ក្រោយពីនិយាយបញ្ចុះបញ្ចូលរ៉ូហ្វ្រីលែនស៍ឲ្យឈប់ធ្វើជាតារាមិនបានសម្រេច គេមានតែខាំមាត់សង្កត់ចិត្ត ធ្វើជាញញឹមផ្អែមដាក់នាងតូចនិងខំរកវិធីល្បួងនាងតូច ដោយវិធីផ្សេង។
គេមិនជឿថា គេធ្វើឲ្យនាងលាឈប់ពីវិស័យសិល្បៈនេះមិនបានឡើយ។ ដរាបណាគេនៅមានឪកាស នាងប្រាកដជាដើរចូលអន្ទាក់ដែលគេបានរៀបចំទុកសម្រាប់នាង។
« មិនអីទេ! បើសិនជាអូនស្រលាញ់អាជីបជាអ្នកសិល្ប: ព្រោះបងគ្រាន់តែមានចេតនាល្អលើអូន ក្នុងនាមជាគូរអនាគតរបស់អូន បងមិនចង់ឃើញអនាគតភរិយាបង ក្លាយជាចំណីភ្នែកសម្រាប់មនុស្សទូទាំងសាកលបានឃើញឡើយ! និយាយតាមត្រង់ចុះលែនស៍... បងជាមនុស្សហួងហែង! ពិសេសមនុស្សស្រីដែលបងស្រលាញ់ បងហួងហែងបំផុត!! ប៉ុន្តែដើម្បីការសប្បាយចិត្តរបស់អូន ចាំបងនៅការពារអូនពីក្រោយចុះ!! »
យ៉ុនហ្គី និយាយយ៉ាងផ្អែមល្ហែម ដូចទន្ទេញប៉ារ៉ូលចាំបានល្អណាស់អិញ្ចឹង គេលើកដៃអង្អែលក្បាលនាងថ្នមៗ ធ្វើដូចជាបារម្ភ ខ្វល់ខ្វាយពីនាងខ្លាំងណាស់ ទាំងដែលការពិតគេស្អប់នាងដល់ឆ្អឹង ដល់សរសៃឈាម។
« អូនសំណាងណាស់ដែលបានមនុស្សប្រុសល្អដូចបង ធ្វើជាគូរ!! ហិហិ... » នាងក្រមុំតូចដែលតាមមិនទាន់ល្បិចប្រុសព្រាន ក៏ចូលសូងគេ ជឿស្លុងលង់តាមសម្តីផ្អែមបង្កប់ពិសរបស់យ៉ុនហ្គី គ្រប់ម៉ាត់គ្រប់ឃ្លា។
« អត់ទេៗ! បងទៅវិញទេ ដែលសំណាងបានអូនធ្វើជាភរិយា! មិនដឹងថាប្រុសៗប៉ុន្មានលាននាក់ ច្រណែនបងប៉ុណ្ណាទៅ ដែលបានអូនស្រលាញ់!! »
« ហិហិ បងសម្តីផ្អែមខ្លាំងណាស់! » រាងស្តើងលោតឱបរឹតមាឌធំក្រាស់ យកដៃឪបកគេណែន ជើងគងគៀវចង្កេះគេជាប់ ចំណែកយ៉ុនហ្គី ក៏ប្រើដៃសងខាងទ្រត្រគៀកនាងជាប់យ៉ាងស្និទ្ធិស្នាល។
« ម៉េចបានដឹងថាសម្តីផ្អែម?? សាកភ្លក្សសិនឬអត់?? »
« មាត់បងផ្អែម! អូនដឹង!! » ស្រីស្រស់ញញឹមតិចៗ ឪនមុខទៅថើបបបូរមាត់បរុសជាសង្សារដោយការពេញចិត្តនិងចាប់ផ្តើមល្បែងស្នេហ៍រំជើបរំជួលមុនយ៉ុនហ្គី។ នាងធ្វើជាអ្នកចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍បានយ៉ាងល្អ រហូតគេទប់អារម្មណ៍ស្ទើរមិនជាប់។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
