បើគិតថាយប់មួយនេះJungkook គេងលក់នោះគឺខុសហើយ កម្លោះសង្ហារចំណាយពេលអត់ងងុយពេញមួយយប់សិក្សាលើភាពឥតខ្ចោះរបស់អ្នកដែលគេងលក់នៅក្នុងដៃ។Jungkook លើកដៃម្ខាងដែលទំនេរ ទៅប៉ះនិងច្រមុះ បបូរមាត់ ព្រមទាំងត្របកភ្នែកដែលបិទជិតមួយនោះថ្នមៗបំផុតខ្លាចថាគេនឹងភ្ញាក់។ វាដូចជាសុបិន្ដ សុបិន្ដដែលJungkook មិនចង់និងភ្ញាក់ឡើង ហើយក៏ចង់រស់នៅបែបនេះ ជាមួយនឹងមនុស្សម្នាក់នេះរហូតទៅ។
ពេលដែលសម្លឹងមើលទៅមុខមួយនេះJungkook បានគិតនូវរឿងច្រើនខ្លាំងណាស់ គិតដល់ពេលខាងមុខ គិតដល់ពេលដែលJimin ទទួលបានការចងចាំមកពីអតីតកាលមកវិញ
Jungkook : "តែSnow នឹងស្រលាញ់បងរហូតទៅមែនទេ?" អាចថាJungkook ជាមនុស្សអាត្មានិយមក៏ថាបាន ប៉ុន្តែលោកប្រុសធំគ្រាន់តែចង់អោយប្រាកដថាមនុស្សម្នាក់នេះមានសុវត្ថិភាព និងបំពេញតាមបេះដូងរបស់ខ្លួនឯងតែប៉ុណ្ណោះ។
មេឃចាប់ផ្ដើមប្រែពណ៍ទៅជាពណ៍ទឹកក្រូចផ្ដល់សញ្ញាអោយJungkook ថាព្រះអាទិត្យជិតរះហើយ លោកប្រុសធំអោនទៅសម្លឹងមុខដែលគេងលក់ម្ដងទៀត មុននឹងព្យាយាមដកដៃដែលJimin គេងកើយ និងដាក់ក្បាលអោយអ្នកខាងនោះគេងនៅលើខ្នើយ។
ជាមួយនឹងរាងកាយដែលឥតខ្ចោះ គ្មានអាវនៅសល់តែខោរលុងវែងមួយ Jungkook មិនខ្លាចនឹងដើរបង្ហាញនៅពេលថ្ងៃនោះទេ ជាពិសេសសាក់រូបនាគពណ៍ខ្មៅមួយនោះ សំញែងខ្លួននៅនឹងចំហៀងទ្រូងខាងឆ្វេង ធ្វើអោយកម្លោះសង្ហារកាន់តែស៊ិចស៊ី។
.
Jimin ពត់ខ្លួននៅលើគ្រែពូកខាងមុខយ៉ផ្ទះដដែល កម្លោះតូចបើកភ្នែកដែលធ្ងន់ដូចជាថ្មនិងងើបមកអង្គុយសម្លឹងមើលទៅទិដ្ឋភាពដែលនៅនឹងមុខខ្លួន។
បឹងនិងព្រៃដែលនៅទល់នឹងមុខខ្លួន ពេលដែលព្រះអាទិត្យរះឡើង វាក៏ចាំងពន្លឺព្រាកៗប្រដេញជាមួយនឹងទឹក។
Jimin : "វ៉ាវស្អាតខ្លាំងណាស់"និយាយចប់មុននឹងពត់ដៃឡើងទៅខាងលើ Jimin សម្លឹងមើលទៅជុំវិញខ្លួនក៏ដឹងថានេះមិនមែនជាផ្ទះរបស់Jungkook នោះទេ ទើបការចងចាំកាលពីម្សិលមិញជ្រាបចូលមកក្នុងខួរក្បាលម្ដងទៀត មុខស្រស់ញញឹមឡើងមកនិងយកដៃមកខ្ទប់មុខដែលក្រហមដូចប៉េងបោះ។ នេះខ្លួនពិតជាក្លាយជាមិត្តប្រុសរបស់Jungkook មែនដែរទេ?
CZYTASZ
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...