Ep26

53 2 0
                                        


   រ៉ូហ្វ្រីលែនស៍ ដើរដល់ជាន់ក្រោមនៃមន្ទីរពេទ្យ ទូរស័ព្ទដៃនាងក៏ត្រូវអ្នកចាត់ការខលមកល្មម ទើបស្រីតូច រកកន្លែងស្ងាត់កំបាំង ដើម្បីនិយាយជាមួយអ្នកចាត់ការ។

     « អាឡូបង! »
     « បងទៅដល់ផ្ទះឯង តែពួកប្រុសៗអាវខ្មៅទាំងនោះមិនឲ្យបងចូលទេ ពេលនេះឯងនៅឯណា? មានរឿងត្រូវនិយាយគ្នាច្រើនណាស់នាងល្អិត!! » អ្នកម្ខាងទៀត និយាយហូរហែរដោយខ្លួនបើកឡានចេញពីផ្ទះ រ៉ូហ្វ្រីលែនស៍ ។

     « ខ្ញុំនៅមន្ទីរពេទ្យ! បងអាចមកទទួលខ្ញុំបានអត់? »
     « ទម្លាក់ទីតាំងមក! » មិនចាំយូរ រ៉ូហ្វ្រីលែនស៍ ផ្ញើទីតាំងឲ្យអ្នកចាត់ការភ្លាម ហើយក៏រកកន្លែងសមរម្យសម្រាប់រង់ចាំ ប្រហែលដប់ប្រាំនាទី អ្នកចាត់ការក៏មកដល់ច្រកចូលនៃមន្ទីរពេទ្យ ជាមួយឡានពណ៍ខ្មៅរលោងស្រិល ។

    « ទៅខនដូររបស់បងទៅ!! » នាងនិយាយភ្លាម ក្រោយពីចូលឡានដាក់ខ្សែរក្រវ៉ាត់រួច។ នាងក្រមុំ ក៏ជាន់ហ្វ្រាំងទៅមុខពួយសម្តៅទៅខនដូររបស់ខ្លួនតែម្តង។ គ្រប់សកម្មភាពទាំងអស់របស់ពួកនាងត្រូវកូនចៅយ៉ុនហ្គី លួចតាមដាននៅមិនឆ្ងាយ ថែមទាំងរាយការណ៍ទៅយ៉ុនហ្គីទៀតផង។

......
      ក្រមុំរូបស្រស់ទាំងពីររូប ក៏បានមកដល់ខនដូរ និងប្រញាប់ប្រញាល់នាំគ្នាទៅជាន់លើភ្លាមៗ ដោយមិនសួរនាំច្រើនឡើយ។ ពេលចូលដល់ក្នុងបន្ទប់ ក៏ទម្លាក់គូថលើសាឡុង ចំណែកអ្នកចាត់ការក៏ដើរទៅចាក់ទឹកពីកែវ រួចដើររកកន្លែងអង្គុយនៅសាឡុង មិនឆ្ងាយពីរ៉ូហ្វ្រីលែនស៍ ប៉ុន្មានឡើយ។
      « ចង់និយាយអីក៏និយាយមុនមក ចាំខ្ញុំនិយាយឲ្យស្តាប់តាមក្រោយ! » ឃើញថាមុខរបស់នាងដូចចង់និយាយប្រាប់ខ្លួនខ្លាំងណាស់ ទើបឲ្យសិទ្ធិទៅរ៉ូហ្វ្រីលែនស៍មុន។

     « ខ្ញុំមានអារម្មណ៍ថាគេ មានអីលាក់បាំងនឹងខ្ញុំ វាមានអ្វីម្យ៉ាងដែលខ្ញុំមិនដឹង គេខឹងនឹងខ្ញុំ គេបានចាប់លោកប៉ា លាក់ទុក ហើយថ្ងៃរៀបការគេមិនមក គេមានចេតនាបំបាក់មុខខ្ញុំ គេធ្វើដូចជាស្រលាញ់ខ្ញុំ ប៉ុន្តែគេ... ខ្ញុំមិនយល់ទេថាគេចង់ធ្វើអីឲ្យពិតប្រាកដ? គ្រប់យ៉ាងហាក់បីដូចជាល្បែងដែលគេលេង ហើយខ្ញុំជាកូនអុកមួយរបស់គេ! »

" Dark paradise  " Where stories live. Discover now