មាឌតូចស្រឡូន ស្បែកសស្គុស រលោងស្រិលស្រមោចវាជ្រុះ គ្រងឈុតហែលទឹកពណ៍ទឹកប៊ិក រំលេចសាច់កាន់តែស ម៉ត់ខៃ អង្គុយផ្អែកខ្លួននឹងប៉ៅអី ដោយស្តាប់អ្នកចាត់ការរបស់ខ្លួននិយាយយ៉ាងយកចិត្តទុកដាក់ ពីកិច្ចកុងត្រា ដែលនាងគ្រោងនឹងចាប់ផ្តើមធ្វើនាពេលខាងមុខ។
« ខាងក្រុមហ៊ុនគេយល់ព្រមឲ្យឯងជា ទូតសុឆ្ឆន:របស់ប្រ៊េនគេមួយឆ្នាំ! កិច្ចសន្យាខ្ញុំមើលរួចហើយ គ្មានអីគួរឲ្យបារម្ភសម្រាប់ឯងទេ! » លូស៊ី បន្តនិយាយ រហូតចាប់អារម្មណ៍ថាមានមនុស្សលួចមើលពួកនាងពីចម្ងាយ ប៉ុន្តែនាងមិនបានងាកទៅរកអ្នកកំពុងលួចមើលខ្លួននិង រ៉ូហ្វ្រីលែនស៍ទេ ផ្ទុយទៅវិញមានតែសុំដកខ្លួនចេញទៅ ដើម្បីបញ្ចៀសបន្ទុះភ្នំភ្លើង។
« ខ្ញុំស៊ីញ៉េរួច តើត្រូវចាប់ផ្តើមការងារពីពេលណា? »
« ប្រហែលជាចុងខែនេះ គឺគេមានឈុតខូលិកហ្សិនថ្មី យ៉ាងណាចាំអាប់ដេតឲ្យពេលទទួលបានព័ត៌មានច្បាស់! » នាងនិយាយបណ្តើររៀបចំឯកសារញាត់ចូលកាបូបដៃយូរបណ្តើរ ដោយទុកមួយច្បាប់សម្រាប់នាងតូច។
« ខ្ញុំមានការប្រញាប់ធ្វើបន្ត ចឹងទៅសិនហើយ មានអីផ្ញើសារប្រាប់ខ្ញុំផង! យ៉ាងណាពេលនេះស្វាមីឯងកំពុងតែលួចមើល! ឆាប់ទៅនិយាយប្រាប់គេមុននឹងគេដឹងដោយខ្លួនឯង នាំពិបាក! »
« កុំកង្វល់រឿងអីបងស៊ី! » លូស៊ី បានត្រឹមក្រវីក្បាលរួចចាកចេញទៅដោយបើកឡានពណ៍ខ្មៅរបស់ខ្លួន។
រ៉ូហ្វ្រីលែនស៍ ទាញអាវឃ្លុំពណ៍ស ស៊ូកពាក់លើរាងកាយ ចងខ្សែរជាប់ចង្កេះទើបកាន់ទូរស័ព្ទដើរចូលក្នុងវីឡា ជាមួយដំណើររាងម៉ូឌែល។ គ្រាន់តែឈានជើងចូលក្នុងបន្ទប់ទទួលភ្ញៀវភ្លាមក៏ឮសម្លេងគ្រលស្អកៗបន្លឺពីសាឡុងខ្មៅកាត់ត្រចៀកនាងល្មម។
« មិនចេះហែលទឹក ហេតុអីសុខៗទៅហែលទឹកទាំងព្រឹក? »
« កាលមុនមិនចេះ! ពេលនេះចេះហើយក៏ចង់ហែលលេង! ឬក៏ខ្ញុំចុះអាងទឹកនោះមិនបាន? » នាងឈរឱបដៃជ្រួញចិញ្ចើមដាក់ស្វាមី គេដកដង្ហើមធំបន្តិចប្រញាប់ក្រវីក្បាល និងតបទៅនាងវិញ។
« បងចម្លែកចិត្ត! យប់មិញអូនយំបងស្មានតែព្រឹកឡើងអូននៅសម្ងំខូចចិត្ត តែបងគិតខុសលើអូន! អូនរឹងមាំច្រើនជាងបងគិតទុក! »
« ព្រោះតែខ្ញុំរឹងមាំបែបនេះទើបត្រូវលោកបង្វិលក្បាលម្តងហើយម្តងទៀត នៅតែមិនឆ្កួត! » នាងតបវិញ ប្រញាប់ឡើងទៅជាន់ខាងលើ ដោយយ៉ុនហ្គី ក៏ដើរទៅតាមនាងយ៉ាងកៀកកិត គេលូកដៃចាប់កដៃភរិយាជាប់ អូសនាំនាងទៅកាន់បន្ទប់សម្ងាត់ ព្រមទាំងរុញទ្វារបិទជិត។
YOU ARE READING
" Dark paradise "
Romantizm" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
