Ep20

49 2 0
                                        


     ម៉ាមដាមធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ទើបមកដល់វីឡាយ៉ុនហ្គី ខណៈពេលដែលគែកំពុងញាំអាហារពេលល្ងាចជាមួយរ៉ូហ្វ្រីលែនស៍។
    « ម៉ាដាម! »
    « ម៉ាដាមមកដល់ហើយ! » អ្នកបម្រើនិងអង្គរក្សក្នុងវីឡា ងាកទៅឪនគោរពស្ត្រីចំណាស់ ហើយរួមទាំងកម្លោះក្រមុំក៏ក្រោកក្រេសពីកៅអី ងាកមើលម៉ាដាមដោយភាពភ្ងាក់ផ្អើល។ ពិសេសរ៉ូហ្វ្រីលែនស៍ នាងមិនធ្លាប់ចួបម៉ាដាមពីមុន ក៏មិនដឹងដឹងពីវត្តមានរបស់គាត់ អាចនិយាយបានថានាងមិនដឹងអ្វីសោះទាក់ទងពីគេ។

    « ម៉ាដាមមកទីនេះម៉េចមិនប្រាប់ខ្ញុំមុន? ខ្ញុំនឹងបានទៅទទួល!! » យ៉ុនហ្គី និយាយទាំងសើចញឹមៗ មិនសូវសមហើយបោះជំហានទៅរកម៉ាដាម។ ប៉ុន្តែគាត់ក៏ដើរហួសគេចគេ ទៅរកស្រីតូចវិញ។

    « មីងទើបតែឃើញព័ត៌មានថាប្រុសស៊ូ សម្រេចចិត្តរៀបការ! ទើបមីងចង់មកចួបអនាគតក្មួយប្រសារ!! ជជែកជាមួយខ្ញុំបន្តិចបានទេ? តែពីរនាក់ប៉ុណ្ណោះ!! » ម៉ាដាមម៊ែដឺសិន ចាប់ដៃរ៉ូហ្វ្រីលែនស៍ជាប់ ញញឹមដាក់នាងទាំងមុខស្លេកស្លាំង ព្រោះសុខភាពនៅខ្សោយនៅឡើយ។
     « ម៉ាដាមមិនស្រួលខ្លួន ចាំលើកក្រោយទៅ! »

     « យ៉ាងណាមីងមកដល់ហើយ ចង់ដេញមីងទៅវិញមែនទេ? នាងក៏មិនចង់និយាយជាមួយខ្ញុំដែរឬ? »

    « ចាសបាន! ខ្ញុំជួយគ្រាម៉ាដាមចុះ! » នាងតូចញញឹមផ្អែមតបឈោងដៃគ្រាស្ត្រីចំណាស់ នាំទៅរាលហាលមុខផ្ទះនិយាយគ្នាតែពីរនាក់។ ដោយទុកឲ្យអ្នកខ្លះឈរក្តាប់ដៃយ៉ាងណែនសឹងស្រក់ឈាម។

    « កុំរៀបការនឹងប្រុសស៊ូអី! » ប្រយោគដំបូងដែលចេញពីមាត់គាត់ គឺពាក្យបដិសេធនឹងរឿងនេះ ធ្វើឱ្យនាងតូចស្លើឡើងមកមួយរំពេច។
    « ខ្ញុំធ្វើអីខុសមែនទេម៉ាដាម? ឬក៏មិនពេញចិត្តដែលខ្ញុំជាតារាម៉ូដែល? ម៉ាដាមអាចអធិប្បាយបានទេ? »
     « នាងនឹងត្រូវយំពេញមួយជីវិតបើសិននាងរៀបការជាមួយគេ! ខ្ញុំស្គាល់ក្មួយខ្ញុំច្បាស់ណាស់លែនស៍ ខ្ញុំមិនចង់ឲ្យមនុស្សស្រីល្អៗដូចជានាង ត្រូវដូចនាងឈឺចាប់ទេ.... អ្ហា៎....» និយាយមិនទាន់ចប់ស្រួលបួលផង រាងកាយស្ត្រីចំណាស់ក៏ទន់ជង្គង់ដួលភ្លាមៗ ដោយជំងឺបេះដូងគាត់រើឡើងជាថ្មី។
    « ម៉ាដាម! ម៉ាដាមកើតអីហ្នឹង? ជួយផងងងង» នាងរហ័សទប់គាត់ ហើយយកដៃជួយរឹតទ្រូងម៉ាដាមនិងស្រែកហៅគេឲ្យជួយ។ ត្រឹមតែប៉ុន្មាននាទីយ៉ុនហ្គី និងគ្រីស ក៏រត់ស្ទុះមកមើលម៉ាដាម។ យ៉ុនហ្គី ប្រញាប់លើកគ្រាគាត់ដោយគ្រីសជួយ ទើបដឹកគាត់យកទៅមន្ទីរពេទ្យ។

