Ep32

52 2 0
                                        


  យ៉ុនហ្គី ទាញរាងកាយភរិយា ដាក់ឲ្យនាងគេងឲ្យបានស្រួលខ្លួនបន្តិច ទើបលូកដៃយកភួយខ្មៅក្រាស់ឃ្មឹក ដណ្តប់ឲ្យនាងតូចជាភរិយា។ គេឪនថើបថ្ងាស់តូចតន់មួយខ្សឺត ក៏ងើបក្រោកដើរចេញ ទៅខាងក្រៅវិញ។
     « បើស្អែក លោកស្រីចង់ទៅខាងក្រៅ ឯងជូននាងទៅហើយចាំការពារនាងផង! »
     « ចៅហ្វាយត្រូវទៅណាមែនទេ? » គ្រីស ងើបមុខសួរឡើងពេលដែលត្រូវចៅហ្វាយចេញបញ្ចារបែបនេះ។

     « មើលឃ្លាំងថ្មីដែលខាងចិន ទម្លាក់មកឲ្យ! »
     « ចឹងបានអ្នកណាការពារចៅហ្វាយ? » គេដឹងថាការទៅមើលទំនិញនៅឃ្លាំង ជាការងារគ្រោះថ្នាក់ប្រឈមនឹងអាយុជីវិត ប៉ុន្តែយ៉ុនហ្គី នៅនិយាយធម្មតា មិនខ្លាចត្រូវបាត់បង់ជីវិតខ្លួនឯងឡើយ។

      « យ៉ាងណាយើងមិនងាយស្លាប់! ឯងនៅការពារលោកស្រីឯងទៅ!! » យ៉ុនហ្គី យកដៃទះស្មាគ្រីស តិចៗដឹងថាកូនចៅម្នាក់នេះ បារម្ភពីចៅហ្វាយប៉ុន្តែគេដឹងច្បាស់ជាងអ្នកណាទាំងអស់។
....

     កែវភ្នែកស្រទន់ ភ្លឺថ្លាដូចកញ្ចក់ រំលេចទឹកនេត្រានៅក្នុងប្រឡង់កែវភ្នែក កំពុងអង្គុយលើពូកបែរមុខទៅបង្អួច សម្លឹងមើលសួនច្បារក្នុងវីឡា ពីបន្ទប់គេងទៅខាងក្រៅ។ នាងអង្គុយស្ងៀមតាំងពីមេឃមិនទាន់ភ្លឺ រហូតដល់រស្មីព្រះអាទិត្យ ចាំងចូលតាមចង្ហូរវាំងនន។
     « លោកស្រី! លោកស្រីថ្ងៃនេះភ្ងាក់ពីព្រឹកណាស់!! » ស្រីបម្រើដែលចូលមកប្តូរដូរផ្កា ក៏ភ្ងាក់ផ្អើលជាខ្លាំងពេលមកដល់ឃើញរ៉ូហ្វ្រីលែនស៍ អង្គុយស្ងៀមបែរមុខទៅវាំងនន ហើយក្នុងបន្ទប់មិនបើកភ្លើង នាងស្មានថាជាខ្មោចទៅហើយ។
     « ប្រហែលម្សិលមិញខ្ញុំគេងច្រើនពេកហើយទើបថ្ងៃនេះក្រោកលឿន! » នាងតបទៅស្រីបម្រើដោយស្នាមញញឹម សម្លឹងមើលក្រដាសណូតនៅលើតុ បន្តិចក៏ដើរចេញពីពូក ឈរមើលស្រីបម្រើដូរថូផ្កា។

     « ថ្ងៃនេះខ្ញុំចង់ចេញទៅខាងក្រៅ! »
     « ចាំនាងខ្ញុំត្រៀមសម្លៀកបំពាក់ជូនលោកស្រី ហើយនឹងលាយទឹកសម្រាប់ងូត! ចឹងខ្ញុំទៅខាងក្រោមឲ្យគេត្រៀមអាហារជូនលោកស្រី! »
     « កុំទាន់! ឈប់...» រ៉ូហ្វ្រីលែនស៍ លើកដៃទប់ថ្ងាស់ខ្លួនឯង ពេលស្រីបម្រើរត់វឹងចុះទៅជាន់ក្រោមរកតែនាងហាមមិនទាន់។

" Dark paradise  " Where stories live. Discover now