ភាគ 1 : ញ៉ែមិនរើសមុខ

15K 600 42
                                    

The KnighT College 🙆‍♂️ 

       សាលានេះជាសាលាដែលមានឈ្មោះល្បីរន្ទឺគ្រប់កៀនកោះកន្លោះកន្លៀតនៅក្នុងទីក្រុងសេអ៊ូល។ នរណាៗក៏ស្គាល់ The Knights college ថាជាសាលាដែលល្បីឈ្មោះ ព្រោះសម្បូរទៅដោយសិស្សប្រុសសង្ហារៗ អា៎សង្ហារមិនជាប៉ុន្មានទេ ថែមទាំងម៉ោពីគ្រួសារអ្នកមានទៀតផង។ ខ្លះម៉ោពីត្រកូលអភិជន ខ្លះទៀតក៏ម៉ោពីគ្រួសារជាសេដ្ឋី និយាយទៅគឺថាមានគ្រប់ស៊ែតតែម្តង ម្យ៉ាងទៀត នៅសាលានេះក៏សម្បូរទៅដោយសិស្សបងតូចបងធំ វ៉ៃកាប់ចាក់គ្នាមិនចាញ់សាលាផ្សេងប៉ុន្មានទេ តែទាស់ត្រង់ថាភ្នំមួយមិនអាចមានខ្លាពីរ ទើបគ្មានអ្នកណាហ៊ានអើតក្បាលមកក្អកប្រឆាំងជាមួយនឹងក្រុម Scarlette Heart ដែលមាន leader ជាស្តេចរាជសីសម្បូរស្នេហ៍ រៀនក៏ពូកែ រឿងញ៉ែក៏មិនអន់ ល្បិច100ជំពូក រឿងទះតប់ជាទេព្យកោសល្យពីកំណើតរបស់គេ បើអ្នកណាបានធ្វើជាសង្សារហើយច្បាស់ជាទឹកភ្នែក ...អ្ហាក៎ច្លំ! ច្បាស់ជាមានសំណាងជាងគេមិនខានទេ។

