Ep31

50 2 0
                                        

   ស្តាប់សម្តីចេញពីមាត់របស់យ៉ុនហ្គី រ៉ូហ្វ្រីលែនស៍ សើចហ៊ឹសៗទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន នាងចង់សើចនឹងប្រយោគរបស់គេនិយាយថា...
      « បងមិនចង់ឃើញអូនឈឺ! »
តែគេមិនដឹងទេ ថាវិនាទីដែលគេចូលមកក្នុងជីវិតនាង ចេតនារបស់គេចង់ឲ្យនាងឈឺចាប់បាត់ទៅហើយ។ មកបារម្ភ រកថ្នាំលេបកុំឲ្យនាងឈឺបានប្រយោជន៍អីទៅ បើរាងកាយនាង ទទួលយកថ្នាំព្យាបាលលែងបានទៀត។
       « ញាំថ្នាំរួចអូនសម្រាកវិញទៅ ពេទ្យឪ្យអូនសម្រាកឲ្យច្រើនទើបល្អដល់សុខភាព! ចាំពេលអូនធូរស្បើយចាំពួកយើងនិយាយគ្នារឿងនោះពេលក្រោយ! »
     « សាកសពរបស់គាត់... យកទៅណាហើយ? » បំពង់ក អួលណែនពេលនឹកដល់ប៉ាចិញ្ចឹម ជាបិសាច សម្លាប់គ្រួសារនាង ចិញ្ចឹមនាងដើម្បីលក់យកលុយប៉ុណ្ណោះ។ ប៉ុន្តែនាងនៅមានចិត្តបារម្ភពីគេទៀត។

     « ដុតចោលហើយ! »
     «.... » រ៉ូហ្វ្រីលែនស៍ សម្លឹងមុខយ៉ុនហ្គីទាំងភាពហួសចិត្ត ម៉េចក៏គេអាចធ្វើរឿងនេះបាន? ចិត្តគេសាងពីអីទៅ? នាងឆ្អែតឆ្អន់ពេកហើយ ឃើញមុខគេ មានតែការឈឺចាប់ រស់នៅទីនេះបន្ត នាងក៏គ្មានកី្តសុខ ហេតុផលដែលគេរៀបការជាមួយនាង ដើម្បីតែសងសឹក ពេលនេះគេសងសឹកបានសម្រេចហើយ ដូច្នេះការរៀបការគួរតែរំសាយដែរមែនទេ??

     « ពួកយើងលែងលះទៅ! បើការរៀបការ ដើម្បីតែសងសឹក... ពេលនេះលោកទទួលបានការសងសឹកដែលលោកចង់បានហើយ! សូមដោះលែងខ្ញុំទៅតាមផ្លូវរបស់ខ្ញុំទៅ! » សម្លេងនាងខ្សោយៗ ស្តាប់សឹងមិនឮ ទឹកមុខក្រៀមក្រំរបស់រ៉ូហ្វ្រីលែនស៍ បង្ហាញពីការនឿយហត់ កែវភ្នែកពោពេញឈឺចាប់ ធ្វើឲ្យអ្នកស្តាប់កាន់តែឈឺទ្រូង។

    « អូនគ្មានកន្លែងដែលត្រូវទៅ! គ្មានអ្នកការពារ តើចង់ទៅណា? »
    « វាល្អជាងរស់នៅជាមួយគ្នា ទាំងដែលពួកយើងមិនបានស្រលាញ់គ្នា! » សម្តីនាងប្រៀបដូចកាំបិចចាក់កណ្តាលទ្រូងគេ គិតថាគេមិនស្រលាញ់នាងទេឬ? ទាំងដែលគេបានការពារនាងដោយជីវិត គ្រប់យ៉ាងគេធ្វើដើម្បីតែស្រលាញ់នាង តើគេស្រលាញ់នាងមិនគ្រប់គ្រាន់មែនទេ?

