ស្រីស្រស់បោះជំហានញាប់ៗដើរទៅចាប់ដើមដៃយ៉ុនហ្គី ជាប់ហើយញញឹមបែបលាក់លៀមមិនឲ្យអ្នកម្ខាងទៀតសង្ស័យ។
« អូនកើតអីឬអត់?? »
« អត់ទេ! អូនចូលផ្ទះហើយ បងទៅមើលម៉ាដាមចុះ! កុំភ្លេចខលប្រាប់អូនផងណា៎! » រ៉ូហ្វ្រីលែនស៍ និយាយដោយមិនមើលយ៉ុនហ្គី សូម្បីតែកន្ទុយភ្នែក ហើយនាងក៏ចុះពីឡានដើរចេញដោយមិនងាកមើលគេទាល់តែសោះ។
« ហ៊ឹស! » យ៉ុនហ្គីព្រួសខ្យល់ដង្ហើមចេញ ដោយស្នាមញញឹមចុងមាត់ គេបង្វិលចង្គួតឡានបើកចេញពោលពេញដោយល្បិចក្នុងខ្លួន។
......
« ម៉ែដោះ!! » រាងតូចច្រលឹងរត់ចូលក្នុងភូមិគ្រឹះធំស្គឹមស្គៃដោយភាពព្រួយបារម្ភព្រោះតែការបាត់ដំណឹងសូន្យឈឹងពីឪពុករបស់ខ្លួន ដែលទាក់ទងមិនបានជាច្រើនថ្ងៃមកហើយ។
« ព្រះប្រទានពរ! ទីបំផុតអ្នកនាងមកហើយ! ហ៊ឹកៗ » ម៉ែដរត់ទៅឪបស្រីក្រមុំដោយកសរបារម្ភ។
« លោកប៉ា! ប៉ាគាត់ទៅណា? បាត់ដំណឹងគាត់តាំងពីពេលណា? ហេតុអីគ្មានអ្នកណារកគាត់? អ្ហឹកៗម៉ែដោះ... » ស្រីតូចរៀបរាប់ដោយទឹកភ្នែករលីងរលោង បេះដូងស្ទើរជ្រុះពីទងពេលគ្មានអ្នកណាអាចទាក់ទងប៉ានាងបាន។ តើគាត់ទៅណា?? ម៉េចក៏មិនឲ្យដំណឹងអ្នកផ្ទះ?
« ប៉ុន្មានថ្ងៃមុនមានអ្នកមករកលោកម្ចាស់! គេប្រាប់ថាជាមិត្តចាស់ មានរឿងត្រូវជម្រះបញ្ជីជាមួយលោកម្ចាស់! តែម៉ែដោះមើលទៅពួកគេនោះជាមនុស្សមិនល្អទេអ្នកនាងតូច! »
« ជាអ្នកណាម៉ែដោះ? ខ្ញុំស្គាល់ឬអត់? ឬក៏លោកឧត្តមសេនីយ៍? » ស្រីស្រស់បើកភ្នែកធំៗ និយាយទាំងសម្លេងធំត្បិតមនុស្សដែលមានបញ្ហាជាមួយនាងពេលបច្ចុប្បន្នមានតែលោកឧត្តមសេនីយ៍ ម្នាក់ប៉ុណ្ណោះ។
« ម៉ែដោះមិនច្បាស់ទេ! ពេលគេមកគឺមកទាំងឈុតខ្មៅទាំងអស់! ហើយក៏សម្លាប់មនុស្ស...»
« ថាម៉េច?? » រ៉ូហ្វ្រីលែនស៍ ស្រែកទាំងបើកភ្នែកធំៗ នាងមិនគិតទេថាឧត្តមសេនីយ៍អាចសម្លាប់មនុស្សនៅក្នុងផ្ទះនាងបាន ពិតជាមិនស្គាល់ច្បាប់ស្រុកប្រទេសមែន។
« ម៉ែដោះមិនបាននៅក្នុងហេតុការណ៍ ទើបមិនដឹងថាជាអ្នកណា! ពេលនេះតើយើងគួរធ្វើយ៉ាងម៉េចទៅអ្នកនាងតូច?? »
« ចាំខ្ញុំទៅរកលោកឧត្តមសេនីយ៍! ខ្ញុំនឹងទៅជួយលោកប៉ា...» នាងតូចនិយាយយ៉ាងមោះមុត ចាប់ដៃម៉ែដោះជាប់ កែវភ្នែកសម្លឹងមើលទៅឆ្ងាយៗ ដោយខួរក្បាលរកនឹកវិធីដែលអាចរំដោះឪពុកមកវិញបាន។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
