រាងស្តើងគេងលើរទះរុញ ដោយមានលូស៊ី និងយ៉ុនហ្គី ព្រមទាំងក្រុមគ្រូពេទ្យជួយរុញចូលទៅបន្ទប់សង្រ្គោះបន្ទាន់។ ដុកទ័ររហ័សចូលទៅពិនិត្យអាការ: របស់នាងភ្លាមៗ ទុកឲ្យលូស៊ី យ៉ុនហ្គី ឈររង់ចាំនៅខាងក្រៅទាំងបារម្ភនិងស្លន់ស្លោរខ្លាំងណាស់ សម្រាប់លូស៊ី មិនដែលឃើញរ៉ូហ្វ្រីលែនស៍សន្លប់ឡើយទោះបីជាធ្វើការនឿយហត់ប៉ុណ្ណា។ ចំណែកយ៉ុនហ្គី គេគិតថាសុខភាពនាងខ្សោយ និងគិតស្មានថានាងមានជំងឺក្នុងរាងកាយដែលមិនដឹងទើបចេះតែបារម្ភកាន់តែថ្វេរដង។
« តើនាងយ៉ាងម៉េចហើយដុកទ័រ? »
« តើនាងមានជំងឺអីជាប់ខ្លួនទេ? » ពួកគេសួរដុកទ័រព្រមគ្នាដោយក្តីបារម្ភពេញខ្លួន។ ដុកទ័រ ដោះម៉ាសចេញរួចទើបបន្លឺតបវិញ។
« អ្នកនាងគាត់មិនមានជំងឺអ្វីទេ កាលដែលសន្លប់បណ្តាលមកពីការគិតច្រើន ស្ត្រេស ខ្វះជាតិស្ករ! សាច់ញាតិខ្ញុំសូមណែនាំឲ្យលើកទឹកចិត្តដល់អ្នកនាងរ៉ូហ្វ្រីលែនស៍ ញាំអាហារបំប៉ន និងសម្រួលកុំឲ្យគាត់ស្ត្រេសច្រើនអីព្រោះអាចបណ្តាលឲ្យអាការ:កាន់តែធ្ងន់ធ្ងរ!! ពេលអ្នកនាងរ៉ូហ្វ្រីលែនស៍ដឹងខ្លួន អាចត្រលប់ទៅផ្ទះបាន!! »
« អរគុណច្រើនណាស់ដុកទ័រ! »
« មិនអីទេ ជាតួនាទីរបស់គ្រូពេទ្យស្រាប់ហើយ! យ៉ាងណាព្យាយាមឲ្យអ្នកជំងឺសប្បាយច្រើនកុំស្ត្រេសច្រើនពេកអីមិនល្អដល់សុខភាពផ្លូវចិត្តប៉ុន្មានទេ! » ដុកទ័រ និយាយចប់ក៏ចាកចេញទៅ។ ពួកគេក៏ចូលទៅអង្គុយក្បែររ៉ូហ្វ្រីលែនស៍ និងចាំទាល់តែនាងភ្ងាក់។
« លោកនាំនាងទៅសម្រាកទៅហើយរឿងកម្មវិធីខ្ញុំនឹងរំសាយចោល! បើនាងកើតអីធ្ងន់ធ្ងរទៀត កុំភ្លេចទាក់ទងប្រាប់ខ្ញុំផង! ខ្ញុំមានការរវល់សុំទៅមុនហើយ នេះជាថ្នាំរបស់នាង បើនាងត្រូវការ យកឲ្យនាងលេបមួយគ្រាប់បានហើយ! » លូស៊ី និយាយទាំងដាក់កំប៉ុងថ្នាំមួយដបលើតុ ធ្វើឲ្យយ៉ុនហ្គី ឆ្ងល់ភ្លាមថាជាថ្នាំអី?
« ថ្នាំអី?? » គេមិនដែលឃើញនាងលេប នៅក្នុងវីឡាក៏មិនធ្លាប់ឃើញ។
« ថ្នាំងងុយគេង! លោកមិនដឹងទេហ្អេស៎ថាលែនស៍ ពិបាកគេង? ហើយតែងមមើចង់ស្លាប់គ្រប់ពេល?? »
« ....»
« ជាប្តីម៉ាកស្អី ប្រពន្ធដេកមមើក៏មិនដឹង? » លូស៊ី ជ្រួញចិញ្ចើមដាក់បន្តិចក៏ស្ពាយកាបូបចាកចេញទៅបាត់។ មួយសន្ទុះក្រោយនាងតូចក៏ភ្ងាក់ បើកភ្នែកព្រឹមៗ សម្លឹងឃើញយ៉ុនហ្គី កំពុងអង្គុយសម្លឹងមើលមកកាន់នាងដោយខ្សែរភ្នែកចម្លែក ពិបាកនឹងបរិយាយ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
