ប្តីប្រពន្ធថ្មោងថ្មីគេងឱបគ្នាយ៉ាងស្អិតរមួតទាល់តែថ្ងៃត្រង់ ទើបនាងក្រមុំភ្ងាក់ដឹងខ្លួនមុននាយកម្លោះ គ្រាន់តែដឹងខ្លួនភ្លាមនាងរហ័សរហួនក្រោកចេញពីពូក ឈរយកដៃខ្ទប់មុខ មិននឹកស្មានថាខ្លួនឯងមកគេងលើពូកឱបយ៉ុនហ្គី ស្អិតយ៉ាងនេះឡើយ។
មាឌតូចឪនរើសកន្សែងដែលជ្រុះលើឥដ្តកាន់ជាប់ដៃ ដើរថ្នមៗលបៗ ចាកចេញពីបន្ទប់គេងទាំងភ័យស្លន់ស្លោខ្លាចយ៉ុនហ្គី ភ្ងាក់។
*ក្រឹបបប!!
រ៉ូហ្វ្រីលែនស៍ ខំទាញទ្វារបិទស្រាលៗ ត្របកភ្នែករាងក្រាស់ក៏បើកពេញទំហឹង បញ្ជាក់ថាគេភ្ងាក់យូរហើយគ្រាន់តែមិនទាន់ចង់ឲ្យនាងដឹងថាគេភ្ងាក់ឡើយ ខ្លាចនាងពិបាកប្រឈមមុខជាមួយគេ។
*ទឺតតតត...!
សម្លេងទូរស័ព្ទនៅលើតុ រោទ៍ឡើង រាងក្រាស់ឈោងដៃកាន់ទូរស័ព្ទចុចទទួលស្តាប់ទាំងល្វែងខាងលើរុំក្រណាត់បង់របួសមួយជំហៀងខ្លួន។
( មីងឮថាប្រុសស៊ូ មានរបួស? ពេលនេះយ៉ាងម៉េចហើយ? ធ្ងន់ធ្ងរទេ? ) ម៉ាដាមម៊ែដឺសិន បន្លឺសម្លេងចេញពីមន្ទីរពេទ្យ សួរដោយការបារម្ភពីក្មួយប្រុស។
« មានរបួសបន្តិចបន្តួច ម៉ាដាមមិនបាច់បារម្ភទេពេលនេះខ្ញុំធូរច្រើនហើយ! »
( រ៉ូហ្វ្រីលែនស៍ នៅមើលថែមែនទេទើបឆាប់ជា? ) គាត់បន្លឺសួរញ៉ោះទាំងញញឹម។
« ម៉េចក៏ដឹង? នាងនៅមើលខ្ញុំពេញមួយយប់! »
( ពិតមែន?? ជារឿងល្អដែលពួកឯងត្រូវរូវគ្នា! មីងចង់បានចៅពរឆាប់ៗនេះ! )
« អៃយ៉ាស្តាប់មិនសូវបាន... ប៉ុណ្ណឹងចុះ! » គេធ្វើជាសេវាខ្សោយហើយចុចបិទប៉ុន្តែលួចញញឹម។
មួយម៉ោងក្រោយអ្នកបម្រើក៏ចូលមកជាមួយថាសអាហារនិងសម្ភារ:លាងរបួសសម្រាប់លាងរបួសឲ្យយ៉ុនហ្គី។ គេអង្គុយញាំអាហារថ្ងៃត្រង់អស់ហើយ ក៏នៅបន្តចាំរ៉ូហ្វ្រីលែនស៍ មកលាងរបួសដាក់ថ្នាំឲ្យគេ តែចាំយូរទៅកាន់តែយូរ។
« លោកស្រីកំពុងងូតទឹកនៅក្នុងបន្ទប់ ប្រហែលមួយសន្ទុះទៀតទើបគាត់មកដល់! » ស្រីបម្រើបន្លឺសម្លេង ដោយរៀបចំអាហារនៅលើតុ រួចរាល់ក៏ថយក្រោយចាកចេញទៅវិញស្របនឹងរ៉ូហ្វ្រីលែនស៍ ធ្វើដំណើរមកដល់មាត់បន្ទប់ល្មម។ រាងតូចច្រលឹងស្លៀករ៉ូបពណ៍ប្រផេះ ដៃវែង កជ្រុង សម្រុងវែងត្រឹមកំភួនជើង សក់វែងទឹករលកទម្លាក់លើស្មា បាំងខ្នងស្តើងដែលសាច់សស្គុស កំពុងជ្រួញចិញ្ចើមមើលបម្រើដែលចេញមកវិញទាំងចម្ងល់ពេលឃើញស្នាមញញឹមលើមុខ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
