពូល មិនបើកវាំងនន មិនព្រមចេញក្រៅ សម្ងំតែក្នុងបន្ទប់ គេធ្វើបែបនេះអស់ជាង២ថ្ងៃហើយ ដល់ថ្នាក់ម៉ាដាម ម៊ែដឺសិន បារម្ភ ក៏ស្វះស្វែងរកកូនសោរចាក់ទ្វារទៅមើលគេដោយផ្ទាល់ ចង់ដឹងថាគេស្លាប់ឬក៏រស់។
« ប៉ុណ្ណឹងបានហើយស៊ូហ្គា! ឈប់ចងខ្លួនឯងទៅនឹងរឿងអតីតកាលអី វាបានចប់យូរហើយ! »
« តែខ្ញុំមិនព្រមចប់ទាំងបែបនេះឡើយ អ្វីដែលពួកគេធ្វើដាក់គ្រួសារខ្ញុំ ពួកគេត្រូវតែទទួលខុសត្រូវ! ពួកគេត្រូវតែធ្លាក់នរកទាំងរស់ដូចខ្ញុំដែរ! » សម្លេងពោរពេញដោយកំហឹង បន្លឺឡើងម៉ាត់ៗធ្វើឲ្យម៉ាដាមហាក់បីព្រឺសម្បុរនឹងគេ។
« ស៊ូធំហើយ ស៊ូល្មមប្រើជីវិតដែលនៅសល់ឲ្យមានន័យ កសាងខ្លួនឯងឲ្យមានន័យ មានជីវិតល្អប្រសើរ បើស៊ូសងសឹកគ្មានអីចំណេញឡើយ មានតែខាតនិងខាតប៉ុណ្ណោះ ជួនកាលអ្នកឈឺចាប់ខ្លាំងអាចជាស៊ូ ក៏ថាបាន! »
« ខ្ញុំមិនព្រមឲ្យពួកគេសើចសប្បាយលើគំនរទុក្ខខ្ញុំឡើយ! ទោះខ្ញុំត្រូវឈឺ ក៏ពួកគេត្រូវតែឈឺនិងវេទនាជាងខ្ញុំ!! » កែវភ្នែកពោរពេញនូវការចងអាឃាត របស់គេ ធ្វើឲ្យម៉ាដាមព្រឺឆ្អឹងខ្នង គាត់ដកដង្ហើមធំ ក្រវីក្បាលតិចៗ ពេលប្រដៅគេមិនបាន គេលែងស្តាប់សម្តីគាត់ទៀតហើយ។
« ការសងសឹក នឹងនាំមកនូវភាពស្តាយក្រោយ កុំឲ្យខ្លួនឯងផុងជ្រៅក្នុងសេចក្តីទោសៈអីស៊ូ នេះស៊ូភ្លេចអីដែលខ្ញុំបានប្រដៅហើយមែនទេ?»
« អំពើល្អរបស់ម៉ាដាមខ្ញុំចងចាំជានិច្ច តែខ្ញុំមិនអាចបិទភ្នែកធ្វើមើលមិនឃើញនូវការឈឺចាប់របស់ម៉ាដាមដែលបានចួបឡើយ! »
« ស៊ូ.... បើស៊ូស្រលាញ់និងគោរពខ្ញុំ សូមកុំប្រព្រឹត្តិវា ស៊ូទៅសងសឹកពួកគេដូចជាបំផ្លាញ់ការខិតខំប្រឹងប្រែងដែលខ្ញុំប្រដៅចិញ្ចឹមស៊ូ មករាប់ឆ្នាំអិញ្ចឹង!! » ម៉ាដាមម៊ែឌឺសិន ចូលទៅឪបនាយកម្លោះហើយអង្អែលក្បាលគេថ្នមៗ គាត់មិនចង់ឃើញមនុស្សល្អត្រូវដើរផ្លូវខុសព្រោះការសងសឹកទាំងងងឹតងងុលឡើយ។
« ខ្ញុំស្អប់ស្នាមញញឹមពួកគេណាស់ម៉ាដាម! » គ្រាន់តែនិយាយ គ្រាន់តែនឹកដើម ធ្វើឲ្យគេម៉ួម៉ៅ មានអារម្មណ៍ក្តៅរោលរាលចង់ចាក់សម្លាប់មនុស្សមួយរំពេច គេមិនបណ្តាយឲ្យរឿងទាំងអស់ត្រូវទទួលរងតែម្ខាងនោះទេ។ គេនឹងសងទៅវិញយ៉ាងសាកសម។
..............
« ផ្ទះស្ងាត់ដល់ហើយលោកម្ចាស់! » អ្នកបម្រើស្រី លាន់មាត់តិចៗក្រោយពីដាក់កែវកាហ្វេរចុះលើតុរួច។ នាងចោលភ្នែកទៅមើលចៅហ្វាយរបស់ខ្លួនដោយកាន់ទូរស័ព្ទមើលវីដេអូ ផ្សាយផ្ទាល់ពីទីក្រុងបារីស ដែលកូនស្រីចូលទៅធ្វើជាតារាបង្ហាញម៉ូត ជាទូតសុឆ្ឆនៈរបស់ប្រ៊េនមួយល្បីឈ្មោះ។
« មែនហើយ! រាល់ដងមានកូនលែនស៍នៅផ្ទះមិនស្ងាត់ជ្រងំអិញ្ចឹងទេ! » លោកហ្វានហាន ញញឹមតិចៗមុននឹងទាញកាហ្វេរមកផឹកមួយក្អឹក រួចដាក់បង្គុយលើកៅអី មើលកូនស្រីដើរលើឆាកយ៉ាងស្រស់ស្អាត។
« លោកម្ចាស់! មានរឿងមិនស្រួល! » កូនចៅរបស់លោកហ្វានហាន រត់ចូលមកក្នុងសួនច្បារនិយាយដោយទឹកមុខភិតភ័យ។
« កើតអី? »
« មានមនុស្សមួយក្រុមសម្រុកចូលមកទីនេះហើយទាន៎ ថែមទាំងសម្លាប់កូនចៅរបស់ពួកយើងទៀតផងលោកម្ចាស់! »
« ថ្លើមធំ!!! » លោកហ្វានហាន សង្រឺតជើងធ្មេញ ចង់ដឹងអ្នកណា មកពីណាទើបក្លាហានហ៊ានសម្លាប់កូនចៅគាត់នៅក្នុងផ្ទះគាត់បែបនេះ? បរុសចំណាស់ដកកាំភ្លើងពីចង្កេះខោកូនចៅ ដើរទៅក្នុងផ្ទះ គ្រាន់ឈានជើងចូលក្នុងបន្ទប់ទទួលភ្ញៀវគាត់ហាក់ធ្លាក់ថ្លើមខ្ពុក ពេលឃើញកូនចៅគាត់ជាច្រើននាក់ ដេកស្លាប់យ៉ាងរណីងរណោង។
« អ្នកណា??? » គាត់ក្តាប់ដៃសង្រ្គឺតធ្មេញ ភ្នែកក្រហមងាំងព្រោះចង់វែកមុខរកអ្នកថ្លើមធំហ៊ានអុកឡុកដល់ផ្ទះគាត់បែបនេះណាស់។ ថាអាខ្វាក់ភ្នែកមួយណាហ៊ានរករឿងគាត់??
« គឺខ្ញុំ!! »
« យ៉ុនហ្គី??នេះឯង...? »
មានរឿងអីកើតឡើង? ហេតុអីអាក្មេងម្សិលម្ង៉ៃម្នាក់នេះហ៊ានសម្លាប់កូនចៅរបស់គាត់?
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
