រ៉ូហ្វ្រីលែនស៏ ផ្លាស់ប្តូរឈុតទៅជាខោក្រណាត់ជើងខ្លី អាវយឺតរលុងពណ៌ខ្មៅក្រឹប ស្រីស្រស់ដើរចូលឡានដែលកូនចៅយ៉ុនហ្គី រៀបចំរួចជាស្រេចសម្រាប់នាង ដែលនាំនាងទៅជួបគេនៅមន្ទីរពេទ្យ។
« មិនសមណាមានរឿងបែបនេះកើតឡើងលើអ្នកនាងសោះ! »
« មិនមែនហៅអ្នកនាងទេ! ពេលនេះត្រូវហៅថាលោកស្រី! »
« អ្ហា៎!! ខ្ញុំភ្លេចឲ្យឈឹងទៅ! ប៉ុន្តែមង្គលការគ្មានកូនកម្លោះបែបនេះយកជាការបានដែរមែនទេ? »
« បានទេដឹង?? » សម្លេងជជែកគ្នាពីក្រុមកូនចៅអង្គរក្សយ៉ុនហ្គី បន្លឺតិចៗតែនាងតូចនៅក្នុងឡានក៏បានស្តាប់ឮ ហើយនាងស្តាប់ដោយយកចិត្តទុកដាក់ទៀតផង។
ត្បិតតែមានរឿងធំបែបនេះកើតឡើងលើរូបនាងក៏ដោយ ក៏នាងមិនបានយំស្រក់ទឹកភ្នែកដូចមនុស្សផ្សេងៗគិតទុកឡើយ ផ្ទុយទៅវិញនាងនៅស្ងប់ស្ងាត់ មិនឡូឡា មិនសួរនាំ ប្រៀបដូចទឹកសមុទ្រស្ងប់ស្ងាត់ តែនរណាទៅដឹងថាទឹកសមុទ្រស្ងប់រមែងមានព្យុះនៅពីក្រោម??
......
« ចៅហ្វាយរបស់លោក កើតអីមែនទេទើបនៅមន្ទីរពេទ្យ? » ក្រោយពីឡានចេញយូរគួរសម នាងតូចក៏ហាមាត់សួរទម្លុះភាពស្ងៀមស្ងាត់ ដោយផ្ទៀងត្រចៀកស្តាប់គ្រីស និយាយតបមកវិញ ក្រោមទឹកមុខនឹងធឹង ហាក់បីដូចជាមិនរង្គោះរង្គើរជាមួយរឿងដែលកំពុងចួបប្រទះ។
« ខ្ញុំមិនច្បាស់ទេ ព្រោះនៅក្នុងកម្មវិធីដូចគ្នា! »
« គេមិនមែនធ្វើអីលោកប៉ាខ្ញុំទេមែនទេ?? »
« ខ្ញុំមិនដឹងដូចគ្នាបាទ! » គ្រីសនៅតែឆ្លើយមិនដឹងគ្រប់សំណួរ រហូតធ្វើឲ្យនាងតូចត្រូវឈប់សួរបន្តទៀត ស្របពេលកង់ឡានបង្វិលមកឈប់ចត នៅមុខមន្ទីរពេទ្យល្មម។
« សូមលោកស្រីអញ្ជើញបាទ! » គ្រីស បើកទ្វារឡានឲ្យនាងតូច ហើយក៏ដើរតាមពីក្រោយនាង តួនាទីគេគឺការពារសុវត្ថិភាពរបស់នាងគ្រប់ជំហាន។ មិនយូរប៉ុន្មានពួកគេក៏មកដល់បន្ទប់សម្រាករបស់អ្នកជំងឺ នៅជាន់ទី១៥។
រ៉ូហ្វ្រីលែនស៍ សង្តេតឃើញថាមានកូនចៅរបស់យ៉ុនហ្គី ឈរយាមការណ៍ ច្រើននាក់ណាស់ ជាហេតុធ្វើឱ្យនាងកាន់តែសង្ស័យថាអ្នកណាដែលគេងនៅលើគ្រែអ្នកជំងឺ?
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
