Ep30

62 2 0
                                        

យ៉ុនហ្គី នាំរ៉ូហ្វ្រីលែនស៍ត្រលប់ទៅវីឡា នៅតាមផ្លូវ គិលានុបដ្ឋាក បានសង្រ្គោះបឋមឲ្យនាង និងដាក់បំពង់អុកស៊ីសែនឲ្យរ៉ូហ្វ្រីលែនស៍ ពេលមកដល់វីឡា អ្នកជាស្វាមីក៏បីរាងតូចចូលក្នុងសម្តៅទៅបន្ទប់ខាងលើ ដោយមានគិលានដ្ឋានរត់តាមពីក្រោយ។
      « នាងកើតអីធ្ងន់ធ្ងរដែរទេ? » យ៉ុនហ្គី ដាក់នាងគេងលើពូកស្រួលបួលទើបថយក្រោយឲ្យគិលានុបដ្ឋាក ធ្វើតួនាទី ពិនិត្យរាងកាយ និងបញ្ចូលសេរ៉ូមឲ្យលែនស៍។
      « លោកស្រីគ្រាន់តែចួបនឹងហេតុការណ៍តក់ស្លុតប៉ុណ្ណោះ ម្យ៉ាងទៀតលោកស្រីមានបញ្ហាក្នុងការដកដង្ហើមពេលដែលចួបនឹងរឿងតក់ស្លុត! វាជាជំងឺ anxiety! ប៉ុន្តែកុំបារម្ភអី លោកស្រីទើបតែកើតអាការ:ថ្មីៗនេះទេ បើសិនជា ប្រញាប់ព្យាបាលទាន់ពេលវេលា លោកស្រីប្រាកដជាបានធូរស្រាលមិនខាន! »

    សម្តីគិលានុបដ្ឋាក ធ្វើឲ្យអ្នកស្តាប់គាំងធ្មឹងមួយកន្លែង កែវភ្នែកពណ៍ត្នោត ចោទសម្លឹងទៅមើលភរិយាគេងនៅលើគ្រែជាមួយអារម្មណ៍ដឹងខុសពេញទ្រូង នាងមានជំងឺនេះដោយសារតែគេបានបំផ្លាញ់ជីវិតរបស់នាង គេបំផ្លិចបំផ្លាញនាងដោយផ្ទាល់ដៃរបស់គេ។
      « ជូនអ្នកគ្រូពេទ្យទៅវិញដោយសុវត្ថិភាពផងគ្រីស!! » បំពង់ក គេហាក់អួលណែន និយាយមិនចង់ចេញឡើយ ឃើញមុខនាងគេកាន់តែមានអារម្មណ៍ដឹងខុសពេញទ្រូង គេតែម្នាក់ដែលធ្វើឲ្យនាងក្លាយជាបែបនេះ។

    « ចាំនាងខ្ញុំរៀបចំថ្នាំមួយចំនួនជូនលោកស្រីពិសារ ហើយអ្នកទាំងអស់គ្នាជួយធ្វើរឿងឲ្យលោកស្រីសប្បាយចិត្តផង ដើម្បីអាការៈលោកស្រីបានធូរស្បើយ!! » គិលានុបដ្ឋាក  និយាយចប់ក៏រៀបចំអ៊ីវ៉ាន់ចាកចេញទៅវិញដោយមានគ្រីស ជួយកាន់កាបូបពេទ្យ។

      « បងមិនដឹងឡើយថាអ្នកដែលគួរឲ្យអាណិតជាងគេគឺជាអូន! បងជាបិសាចដែលឆ្កូតនឹងការសងសឹក ប្រើប្រាស់អារម្មណ៍ យកកី្តស្រលាញ់របស់អូនធ្វើជាឈ្នាន់ដើម្បីបំពេញគំនុំរបស់បង! បងពិតជាខុសនឹងអូនខ្លាំងណាស់លែនស៍!! » យ៉ុនហ្គី ដាក់ខ្លួនអង្គុយលើកៅអីក្បែរគ្រែ ចាប់ដៃរ៉ូហ្វ្រីលែនស៍ក្រសោបជាប់អឹបនឹងទ្រូង គេនិយាយទាំងសោកសៅ គេមិនដឹងពិតមែនថានាងជាមនុស្សដែលគួរឲ្យអាណិតបំផុត។ គេនៅមានម្តាយមីងចិញ្ចឹមថែរក្សារ ប្រដៅមើលថែដល់ធំពេញវ័យ ក៏ក្រសោបការសងសឹកតែម្នាក់ឯងលែងខ្វល់ពីអ្វីគ្រប់យ៉ាង។

" Dark paradise  " Where stories live. Discover now