    រ៉ូហ្វ្រីលែនស៍ និយាយចប់ ដោះចិញ្ចៀនចេញពីដៃ ទម្លាក់លើតុ ពីមុខយ៉ុនហ្គីរួច នាងដើរចេញពីតុបាយឡើងទៅជាន់លើ បន្សល់អារម្មណ៍ឈឺចាប់របស់យ៉ុនហ្គី តាមសម្លឹងមើលនាងទាល់តែរាងតូចចូលបន្ទប់បិទទ្វារជិត។
     « បងថាចៅហ្វាយព្រមលែងលះដែរទេ? »  ស្រីបម្រើដែលតាមប្រតិបត្តិបម្រើរ៉ូហ្វ្រីលែនស៍ ខ្សឹបសួរគ្រីស ដែលពួកគេឈរនៅក្នុងផ្ទះបាយ កន្លែងខនធឺធ្វើម្ហូបអាហារ។
    « អត់ទេ! មនុស្សដូចចៅហ្វាយមិនចុះញ៉មអីងាយៗទេ! » គ្រីស និយាយចប់ កាន់ថាសអាហាររបស់ខ្លួនដើរត្រលប់ចូលបន្ទប់ ដើម្បីញាំអាហារដោយស្ងប់សុខ។
   
    យ៉ុនហ្គី ក្តាប់ចិញ្ចៀនដើរតាមប្រពន្ធទៅដល់បន្ទប់ ឃើញនាងកំពុងរៀបចំសម្លៀកបំពាក់ដាក់ចូលវ៉ាលី គេចូលទៅបំផ្លាញ ដោយការរុះរើ យកវ៉ាលីនាងលើកគប់ចេញក្រៅតាមបង្អួច ហើយសម្លៀកបំពាក់របស់នាងក៏បើងចេញក្រៅផងដែរ។
     « បងមិនលែងលះ! អូនក៏មិនអាចទៅណាបានក្រៅពីរស់នៅទីនេះជាមួយបង! »
     « អាត្មានិយម! »
     « ស្រេចតែអូនគិត! បើសូម្បីតែអូនមិនស្គាល់ចិត្តបងផង ដូច្នេះហើយបងក៏មិនបាច់ត្រូវយល់ពីអូនដូចគ្នា! » សម្លេងគ្រល និយាយទាំងកំហឹងស្ទើរគ្រប់គ្រងអារម្មណ៍មិនបាន នាយដកចិញ្ចៀនរៀបការចេញពីហោប៉ៅខោ ទាញដៃនាងតូច ចាប់ស៊ូកពាក់ចិញ្ចៀនវិញ ទោះនាងខំរើបម្រះគេច ក៏គេមាន:ចាប់បង្ខំនាងពាក់ចិញ្ចៀនវិញទាល់តែបាន។

    « រៀបការនឹងបងហើយ អូនគ្មានសិទ្ធលែងលះជាមួយបងទេ! មិនស្រលាញ់គ្នាហ្អេស៎?? ចឹងចាំបងធ្វើឲ្យអូនស្រលាញ់បងទៅចុះ! » និយាយចប់ គេលូកដៃទាញចង្កេះរាងស្តើងមកកៀកកិតនឹងខ្លួនគេ ឪនថើបបបូរមាត់រ៉ូហ្វ្រីលែនស៍ខ្លាំងៗ ធ្វើឲ្យនាងគេចឆ្វេងស្តាំ គក់ទ្រូងគេលាន់ដឹបៗ យ៉ុនហ្គី ឪនទៅបឺតជញ្ជក់បបូរមាត់ស្តើងកាន់តែខ្លាំង ដៃម្ខាងរឹតចង្កេះនាងកាន់តែណែន ដៃម្ខាងចាប់កដៃនាងព័ទ្ធទៅក្រោយ ធ្វើឲ្យនាងស្រែកចាច ជាឪកាសគេអាចថើបនាងកាន់តែជិតស្និទ្ធជាងមុន។

    « អ្ហា៎...ហ៊ឹក... លែងទៅ! » នាងរើបម្រះជិតដាច់ខ្យល់ គេចឆ្វេងស្ដាំ ជើងដើរថយក្រោយរហូតដួលទៅលើពូក ដោយមានស្វាមីឃុំគ្រងពីលើរាងស្តើង តាមថែថើបបបូរមាត់នាង បឺតជញ្ជក់បបូរមាត់នាងទាល់តែហើម។ គេថើបនាងមួយសន្ទុះឃើញនាងឈប់រើបម្រះ ក៏បញ្ឈប់ការថើបប្តូរមកសម្លឹងមុខនាងវិញ ឃើញថានាងយំឡើងសន្លប់។
     « លែនស៍! លែនស៍! ងាកសន្លប់ៗ ពេលណាបានទៅ? »

" Dark paradise  " Where stories live. Discover now