រ៉ូហ្វ្រីលែនស៍ ដើរសម្តៅទៅឡានទូរខ្មៅរលោងថ្លា ចូលទៅអង្គុយក្នុងឡានដែលមានអង្គរក្សបើកទ្វារចាំ មិនចាប់អារម្មណ៍ពីស្វាមី កំពុងឈរស៊ូកដៃក្នុងហោប៉ៅខោ ពាក់មុខយក្សដាក់នាងទាល់តែសោះ។ យ៉ុនហ្គី ឈរស្ងៀម ដកដង្ហើមធំបន្តិច ទើបត្រលប់ចូលឡាន អង្គុយក្បែរភរិយាឆ្មើងឆ្មៃ។ ប្រហែលគេត្រូវប្តូរឈ្មោះដាក់ឲ្យនាងហើយ ភរិយាឆ្មើងឆ្មៃ។
« យប់នេះមានពិធីជប់លៀងនៅក្នុងសណ្ឋាគាររបស់លោកតំណាងសភា ដែលរៀបចំដោយកូនប្រុសរបស់គាត់ឈ្មោះ ហ្វីលីព ប៉េដ្រូ! តួនាទីរបស់អូន ត្រូវទៅជាមួយបង ហាមធ្វើអីផ្តេសផ្តាសឲ្យមានរឿងអាស្រូវឮទេ?? »
យ៉ុនហ្គី គងទាក់ខ្លា និយាយឲ្យនាងស្តាប់ ប៉ុន្តែពេលងាកមើលនាង រ៉ូហ្វ្រីលែនស៍ កំពុងបែរមុខទៅកញ្ចក់ ចុចបើកកញ្ចក់ឡាន អើតក មើលទេសភាពធ្វើប្រងើយ។
« មានស្តាប់បងនិយាយទេលែនស៍? » នាយលូកដៃ ចាប់ដើមដៃភរិយាទាញមកកៀកកិត ឈ្ងោកមុខសួរយ៉ាងម៉ួម៉ៅ។
« ឮ! » មួយម៉ាត់ពីនាង ហើយក៏ក្រញ៉ែងខ្លួនគេចចេញពីកណ្តាប់ដៃស្វាមី ទាំងសម្លឹងសម្លក់ ធុញនឹងគេពេញទំហឹង មិនយល់ហេតុអីកាលមុននាងស្រលាញ់គេបាន?
« បើឮ ម៉េចមិនឆ្លើយ? អូនចង់ឲ្យបងម៉ួម៉ៅណាស់ឬ? »
« មិនចង់ឆ្លើយ! » នាងនិយាយតបដោយមុខស្មើរធេង រួចផ្អៀងក បែរទៅកញ្ចក់ឡានមើលទេសភាពទីក្រុងវិញ តែមិនបានប៉ុន្មាននាទីផង រាងតូចក៏ហោះពីកៅអីឡាន ទៅជំទើតលើភ្លៅយ៉ុនហ្គី ដោយដើមដៃមាំមួនក្តោបចង្កេះតូចតន់ជាប់ណែន។
« លែង....» នាងខាំមាត់សឹងបែកឈាម សម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែក។
« អូនជាប្រពន្ធបង ហេតុអីឪបមិនបាន? ប្រកាន់ខ្លួនធ្វើអីប្តីអូនតើ! បងគ្រាន់តែឪបមិនបានធ្វើស្អីផ្តេសផ្តាស!! មិនបាច់ចិត្តឃោរឃៅដាក់បងដល់ម្លឹងទេលែនស៍! »
« កោតតែហាមាត់ថាខ្ញុំជាប្រពន្ធ! ទាំងដែលបងចាប់លោកប៉ាខ្ញុំយកទៅលាក់ បង្ខំខ្ញុំឲ្យរៀបការជាមួយបង តែបងមិនមកក្នុងថ្ងៃរៀបការ! ទង្វើបងធ្វើឲ្យខ្ញុំឆ្អែតចិត្តណាស់យ៉ុន!! »
« អូនខឹងបងជារឿងអូន! យ៉ាងណាក៏អូនមិនដឹងថាលោកប៉ារបស់អូន បានធ្វើស្អីខ្លះដាក់បង! វាត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះលែនស៍! ការពិតអូនគួរតែអរគុណបងដែលមិនបានបាញ់សម្លាប់ប៉ារបស់អូន! »
YOU ARE READING
" Dark paradise "
Roman d'amour" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
