រៀបចំខ្លួនរួចរាល់ រាងកាយតូចដូចមនុស្សស្រីប្រញាប់នឹងរត់ចុះមកខាងក្រោម ព្រោះតែខ្លាចថាហួសម៉ោងទៅកសិដ្ឋានជាមួយនឹង Richard
ប្រញាប់រត់ចុះមកតាមកាំជណ្ដើរ អ្នករាល់គ្នាដែលកំពុងតែធ្វើការងារផ្ទះងាកសម្លឹងទៅទិសតែមួយ រាងកាយតូចពាក់អាវពណ៍សរដែលជាឈុតជាមួយនឹងអាវអៀមខោប៊យខៀវ សក់ពណ៍ខ្មៅបង្កប់នៅក្នុងមួកបារ៉ែតពណ៍ស្ករក្រហម ទឹកមុខញញឹមញញែមសប្បាយចិត្តនិងការងារថ្មីដែលខ្លួនទទួលបាន
Jimin : "ខ្ញុំយ៉ាងមិចដែរម៉ែដោះ" បង្វិលខ្លួនដូចកូនជាក្មេង១ជុំ ធ្វើអោយអ្នករាល់គ្នាខ្នាញ់ និងអស់សំណើច jimin ក៏ធ្វើជាពេបមាត់និងឈប់បង្វិល
ម៉ែដោះ : "គឺSnow គួរអោយស្រលាញ់ខ្លាំងណាស់ មិនមានអ្វីត្រូវបារម្ភនោះទេ" ម៉ែដោះញញឹមហើយក៏បើកដៃទទួលយកខ្លួនតូចច្រឡឹងយកមកអោប។
Jimin និងម៉ែដោះចាប់ផ្ដើមស្និតស្នាលនិងគ្នារហូតដល់ម៉ែដោះ ចាត់ទុកJimin ដូចជាកូនប្រុសបង្កើត។ មិនស្រលាញ់បានយ៉ាងមិចទៅបើjimin នេះក្រមិចក្រមើម ហើយក៏ឧស្សាហ៍ដូចជាមនុស្សស្រី ការងារផ្ទះដែលកាលពីមុនម៉ែដោះជាអ្នកធ្វើគឺពាក់កណ្ដាលទៅហើយដែលJimin ជួយរំលែក។ រាងកាយតូចតែទឹកចិត្តទូលាយ រាល់ពេលJimin តែងតែធ្វើនំសម្រាប់Jungkook ហើយក៏មានមួយចំណែកសម្រាប់អ្នកផ្សេងទៀត ធ្វើអោយនៅក្នុងផ្ទះក្លាយជាទំលាប់មានបង្អែមឫនំញុំាព្រោះតែភាពឧស្សាហ៍របស់JIMin។
Richard : "ប្រហែលជាត្រូវនឹកស្នាដៃនំរបស់អ្នកប្រុសស្លាប់ហើយ" Richard ញញឹមហើយក៏ចម្អន់ទៅកាន់អ្នកដែលរវល់តែអោបម៉ែដោះជាប់មិនលែង
លែងចេញពីម៉ែដោះ jimin សម្លឹងទៅRichard មុននឹងតប
Jimin : "មិនអីនោះទេ ពេលដែលត្រឡប់មកពីកសិដ្ឋានវិញ Snow ធ្វើនំអោយអ្នករាល់គ្នាទៀតក៏បាន"លឹបែបនេះហើយម៉ែដោះក៏គ្រវីក្បាលនិងចាប់ដៃរបស់Jimin មកកាន់
ម៉ែដោះ : "អឹម មិនបាច់បារម្ភនោះទេ Snow ចេញទៅធ្វើការហត់ហើយ មកវិញក៏សម្រាកទុកអោយម៉ែដោះជាអ្នកធ្វើ" Jimin ស្ទាក់ស្ទើរតែក៏ងក់ក្បាលមុននឹងអោបម៉ែដោះចុងក្រោយ
Jimin : "លាសិនហើយ ម៉ែដោះ បងៗគ្រប់គ្នា" ប្រញាប់រត់ចេញទៅខាងក្រៅដែលមានRichard កំពុងតែរៀបចំឡានចាំ រាងកាយតូចឆ្លៀតនិងគ្រវីដៃលា នាំអោយអ្នកនៅក្នុងផ្ទះអស់សំណើចខ្នាញ់និងភាពក្រមិចក្រមើម
BẠN ĐANG ĐỌC
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...