មេឃក៏ងងឹតស្លុប ម៉ោងកាន់តែជ្រេ ប៉ុន្តែក្នុងភូមិគ្រឹះស្រីស្រស់នៅបើកភ្លើងពេញបន្ទប់ គ្រប់កន្លែងតែម្តង។ ចំណែកម្ចាស់ផ្ទះនិងអ្នកបម្រើប៉ុន្មាននាក់ក៏នៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវជុំជាមួយស្រីតូចមិនព្រមទៅសម្រាកដែរ។
« អ្នកនាងតូចទៅសម្រាកទៅណា៎ ថ្ងៃស្អែកប្រហែលជាមានដំណឹងល្អពីលោកម្ចាស់មិនខានឡើយ! »
បើនៅអង្គុយសំកុកបែបនេះបន្តទៀត រ៉ូហ្វ្រីលែនស៍ច្បាស់ជាឈឺ ម៉ែដោះមិនចង់ឃើញអ្នកនាងតូចពិបាកចិត្តទើបលួងលោមដោយពាក្យផ្អែមល្ហែម។ ដឹងក្នុងចិត្តថាចៅហ្វាយបារម្ភពីឪពុក ប៉ុន្តែគាត់ក៏បារម្ភពីនាងដូចគ្នា។
« ខ្ញុំគេងមិនលក់ទេម៉ែដោះ!! » ពាក្យសម្តីស្រងូតស្រងាត់របស់រ៉ូហ្វ្រីលែនស៍ បង្ហាញពីក្តីបារម្ភតាមទឹកដមនិងកែវភ្នែកដែលរំពឹងសម្លឹងទៅមាត់ផ្លូវក្រែងមាននរណាមកផ្តល់ដំណឹងឲ្យនាងដឹងខ្លះ តែវាស្ងាត់សូន្យឈឹង។
« អ្នកនាងមានឡានបើកចូលមកភូមិគ្រឹះហើយ!! » សម្លេងអ្នកបម្រើស្រីបន្លឺឡើងពេលឃើញហ្វាឡានពីមាត់របងភូមិគ្រឹះ ស្របនឹងឡានពណ៍ខ្មៅរលោងស្រិលវាគើមៗចូលមកក្នុងភូមិគ្រឹះយឺតៗ។ អង្គរក្សដែលត្រូវបានគេបញ្ចូនមកទីនេះក៏រូតរះទៅបើកទ្វារឡានឲ្យគេប្រកបដោយការគោរពជាខ្លាំង។
« ចង់ធ្វើអី? ឆាប់លែងខ្ញុំទៅ...» សម្លេងនារីស្រែកកោកៗពេលបរុសៗឈុតខ្មៅស្ទុះមកចាប់នាងចេញពីក្នុងភូមិគ្រឹះសម្តៅទៅឡានខ្មៅនោះ ចំណែកម៉ែដោះនិងស្រីបម្រើក្នុងភូមិគ្រឹះ មិនហ៊ានស្រែក ចូលទៅជួយតវ៉ាឡើយ ព្រោះអង្គរក្សទាំងនោះឃាត់ពួកគាត់ជាប់និងយកកាំភ្លើងមកគំរាម។
« លែងខ្ញុំ...អ្ហា៎...លែងអ្ហឹស...»
|| គ្រឹបបបបបបបប||
សម្លេងស្រីក្រមុំស្រែកចាចពេលត្រូវគេចាប់ញាត់ចូលឡានផ្លុុក ហើយទាញទ្វារបិទមួយទំហឹង ធ្វើឲ្យរ៉ូហ្វ្រីលែនស៍ មីងម៉ង់ៗក្នុងឡានទាងងងឹតស្លុបមើលអ្វីមិនឃើញក្រៅតែភាពងងឹតមួយមុខ ហើយនិងចំហាយដកដង្ហើមរបស់មនុស្សម្នាក់កំពុងតែអង្គុយក្នុងឡានជាមួយនាង។ កែវភ្នែកមូលក្រឡង់សម្លឹងតាមកញ្ចក់ឃើញមនុស្សប៉ុន្មាននាក់ឈរយាមឡានដោយបែរខ្នងដាក់ឡាន ធ្វើឲ្យនាងកាន់តែមានអារម្មណ៍មិនស្រួល ទើបលូកដៃកាច់គន្លឹះទ្វារចង់រត់ចេញ ប៉ុន្តែក៏ត្រូវមនុស្សដែលអង្គុយក្បែរ ដោយមិនស្គាល់ ថាជាស្រីឬក៏ប្រុស ស្ទុះចាប់កដៃនាងជាប់ហើយរុញផ្ទប់នឹងទ្វារឡានលាន់តែផឹប។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
