Ep24

53 2 0
                                        

    ព័ត៌មានរបស់រ៉ូហ្វ្រីលែនស៍ ល្បីសុះសាយពេញប្រទេសក៏មានអ្នកអបអរនិងអ្នកនិន្នាដូចគ្នា តែក៏មានមនុស្សដែលបារម្ភពីនាងផងដែរ ហើយម្នាក់នោះប្រហែលមានតែម៉ាដាមម៊ែដឺសិន ប៉ុណ្ណោះ។
      « ហ្អឹមមមម...» ស្រ្តីចំណាស់ លើកអាយផេតមើលមួយភ្លេចក៏ទុកវិញដោយដកដង្ហើមធំ ព្រោះគាត់ដឹងច្បាស់ថាមង្គលការមួយនេះគ្មានក្តីសុខឡើយ រដាបណាក្មួយប្រុសគាត់មិនព្រមបោះចោលគំនុំងងឹតងងុលមួយនោះ គេនៅតែចងផ្អើបខ្លួនឯងជាមួយរឿងអតីតកាល។

      « ខ្ញុំត្រូវដោះស្រាយរបៀបណាទៅ? គេលែងស្តាប់សម្តីខ្ញុំហើយ! » ម៉ាដាមសម្លឹងទៅកាន់រូបថតនៅលើតុ របស់មនុស្សបួននាក់ ក្នុងនោះក៏មានគាត់ម្នាក់ផងដែរ។ ស្ត្រីចំណាស់ស្លៀកឈុតអ្នកជំងឺ អង្គុយដកដង្ហើមយ៉ាងតឹងទ្រូង គាត់លើកដៃអធិស្ឋានបួងសួងទៅកាន់ព្រះ សុំឲ្យទ្រង់ជួយបន្ទន់ចិត្តសម្រាប់យ៉ុនហ្គី ចាកចេញពីស្រមោលអតីតផងចុះ គាត់សង្ឈឹមថារ៉ូហ្វ្រីលែនស៍ និងរឹងមាំជៀសផុតពីអំពើសងសឹករបស់យ៉ុនហ្គី។
         « សង្ឈឹមថានាងនឹងមិនឈឺចាប់! »
         « ម៉ាដាមដុកទ័រអញ្ញើញមក! » អង្គរក្សដែលនៅយាមការពារខាងក្រៅក៏បន្លឺសម្លេងព្រមនឹងវត្តមានរបស់ដុកទ័រក្រមុំឈុតពណ៏ស ពាក់កាតស្លាកឈ្មោះដុកទ័រ ដើរសម្តៅមករកគាត់ទាំងស្នាមញញឹមបែបមនុស្សស្គាល់គ្នាជិតដិត។
        « តើខ្ញុំអាចរស់នៅបានប៉ុន្មានខែទៀតដុកទ័រ?? » គាត់ញញឹមបណ្តើរសួរនាងបណ្តើរ ទាំងហាក់បីដូចជាដឹងមុនថាជីវិតគាត់អាចអស់សង្ខារនៅពេលមិនប៉ុន្មានខែនេះទៀតឡើយ។ មនុស្សដែលស្ពាយជំងឺជាប់ខ្លួន ដូចគាត់តើអាចរស់នៅបានយូរប៉ុណ្ណា។
       « ឲ្យតែម៉ាដាមព្យាយាមតាមអ្វីដែលពេទ្យបានណែនាំ អាការៈរបស់ម៉ាដាមនឹងបានធូរស្រាលមួយកម្រិតទៀតមិនខានទេ! »
    « ហ៊ឹសៗ ខ្ញុំដឹងខ្លួនច្បាស់ណាស់ដុកទ័រ! តែក៏អរគុណដែលនិយាយលើកទឹកចិត្តដល់ខ្ញុំ! »
    « និយាយអិញ្ចឹងថ្ងៃនេះយ៉ុនហ្គី មិនមកជាមួយម៉ាដាមទេឬ? »
   « គេជិតរៀបការហើយ! ប្រហែលជារវល់ច្រើនបន្តិច! » ម៉ាដាមរៀងទម្លាក់ទឹកមុខបន្តិចពេលនឹកដល់រឿងមង្គលការក្មួយប្រុស។
   « អ្ហា៎!!! នេះខ្ញុំមិនដឹងសោះថាគេនឹងរៀបការ! ចូលរួមអបអរផងណាម៉ាដាម! » ដុកទ័រក្រមុំសម្តែងការអបអរភ្លាមៗ ទាំងទប់អាការៈភ្ងាក់ផ្អើលមិនទាន់បាត់នៅឡើយ
    « អរគុណហើយដុកទ័រ! ខ្ញុំសង្ឈឹមថាពួកគេនឹងមានក្តីសុខច្រើនៗហើយជៀសផុតពីបញ្ហានានាផងទៅចុះ! »
        « ចាស! ចាំល្ងាចបន្តិចខ្ញុំមកពិនិត្យម្តងទៀត! ម៉ាដាមសម្រាកចុះ! » នាងញញឹមហើយឪនគោរពមុននឹងចាកចេញទៅមើលអ្នកជំងឺផ្សេងទៀត។

" Dark paradise  " Where stories live. Discover now