Ep23

53 2 0
                                        


វគ្គ៣ កាដូរខួបកំណើតដែលពិបាកបំភ្លេច

យ៉ុនហ្គី  សម្លឹងមុខរ៉ហ្វ្រីលែនស៏ បែបមិននឹកស្មានថានាងនឹងចាក់គេដោយទឹកមុខស្លូតបូតបែបនេះឡើយ។ នាងពិតជាធ្វើឪ្យគេស្មានមិនដល់ពិតមែន។ យ៉ុនហ្គី លើកដៃខ្ទប់របួសនៅត្រង់ពោះរបស់គេ ថយក្រោយពីនាងប៉ុន្មានជំហាន ខាំថ្គាមទប់អារម្មណ៏ឈឺចាប់ ទាំងអស់ទម្លាក់នៅត្រង់របួសដើម មិនព្រមបង្ហាញការឈឺចាប់លើមុខឲ្យនាងបានឃើញឡើយ។
       « យ៉ុនហ្គី!!! បងយ៉ាងម៉េចហើយ?? »
      « ខ្ញុំគ្មានចេតនាទេ! » នាងអធិប្បាយប្រាប់គេដោយទឹកមុខស្លេកស្លាំង នាងចង់ការពារខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែគេទេដែលខំសម្តៅមករកនាងទាំងនាងបាននិយាយរួចហើយ ថានឹងចាក់គេបើសិនគេនៅចចេសចង់មកក្បែរនាង។
       « អូនពិតជាហ៊ានចាក់បងមែនលែនស៏!! »
     « គឺខ្ញុំនិយាយយរួចហើយ! បងមិនស្តាប់នៅតែចចេស! ខ្ញុំគ្រាន់តែចង់ការពារខ្លួន! » ស្តាប់ពាក្យបកស្រាយរបស់នាងហើយធ្វើឲ្យគេចង់សើចជាខ្លាំង នាងក្លាហានបែបនេះគេកាន់តែចូលចិត្ត ព្រោះនៅពេលខាងមុខគេនឹងមានរឿងមួយចំនួនទុកបង្តើតការភ្ងាក់ផ្អើលមួយដល់នាង។
      « មែនហើយ! គឺបងមិនស្តាប់ខ្លួនឯង បងមិនស្មានថាអូនហ៊ានចាក់បងនោះទេលែនស៏!! »
      « ឈប់និយាយតវ៉ាឈ្លោះនឹងអូនទៅ! ចាំអូនលាងរបួសឲ្យបង!! » នាងចាប់ដើមដៃយ៉ុនហ្គី នាំគេទៅអង្គុយនៅលើកៅអី តុកញ្វក់តូចល្មមនៅក្បែរកញ្ជក់ ហើយរត់ទៅរកប្រអប់ថ្នាំ ដើម្បីលាងរបួសឲ្យគេ។ យ៉ុនហ្គី អង្គុយសម្លឹងមុខនាងទាំងខំទប់របួស គេអង្គុយមើលនាងលាងរបួសនិងបិទថ្នាំឲ្យគេរួចរាល់។

        « សំណាងហើយដែលរបួសមិនជ្រៅ! មិនចឹងបងច្បាស់ជាស្លាប់មុនបានរៀបការមិនខាន!» ពាក្យសម្តីឌឺដងរបស់គេ ធ្វើឲ្យនាងស្ងាត់មាត់ជ្រាប មិនហ៊ាននិយាយអីតបតឡើយ ព្រោះពេលនេះគេមានអ្វីដែលអាចគំរាមនាងបានគឺលោកប៉ានាង។
         « របួសលាងរួចហើយ! បងឆាប់ទៅវិញទៅ! » រ៉ូហ្វ្រីលែនស៏ និយាយរួចក្រោកឈរមិននៅមើលគេដោះអាវសំដិលយូរទៀតឡើយ ត្បិតតែជិតបានរៀបការជាមួយគ្នាមែន តែនាងមិនទម្លាប់មើលសាច់ទ្រូងមនុស្សប្រុស ពិសេសច្បាស់ៗបែបនេះកាន់តែមិនធ្លាប់។ ណាមួយនាងជាស្រីក្រមុំ ឃើញអ្វីបែបនេះមិនសាកសមប៉ុន្មានទេ។
    « បងចង់គេងនៅទីនេះ! អូនដាច់ចិត្តឲ្យបងទៅផ្ទះវិញទាំងមានរបួសសដែរ?? »
  « របួសស្រាល! យ៉ាងណាមិនបានពិការ! »
  « ចុះបើបងក្រឡាប់ឡានតាមផ្លូវ? អូនច្បាស់ជាស្ពាយឈ្មោះជាស្រីម៉េម៉ាយអស់មួយជីវិត! » គេនិយាយចប់ ដើសម្តៅទៅរកគ្រែដេករបស់រ៉ូហ្រ្វីលែនស៏ ទម្លាក់ខ្លួនដេកយ៉ាងរំភើយ ជាហេតុធ្វើឪ្យនាងខាំធ្មេញសម្លក់គេ មិនដាក់ភ្នែក នាងបែរខ្នងដើរចេញព្រោះមិនចង់និយាយជាមួយគេទាល់តែសោះ មានអារម្មណ៏មិនចូលចិត្តចរិតគេនៅពេលនេះ។

" Dark paradise  " Where stories live. Discover now