Ep36

58 2 0
                                        

រ៉ូហ្វ្រីលែនស៍ មានអារម្មណ៍ថាចង់ខាំក្បាលយ៉ុនហ្គី ខ្លាំងណាស់ព្រោះគេពូកែនិយាយឲ្យនាងក្តៅស្លឹកត្រចៀកគ្រប់ពេល ចំជារំខានខួរមែនទែន។ តែនាងទៅធ្វើអី្វគេបានក្រៅពីព្រមបណ្តោយឲ្យយ៉ុនហ្គីតាមនាងទៅដល់សណ្ណាគារ កន្លែងសមឆាក?? គ្រាន់តែគិតថា ពេលគេអង្គុយមើលនាងដើរលើឆាក មានអារម្មណ៍មិនស្រួលបាត់ទៅហើយ។

« គួរឲ្យស្អប់! »
« ស្រលាញ់បន្តិចទៅប្តីអូនទេ! » គេញញឹមញញែមដាក់នាងទាំងរករឿងឲ្យនាងឈឺខួរច្បាស់ក្រឡែត។
« មិនស្រលាញ់! ឈប់ស្រលាញ់ហើយ! » នាងស្រែកឮៗ ហាក់បីដូចជាចង់ប្រាប់ថា នាងស្អប់គេពិតមែនចឹង។
« តែបងស្រលាញ់! ភ្លេចប្រាប់ថាអូនស្លៀករ៉ូបពណ៍ក្រហមស្អាតណាស់! ឧស្សាហ៍ស្លៀកពណ៍ក្រហមឲ្យបងឃើញច្រើនៗមក!! »
« រោគចិត្ត!! » នាងជេ គេមិនញិន ញញឹមថើបស្មានាងខ្សឺតៗ សង្ស័យតែរោគចិត្តដូចនាងថាមែនហ្នឹងឯង។

« លែងបានហើយនៅ?? » នាងក្រញ៉ែងខ្លួន ទើបគេប្រើកែងដៃពីក-ដៃតូច យ៉ុនហ្គី ចាប់ដៃរ៉ូបតូចឆ្មាៗរបស់នាងលើកដាក់លើស្មា និងទាញរ៉ូបដែលសើយទាញឲ្យស្រួលបួលវិញ ចំណែកនាងរហ័សក្រោកក្រេសពីភ្លៅស្វាមី ឈរឆ្ងាយពីគេសឹងដប់ម៉ែត្រ។
នាងខ្លាចប្តីខ្លួនឯង!!!

« បងទៅដូរខោអាវសិន ចាំទៅជាមួយគ្នា! »
« ខ្ញុំទៅក្រោមមុន! » ស្រដីចប់ នាងដាក់មេផាយរត់ទៅមាត់ទ្វារ លូកដៃទាញបើក ក៏ចួបនឹងគ្រីស ដែលលើកដៃប្រុងគោះទ្វារស្រាប់។
« លោកស្រី! ចៅហ្វាយ ខ្ញុំមានរឿងបន្ទាន់!! » គ្រីស និយាយទាំងតក់ក្រហល់ ធ្វើឲ្យយ៉ុនហ្គីជ្រួញចិញ្ចើមចូលគ្នា។
« មានរឿងអី? »
« គឺផ្នូររបស់លោកហ្វានហាន ដែលចៅហ្វាយឲ្យខ្ញុំកប់សាកសពពីលើកមុន ពេលនេះដូចជាមាននរណាគាស់សាកសពយកទៅបាត់ហើយ! »
« ថាម៉េច?? » ទាំងយ៉ុនហ្គីនិងរ៉ូហ្វ្រីលែនស៍ សុទ្ធតែភ្ងាក់ផ្អើលនឹងរឿងដែលបានឮ អារម្មណ៍ពួកគេមិនស្ងប់ឡើយ ព្រោះរឿងនេះជាសញ្ញានៃភាពគ្រោះថ្នាក់។
.......

     រាងតូចស្រឡូនស្លៀកឈុតពណ៍ខ្មៅរឹបរាង ឃើញនាងកាន់តែតូចច្រឡឹង រាងស្រឡូនស្អាតណាស់។ មាឌតូចដើរលើឆាក កាច់រាងយ៉ាងល្អស្អាត ព្រមទាំងមិនបង្កើតកំហុសទៀត ទោះបីជានាងខានហាត់សមយូរក៏ដោយក៏នាងនៅតែធ្វើបានល្អ។ អាចថានាងហ្វឹកហាត់តាំងពីក្មេង រំលឹកតែប៉ុន្មានដងក៏ចងចាំវិញហើយ។
« ល្អណាស់លែនស៍! ធ្វើបានល្អ! បងសុំមួយជុំទៀត! » សម្លេងអ្នករៀបចំកម្មវិធីស្រែកប្រកូកប្រកាសឡើងដោយកាន់ក្រដាសឯកសារមូលuចូលគ្នាលើកវាត់ឆ្វាត់ៗ។

« អូនលែនស៍ ដើរបានស្អាតណាស់! »
« ល្អៗ! គ្រប់គ្នាធ្វើបានល្អណាស់! » ការសរសើរនៅតែបន្ត ចំណែកអ្នកដើរនៅលើឆាកក៏បន្តការដើរដ៏ល្អបំផុត ដើម្បីត្រៀមខ្លួនសម្រាប់កម្មវិធីថ្ងៃស្អែកនេះ។

យ៉ុនហ្គី អង្គុយលើកៅអីភ្នែកសម្លឹងមើលទៅប្រពន្ធខ្លួនមិនព្រេច ត្បិតនាងស្អាតរកចំណុចខ្វះខាតមិនបានសោះឡើយ។ កាន់តែមានសំណាងព្រោះនាងជាមនុស្សតែម្នាក់ដែលអាចធកវើឲ្យអាេម្មណ៍គេស្ងប់មិនឆេឆាវ ទោះនាងមិនដឹង ប៉ុន្តែនាងជួយគេបានច្រើនខ្លាំង។

  រ៉ូហ្វ្រីលែនស៍ ព្យាយាមមិនគិតរឿងដែលនាងបានឮ ពេលនៅវីឡា ហើយផ្តោតលើការដើរម៉ូត ប៉ុន្តែនាងចេះតែនឹកឃើញរឿងប៉ាចិញ្ចឹមនាង វាចេញពីផ្នូររហូត។ នាងគិតច្រើនរហូតដល់...
*ព្រូសសសស
« លែនស៍!!! លែនស៍ កើតអី?? »

" Dark paradise  " Where stories live. Discover now