វគ្គ៣ កាដូរខួបកំណើតដែលពិបាកបំភ្លេច
លោកហ្វានហាន ក្តាប់ដៃសម្លឹងមុខយ៉ុនហ្គី ក្នុងន័យមិនយល់ពីបំណងគេច្បាស់។ គាត់ពិតជាបែងចែកមិនដាច់ពិតមែន ព្រោះមនុស្សដែលគាត់ធ្លាប់ស្គាល់ជាមនុស្សល្អ មានធម៌មេត្តា និងយល់ពីរឿងបុណ្យបាបច្បាស់ ជាកូនព្រះ ជាមនុស្សដែលអាចពឹងពាក់បាន។ ប៉ុន្តែហេតុអីមនុស្សល្អម្នាក់នេះ កំពុងតែកាន់កាំភ្លើងផ្ជុងក្បាលកូនចៅគាត់បែបនេះ។
ក្នុងកែវភ្នែកគេមានវិញ្ញណបិសាច!!!
« តើឯងត្រូវការអី?? »
« របស់ដែលលោកចង់ការពារបំផុត! ខ្ញុំចង់បាន! ចង់គ្រប់គ្រងស្ទើរតែឆ្កូតទៅហើយ!! » យ៉ុនហ្គី អង្គុយលើកៅអី និយាយសម្លេងតិចៗទាំងស្នាមញញឹមគួរឲ្យខ្លាច និងលូកដៃដែលប្រឡាក់ឈាមទៅចាប់កាន់រូបថត រ៉ូហ្វ្រីលែនស៍ តាំងនៅលើតុ។
« ប្រហើន!! គិតថាឯងជានរណាហ៊ានប្រព្រឹត្តិរឿងស្មោគគ្រោកបែបនេះក្នុងផ្ទះរបស់យើង?? »
ក្រឹកកកកក!!!!!
« បើមិនចង់ស្លាប់ទាំងសក់ខ្មៅទេឆាប់ចេញពីផ្ទះរបស់យើងភ្លាម! យើងមិនរករឿងឯងទេ ហើយទំនាក់ទំនងរវាងឯងនិងកូនលែនស៍ ក៏ត្រូវបញ្ចប់ត្រឹមតែប៉ុណ្ណេះ!! » លោកហ្វានហាន លើកកាំភ្លើងផ្ជុងយ៉ុនហ្គី និយាយគំរាមគេរួចយកដៃរុញទ្រូងនាយឲ្យដួលថយក្រោយ។ រំពេចនោះគាត់ក៏អាចមើលឃើញស្នាមរបួសនៅលើទ្រូងខាងឆ្វែងរបស់គេ ជាស្នាមផ្លែឆូតមួយយ៉ាងវែង ស្ទើរដល់ផ្ជឹតពោះទៅហើយ។
« នេះឯង?? » គាត់ស្រឡាំងកាំង បើកភ្នែកធំៗដោយនិយាយអីលែងចេញ។
« ចងចាំស្នាមផ្លែមួយនេះដែរមែនទេ? ម៉េចក៏ធ្វើមុខភ្ងាក់ផ្អើលម្ល៉េះ? លោកចងចាំបែបនេះមិនពិបាកខ្ញុំរំលឹករឿងចាស់ទេ តើត្រូវទេ?? » យ៉ុនហ្គី និយាយចប់ហែកអាវសំយះឲ្យគាត់មើលស្នាមនោះកាន់តែច្បាស់លើសដើម។
បរុសចំណាស់ឈរមើលឡើងភាំង គាត់ក្តុកក្តួលអារម្មណ៍ជាខ្លាំងបន្ទាប់ពីឃើញស្នាមសន្លាកមួយនោះ ព្រោះវាជារឿងដ៏ខ្មៅងងឹតដែលគាត់ខំលាក់បាំងពីមនុស្សក្នុងលោកនេះ។
« ឯងជាក្មេងនោះមែនទេ? » គាត់រន្ថើនសួរទាំងញ័រមាត់ ជើងទាំងគូរបាត់បង់លំនឹង ជាហេតុដែលបើកផ្លូវឲ្យយ៉ុនហ្គី អាចដើរមកឈរទល់មុខគាត់បានដោយកាន់កាំភ្លើងផ្ជុងកណ្តាលទ្រូងរបស់លោកហ្វានហាន។
« មែន! យើងជាក្មេងនរកដែលអាកញ្ចាស់ឯងព្យាយាមជម្រុជទឹកឲ្យស្លាប់ ចាប់ឃុំបង្អត់អាហារ!!!! »
ផាំងងងងងង!!!!!
រាងកាយលោកហ្វានហាន ដួលគ្រេងទៅលើឥដ្ត សន្លប់ស្តូកដោយមានឈាមហូរចេញពីរាងកាយស្រោចពេញបន្ទប់ទទួលភ្ញៀវ។ គេវាសដៃន្តិច កូនចៅរបស់នាយក៏អូសលោកហ្វានហានយកទៅដាក់ក្នុងឡានរួចនាំកូនចៅចាកចេញទៅបាត់។
YOU ARE READING
" Dark paradise "
Romantik" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