   « យ៉ុន.... ម៉ាដាមកើតអី? អូនមានអារម្មណ៍ថាអូនមិនដឹងអ្វីសោះទាក់ទងនឹងបង! អូនមិនដឹងឡើយថាបងមានសាច់ញាតិប៉ុន្មាននាក់!! អូនកំពុងរៀបការជាមួយមនុស្សដែលអូនមិនស្គាល់មែនទេ? បងនិយាយប្រាប់អូនឲ្យអស់មកយ៉ុន អូនមិនចង់ធ្វើជាមនុស្សល្ងង់ទេ! » ស្រីស្រស់ចាប់ដើមដៃគេជាប់ ហាមាត់សួរទាំងញ័រតតាត់ ពេលឃើញអាការៈជ្រួលច្របល់របស់អ្នកនៅក្នុងវីឡា។ យ៉ុនហ្គី សម្លឹងមុខនាង ដកដង្ហើមធំទើបសម្រេចចិត្តនិយាយប្រាប់នាង។

   « ម៉ាដាមម៊ែដឺសិន ជាមីងរបស់បង ជាសាច់ញាតិតែម្នាក់ដែលបងមានក្នុងជីវិត! គាត់មានជំងឺបេះដូង ពិបាកនឹងធ្វើចលនា! គាត់បារម្ភពីបងណាស់ ពេលដឹងថាបងនឹងត្រូវរៀបការ កសាងអនាគត ទើបគាត់ចង់ស្គាល់អូន! ហើយចង់និយាយជាមួយអូន! បងគ្មានបំណងលាក់អូនទេលែនស៍ ក៏មិនចង់ឲ្យអូនជាមនុស្សល្ងង់ដែរ គ្រាន់តែបងរកពេលវេលាសមរម្យប្រាប់អូនមិនទាន់បាន! » គេនិយាយរៀបរាប់ហូរហែ ធ្វើឲ្យនាងស្តាប់ហើយត្រជាក់ចិត្តស្តូក ប្តូរចិត្តទៅបារម្ភពីម៉ាដាមវិញឈប់គិតពីរឿងដែលគេលាក់បាំងនាង។

      « មើលទៅគាត់បារម្ភពីបងណាស់! តើគាត់នឹងមិនអីទេមែនទេ?? »
       «  គាត់ច្បាស់ជាមិនអីទេ! បងនៅសល់តែម៉ាដាមម្នាក់ជាសាច់ញាតិ បងមិនព្រមបាត់បង់គាត់ឡើយលែនស៍! » 
     « ព្រះនឹងថែរក្សាគាត់! »
      « ចាំបងជូនអូនទៅផ្ទះវិញ ព្រោះបងត្រូវនៅគេងកំដរម៉ាដាម ចាំស្អែកបងទៅរកអូន!! » គេនិយាយចប់ក៏នាំនាងទៅរកឡាន ទោះនាងមិនចង់គេមិនខ្វល់ គេដឹងតែអារម្មណ៍គេបារម្ភពីម៉ាដាមម្យ៉ាងគត់ ទោះបីជារ៉ូហ្វ្រីលែនស៍ទារចង់នៅជាមួយគេក៏ដោយចុះ។

   « អ្នកនាងតូច! បាត់លោកម្ចាស់ហើយ! ពួកយើងរកគាត់មិនឃើញទេ! »
   «....»
    « អ្នកនាងតូចនៅឯណា? ចាំពួកយើងទៅទទួល! អាឡូ... តឺត...តឺត...»
    ប្រអប់ដៃទាំងគូរទម្លាក់ចុះភ្លាមពេលដែលស្តាប់ដំណឹងមិនគួរឲ្យដឹង កែវភ្នែកថ្លាយ៉ង់សម្លឹងទៅផែនខ្នងក្រាស់ដែលដើរចូលឡានមុននេះទាំងក្នុងចិត្តស្រពិចស្រពិល តើនាងគួរឡើងឡានជាមួយគេឬអត់?

" Dark paradise  " Where stories live. Discover now