យ៉ុនហ្គី យកអណ្តាតទល់ថ្ពាល់ឈឺឆៀបៗនៅត្រង់មុខរបួសដែលភរិយាទះមុននេះ ក្នុងទ្រូងក្តៅដូចបាយពុះ មិនសមណាឲ្យនាងទះបានៗចឹងទេ គេគួរចាត់ការជាមួយនាងបែបណាទើបសាកសម? ឆ្នាស់ចឹងឲ្យពពោះកូនដើមឆ្នាំចុងឆ្នាំល្អទេ?
« សឺត....» យ៉ុនហ្គី ឆ្មក់ថើបថ្ពាល់នាងមួយខ្សឺតយ៉ាងវែង បង្ហូសចុះដល់ទ្រូងសខ្ចី ថើបទ្រូងនាងមួយខ្សឺត ទើបប្រលែងមាឌតូចតាមបំណងដែលខំរើចេញពីគេ។
« ថោក! »
« សុខចិត្តថោកឲ្យតែបានថើបអូន! »
« ស្លៀកពាក់ស្អាតបាតដែរមិនសមណាថោកទាបដាច់ដាបចឹងទេ! » នាងតបទាំងញ័រមាត់តតាត់ ម៉េចក៏គេហ៊ានខ្ជាក់សំដីប្រភេទហ្នឹងចេញមករួច? គេមិនស្មគ្រ័ចិត្តហើយនៅបង្ខំទៀត។
« ថើបប្រពន្ធខ្លួនឯងមានអីថោកទាបអូន? បើបងទៅថើបប្រពន្ធគេបានជារឿងខុសឆ្គង! » គេញ៉ាក់ចិញ្ជើមដាក់នាងព្រឺតៗ មិនយូរប៉ុន្មានក៏មកដល់សណ្ឋាគារដែលត្រូវរៀបចំពិធីជប់លាងនៅរាត្រីនេះ។
គ្រាន់តែយ៉ុនហ្គីចុះពីលើឡានព្រមនឹងបណ្តើរនាងតូចចេញផុតពីឡានភ្លាម អ្នកការសែតសម្រុកតាមថតរូបស្វាមីភរិយាថ្មោងថ្មីនេះមិនសំចៃដៃឡើយ។
ក្រឹបៗៗៗ!!!
សំឡេងកាំម៉ារ៉ាលាន់ជាប់ៗគ្នា យ៉ុនហ្គីក៏ខំញញឹមនៅមុខអ្នកការសែតដើម្បីឲ្យពួកគេថតរូបយកទៅចុះផ្សាយ គេប្រឹងបង្ហាញរូបភាពស្និទ្នស្នាលជាមួយរ៉ូហ្វ្រីលែនស៍ ទោះមិនចូលចិត្តថតរូបក៏ដោយ ក៏គេប្រឹងសម្តែងយ៉ាងល្អ។
« សួស្តីលោកយ៉ុនហ្គី ស្វាគមន៏ម៉ាដាម!! » ហ្វីលីព ប៉េត្រូ កូនប្រុសរបស់តំណាងសភា ប៉េត្រូ ចូលមករាក់ទាក់ទាំងស្នាមញញឹមនាងញញឹមតបទៅគេវិញយ៉ាងសុភាព រួចហើយក៏ផាយដៃធ្វើសញ្ញានាំផ្លូវពួកគេចូលទៅខាងក្នុង។
រ៉ូហ្វ្រីលែនស៍ អង្គុយនៅក្នុងពិធីយ៉ាងតានតឹង នាងមិនចូលចិត្តកន្លែងមានមនុស្សអ៊ូអរប៉ុន្មានទេ ពិសេសកន្លែងនិយាយការងារ មុខជំនួញដែលនាងមិនយល់ កាន់តែធុញពេលងាកទៅណាក៏ឃើញតែមុខយ៉ុនហ្គី ប្តីសម្អប់របស់ខ្លួន។
« សួស្តីអ្នកនាងរ៉ូហ្វ្រីលែនស៍! ខ្ញុំជាអ្នកគាំទ្រអ្នកនាង មិនស្មានថាបានចួបអ្នកនាងនៅខាងក្រៅឡើយ! ខ្ញុំពិតជារីករាយណាស់! » សម្លេងមនុស្សស្រីបីបួននាក់នៅខាងក្រោយខ្នងនាង ពោលដោយស្នាមញញឹម ក្នុងដៃពួកគេកាន់ទូរស័ព្ទជាប់ ប្រហែលមានបំណងចង់សុំនាងថតរូបជាមួយ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
