Deep inside my heart

365 30 0
                                    

ព្រោះតែខ្ញុំស្រលាញ់អ្នកខ្លាំង ដល់ថ្នាក់មិនអាចទ្រាំមើលការឈឺចាប់បន្តិចបន្តួចដែលអ្នកទទួលបាន-Jk
_____________________

Morning Comes................

ពេលព្រឹករបស់Jimin គឺមិនខុសពីប៉ុន្មានថ្ងៃមុននោះទេ ងើបពីគេង រៀបចំខ្លួន ជួយធ្វើអាហារពេលព្រឹក និងថើបលាJungkook មុននឹងអ្នកកម្លោះចេញដំណើរទៅធ្វើការ។ Jimin នៅតែមិនយល់ថាមានរឿងអ្វីទៅទើបJungkook ដូចជាមិនសប្បាយចិត្តពេលដែលខ្លួនរំលឹករឿងដែលចង់ត្រឡប់ទៅធ្វើការវិញ តែកម្លោះតូចមិនចង់ត្រូវរំខានJungkookច្រើនជាងនេះទើបមិនចង់សួរដេញដោល។

Jimin : "ប្រហែលជាគ្មានរឿងអ្វីនោះទេ កុំគិតច្រើន" Jimin ដកដង្ហើមធំព្រមទាំងអង្អែលដើមដៃខ្លួនឯងតិចៗ

កម្លោះតូចដើរផុតកាំជណ្ដើរ និងសំដៅឆ្ពោះទៅរកទ្វារធំ ។ បើកទ្វារឡើងភ្លាម Jimin បិទភ្នែក ច្រមុះស្រង់ក្លិនរុក្ខជាតិចម្រុះដែលបក់ តាមខ្យល់ចុះពីមកពីលើភ្នំ វាខុសពីរដូវរងារដែលគ្រប់យ៉ាងគឺសុទ្ធតែមានចំណែករបស់ព្រិល ទាំងក្លិន និងសីតុណ្ហភាព។ Tiger រត់មកក្បែរJimin ឆ្កែស្រមូវបញ្ចេញសម្លេងថ្ងូរដូចជាកើតទុកដែលមិនបានជួបJimin ប៉ុន្មានថ្ងៃ កម្លោះតូចធ្វើភ្នែកស្រទន់អោនមកត្រឹមមុខរបស់Tiger និងអង្អែលរោមរបស់វាតិចៗ

Jimin : "នេះនឹកខ្ញុំមែនដែរ" Tiger ព្រូសឡើងធ្វើអោយJimin អស់សំណើចនិងត្រសុលរោមរបស់វាកាន់តែខ្លាំង

"ក្មេងល្អ នេះខ្ញុំទើបតែលេងជាមួយនឹងឯងកាលពីល្ងាចមិញនេះទេ ពេលនេះក៏នឹកទៀតហើយមែនទេ?" Tiger ថ្ងូរឡើងមកម្ដងទៀត មុននឹងត្រសុលក្បាលរបស់វានឹងកញ្ចឹងកររបស់Jimin ធ្វើអោយJimin រសើបនិងអស់សំណើចមិនឈប់

Ding Dong...........(សម្លេងJungkook😄)

Jimin ងាកមុខចេញពីTiger និងអើតមើលទៅអ្នកដែលចុចកណ្ដឹងតែមើលមិនឃើញ ស្របពេលអ្នកបម្រើដើរចេញមកល្មម Jimin ស្មានដឹងថាអ្នកបម្រើនឹងទៅបើកទ្វារទើបឃាត់ ដោយបញ្ជាក់ថានឹងទៅបើកទ្វារដោយខ្លួនឯង

Jimin : "នៅទីនេះសិនហើយ" ញីរោមរបស់វារួចJimin ងើបឈរដើរទៅក្បែររបងផ្ទះដែលចាក់សោរ សម្លេងរបស់Tiger គ្រហឹមមកពីក្រោយខ្នងធ្វើអោយកម្លោះតូចងាកទៅបម្រាមឆ្កែស្រម៉ូវដោយធ្វើដៃចង្អុលទប់មាត់

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Where stories live. Discover now