សម្លេងអ៊ូអររំពងពេញត្រចៀកនាងក្រមុដែលសន្លប់ស្តូកស្តឹងនៅលើគ្រែអ្នកជម្ងឺ កំពុងត្រូវបានគ្រូពេទ្យរុញប្រាកង់សម្តៅទៅបន្ទប់សង្រ្គោះបន្ទាន់។ សម្លេងស្រែកដង្ហោយហៅឈ្មោះនាង ខណៈដែលត្របកភ្នែកទាំងគូរមើលអ្វីមើលឃើញក្រៅពីភាពងងឹតស្លុប។ ក្លិនឈាមឆ្អាបសាយភាយពេញច្រមុះនាង អាចសន្និដ្ឋានបានថានាងមានរបួសធ្ងន់ធ្ងរ។
*ទីងងងងង!!
សម្លេងកណ្តឹងរោទ៍នៅក្នុងមន្ទីរពេទ្យ រាងតូចច្រលឹងត្រូវក្រុមគ្រូពេទ្យយកឧបករណ៍ជំនួយដង្ហើមដាក់កៀបនិងច្រមុះ ហើយមានគ្រូពេទ្យផ្សេងចាក់ថ្នាំឲ្យនាងនិងលាងរបួសកន្លែងដែលហូរឈមតាមរាងកាយ។
« កូនលែនស៍ ត្រូវតែមានជីវិតរស់ណា៎! »
« ប៉ា....ប៉ាប៉ា »
« មិនថាចួបរឿងអីឡើយ កូនត្រូវតែមានជីវិតរស់រានបន្តក្តីស្រមៃរបស់កូន! ទោះបីប៉ាត្រូវស្លាប់ ក៏ប៉ាត្រូវបំពេញបំណងឲ្យកូនដែរលែនស៍...»
« ប៉ា....» បបូរមាត់ក្រហមស្រាលៗ វាចាខ្សោយៗសឹងស្តាប់មិនឮ ប្រអប់ដៃខ្ញាំចូលគ្នា ទាល់តែគ្រូពេទ្យចាប់ពន្លាទើបនាងព្រមពន្លាតាមគ្រូពេទ្យ។
......
« នាងយ៉ាងម៉េចហើយប្រុសស៊ូ? » ម៉ាដាមម៊ែដឺសិន ដើរសម្តៅទៅរកក្មួយប្រុសជាមួយដំណើរអមដោយអង្គរក្សជំនិតកម្លោះ ដើរតាមជាប់ប្រកិតព្រមនឹងការដឹកដៃម៉ាដាម។
« នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ! ឮថាសុខភាពមិនស្រួល ហេតុអីក៏មកទាំងឈឺបែបនេះ? » សម្លេងកាចៗបង្កប់ន័យបារម្ភ របស់យ៉ុនហ្គី ធ្វើឲ្យម៉ាដាមម៊ែសិន ស្រវាទៅឈោងចាប់ដៃគេ។ ក្មួយប្រុសក៏ងើបឡើង ហុចដៃឲ្យម្តាយមីងចាប់ នាំគាត់អង្គុយលើកៅអីស្រួលបួល ទើបងាកទៅសម្លក់កូនចៅនៅក្រោយខ្នង។
« ឯងមិនចេះហាមម៉ាដាមទេហ្អេស៎? »
« កុំបន្ទោសបេន អីប្រុសស៊ូ! មីងជាអ្នកគំរាមគេថាបើមិនជូនមីងមក មីងមិនលេបថ្នាំឡើយ!! » ម៉ាដាមចាប់ដៃក្មួយប្រុស ហាមប្រាមកុំឲ្យទៅស្តីបន្ទោសអង្គរក្សគាត់ ត្បិតគាត់រឹងរូសចង់មកមន្ទីរពេទ្យដោយខ្លួនឯង។
« ខ្ញុំមិនកើតអីទេ! ហើយនាងក៏គ្មានអីត្រូវម៉ាដាមបារម្ភ! អាបេន ជូនម៉ាដាមទៅវិញ!! »
« ក្បាលរឹងដូចឪឯងមិនខុសសោះ!! »
« ម៉ាដាម!!! »
« មីងមិនគួរណា ចិញ្ចឹមប្រុសស៊ូឲ្យខូចមនុស្សម្នាចឹងសោះ! រ៉ូហ្វ្រីលែនស៍ ចូលទៅខាងក្នុងយូរហើយ បើគ្មានអីធ្ងន់ធ្ងរហេតុអីមិនចេញមកវិញ? »
« ខ្ញុំមិនដឹង!! » ទឹកមុខគេស្ងប់ស្ងាត់ នឹងធឹងហាក់បីដូចជាមិនបារម្ភពីរ៉ូហ្វ្រីលែនស៍ សូម្បីតែបន្តិច។ ទាំងដែលនាងជាប្រពន្ធស្របច្បាប់របស់គេ ដែលគេស្រលាញ់ ការពារដល់ទីបំផុត ប៉ុន្តែគេមិនអើពើសុខទុក្ខនាងទាល់តែសោះ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