Scarlette Heart ជាក្រុមដែលមានសមាជិកតែ 3 គ្រាប់ប៉ុណ្ណោះ តែហេតុអីបានជាពួកគេមានឥទ្ធិពលខ្លាំងដល់ថ្នាក់នេះ? ងាយស្រួលណាស់! ព្រោះដោយសារតែសមាជិកម្នាក់ៗសុទ្ធតែមកពីប្រភពមិនធម្មាតា *Note|មិនមែនប្រភពalien🙅‍♀️| គឺមកពីប្រភពអ្នកមានហ្នឹងហើយ ។
មានមធ្យម ងំសង្ហារ ទាំងរៀនពូកែ ទាំងមានមន្តស្នេហ៍ ទាំងឃូរឃៅ សរុបម៉ោអ៊ែមមាចប់ ទើបសមាជិកម្នាក់ៗក្លាយជាកំពូលសំណព្វចិត្តរបស់មាណវីៗគ្រប់គ្នា អ្នកណាឃើញហើយថាមិនលង់ច្បាស់ជាឆ្កួតមិនខាន ជាពិសេសម្នាក់ដែលជា leader របស់ក្រុម Scarlette heart គឺថាជាសំណប់ចិត្តពេញបេះដូងរបស់ក្រមុំៗគ្រប់គ្នានៅក្នុង The knights College សូម្បីតែសិស្សស្រីៗនៅសាលផ្សេងក៏ស្គាល់មុខគេមិនភ្លេចផង។ អាការដែលសំខាន់ Jeon Jungkook ពូកែលេខមួយខាងញែមិនរើសមុខ មិនថាប្រុសមិនថាស្រី តូចក្តីធំក្តី អោយតែស្អាត Leader Scarlette heart ជួយបានទាំងអស់។ (admin បំផ្លើសពេកទេដឹង?😒)
.
.
.
« អូន! ជួយរើសរបស់ឲបងតិច វាជ្រុសនៅម្តុំនុ៎ះ!» សម្លេងស្រាលៗបែបពិរោះពិសាររបស់កំលោះថ្នាក់ទី12 ស្នើរសុំទៅមនុស្សស្រីដែលទើបតែដើរកាត់មុខគេមិនបានប៉ុន្មាននាទីផង អ្នកកំលោះក៏ចាប់ផ្តើមបញ្ចេញកាយវិការជាមួយនឹងទឹកមុខសង្ហារបែបអូសកាឡាសុីស៉ីន ។
នាងតូចខំប្រឹងអើតក.រកមើលជុំវិញខ្លួន តែរកមិនឃើញអ្វីសោះ។ រីឯបេះដូងកំសត់កុំពុងតែលោតបណ្តើរក្នុងចិត្តអរផងភយ័ផង ព្រោះងាយឯណាបានប្រុសសង្ហារ leader Scarlettte Hearts ម៉ោនិយាយញញឹមញញែមដាក់បែបនេះ
«អឺ- ...ប-បងប្រុសជ្រុសអីគេ? ខ្ញុំមិនឃើញមានអីផង» នាងតូចសួរទាំងអឹមអៀន មិនហ៊ានបាញ់ក្រសែភ្នែកចំៗព្រោះខ្លាចត្រូវថ្នាំសន្តំរបស់ទេវបុត្យកំណាច ។
រាងសង្ហារអស់សំណើច រួចបក់ដៃតិចៗឲនាងទៅឈរជិតគេ ហើយអ្នកដែលត្រូវគេហៅ ក៏ដើរទៅតាមយ៉ាងស្វ៉ាហាប់។
«អ៎! មិញភ្លេចប្រាប់ របស់ដែលជ្រុសហ្នឹង វានៅត្រង់នៀក៎តើ~» រាងក្រាស់ឱនទៅខ្សឹបដាក់ត្រចៀកនាងតូចទាំងសម្លេងស្រើបស្រាល ហើយទាញដៃនាងយកមកដាក់នៅលើទ្រូងខាងឆ្វេងដែលពោរពេញទៅដោយសាច់ដុំហាប់ណែន។
នាងក្រមុំប្រែទៅជាមុខក្រហមដូចផ្លៃប៉ោម ដងខ្លួនរឹងកំប្រឹស ស្របពេលដែលចរន្តសរសៃរឈាមប្រែជាស្ពឹកដូចជាមនុស្សដែលត្រូវគេសណ្តំស្នេហ៍ ប៉ុន្តែ Jungkook មិនបានបន្តសកម្មភាពជ្រៀលជ្រៅជាងនេះ ព្រោះនាយក្រឡេកឃើញសមាជិកដើរមកឈរអោបដៃមើលដោយមិនមាត់មិនក។ នាយកំលោះរហ័សលើកដៃឲនាងចេញទៅដោយមិនភ្លេចសុំ line ពីនាងតូច រួចងាកមុខសង្ហារមកវាយចិញ្ចើមដាក់គ្នីគ្នាដោយមានភាពជឿងជាក់យ៉ាងខ្ពស់៖
«រាយមន្តស្នេហ៍ដល់ហើយលោកម្ចាស់!»
Jimin ដែលឈរនៅឆ្វេងដៃដើរមកដាក់គូទអង្គុយពុក ក៏ផ្លែផ្ការឲកំលោះ Leader រីឯអ្នកដែលឈរខាងស្តាំដៃក៏ដើរចូលមកអង្គុយតាមក្រោយ ។
«វាមិនលើកលែងសូម្បីតែសង្សារសត្រូវវាអស់និយាយ!» Ryo ដែលអង្គុយខាងស្តាំដៃបូញមាត់ក្រវីក្បាល ទឹកមុខនៅតែរក្សាភាពម៉ើងម៉ាត់ដដែល។
« អ្នកណាប្រើឲនាងកើតម៉ោស្អាត? »
« ចឹងឲតែស្អាតឯងសុីបានទាំងអស់?»
« ហើយចាំអង្កាល់? »
« បើចឹងមុនពេលឯងទៅផ្ទះយើង យើងសុំពេលលាក់ប្អូនស្រីសិន, អូខេ? » Jimin សួរបែបទឹកមុខលេងសើចតែមិននឹកស្មានថាបានចម្លើយតបពីអ្នកប្រុសមុខងាប់ដោយមិនសំចីដៃ
« បើលាក់ប្អូនស្រីឯង ចឹងចង់ឲវាសុីឯងជំនួស?» Ryo ដាក់មួយឃ្លាធ្វើឲ Jimin ឆ្អែតបាយបី3ខែ ។

គូរដណ្តឹងគូរសត្រូវWhere stories live. Discover now