34 : because I Love You
Jungkook អង្គុយញុំាស្រាវីស្គី នៅក្នុងSky Bar តែម្នាក់ឯង មិនចម្លែកចិត្តនោះទេ បើអ្នកកម្លោះបានជួលនៅទីនេះដាច់មុខ ព្រោះពេលនេះJungkook គ្មានអារម្មណ៍នឹងឃើញមុខមនុស្សទាំងឡាយដែលមកទីនេះ ហើយក៏បញ្ចេញភាពរីករាយរបស់ពួកគេ រីករាយនឹងសេរីភាពដែលពួកគេមាន តែសម្រាប់Jimin Jimin គឺអយុត្តិធម៍។
អ្នកកម្លោះអោយសញ្ញាដល់អ្នកចាក់ស្រាអោយដើរមកក្បែរលោក និងចាក់វាបន្ថែមចូលទៅក្នុងកែវដែលនៅសល់តែដុំទឹកកកប៉ុន្មានដុំ វាក៏បម្រុងនឹងរលាយ វារលាយដូចជាបេះដូងរបស់Jungkook ដែលបម្រុងនឹងរលាយម្ដងបន្តិចៗដូចគ្នា។ Jungkook អកស្រាបង្ហើយអោយអស់ពីកែវ ដែលលើកនេះវាជាកែវទី១០ហើយក៏មិនដឹង អ្នកកម្លោះគ្មានអារម្មណ៍នឹងគិតដល់រឿងបែបនេះ ព្រោះតែពេលនេះនៅក្នុងខួរក្បាល វានៅកំពុងដំណើរការរាល់ពត៍មានដែលទើបតែទទួលបាន ទទួលបានពីមាត់អ្នកដទៃថាគូរស្នេហ៍របស់លោក គឺជាមនុស្សម្នាក់ផ្សេងទៀត ដែលJungkook ស្មានមិនដល់។
Jungkook : "Park Jimin Jimin Jimin Jimin មិនគួរអោយជឿរពិតមែន" Jungkook អស់សំណើចបែបចំអកមកកាន់ខ្លួនឯង កែវស្រាក៏កាន់ជាប់នឹងដៃ ភ្នែកងាកទៅរកទិដ្ឋភាពភ្លើងពណ៍ដែលបញ្ចេញនៅតាមអគារនិមួយៗនៃទីក្រុងញូហ្សែលែន វាស្រស់ឆើតឆាយ តែវាគ្មានឥទ្ធិពលធ្វើអោយអ្នកកម្លោះត្រូវឈប់ភាពច្របូកច្របល់បាននោះទេ Jungkook គឺកំពុងតែច្របូកច្របល់។
Hoseok : "Jungkook............"អ្នកកម្លោះដាក់កែវស្រាចុះ និងងាកន្ទុយភ្នែកបន្តិចដៀងទៅរកវត្តមានរបស់ដុកទ័រដែលឈរដកដង្ហើមធំនៅខាងក្រោយខ្នង
"បងខលទៅឯងមិនចូលទើបទៅរកដល់ផ្ទះតែឯងបែរជានៅទីនេះ " ដុកទ័រនិយាយចប់ស្របពេលដែលដាក់ខ្លួនអង្គុយនៅនឹងកៅអីម្ខាងទៀតចំហៀងខ្លួនរបស់Jungkook Jungkook គេចមុខពីដុកទ័រនិងងាកទៅសម្លឹងអ្វីម្យ៉ាងមិនប្រាកដ។ ដុកទ័រលើកដៃបដិសេធកែវស្រាដែលអ្នកបម្រើបម្រុងលើកមកអោយ ហើយក៏ងាកមកសម្លឹងមុខអ្នកកម្លោះ ដៃម្ខាងដាក់លើស្មាទូលាយ ទឹកមុខដុកទ័របង្ហាញពីក្ដីបារម្ភដែលអ្នកខាងនោះគេចនឹងសម្លឹង
Jungkook : "ពិភពលោក ពិតជាតូចពិតមែន" និយាយចប់កែវស្រាដែលបានទម្លាក់ចុះ ក៏ត្រូវលើកយកមកក្រេបម្ដងទៀត ប៉ុន្តែវាបានអស់ពីកែវបាត់ទៅហើយ Jungkook អស់សំណើចឡើងមកម្ដងទៀតមុននឹងទម្លាក់កែវស្រាចុះវិញ
KAMU SEDANG MEMBACA
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
Fiksi PenggemarJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...