Part35 : I Want The Truth
.
.
2008
Jimin : "បងស្រី ហឹកហឹក មិនពិតទេត្រូវទេ? ប៉ាម៉ាក់មិនបានកើតអីទេមែនទេ?" Jimin តូចដង្ហក់សួរទៅបងស្រីអាយុ ១៨ឆ្នាំរបស់ខ្លួន Ji-ran គ្រវីក្បាលតិចៗនិងខំអោបខ្លួនJimin ជាប់
Ji-ran : "Min Min កុំចឹងអី Min នៅមានបងOK ប៉ាម៉ាក់ទៅបានសុខហើយ" Jimin តូចគ្រវីក្បាល Ji-ran បិទភ្នែកឃាត់ទឹកភ្នែកមិនអោយស្រក់ និងព្យាយាមអោយអស់ពីលទ្ធភាពលួងJimin តូចអោយបាត់យំ។
2012
Ji-ran : "បងនឹងនឹកប្អូនជាមិនខាន Min " Jimin ញញឹមដាក់Ji-ran មុននឹងស្ទុះទៅអោបបងស្រី វ័យ១៥ឆ្នាំរបស់Jimin ត្រូវចេញទៅរៀននៅក្រៅប្រទេស ដើម្បីនឹងបំពេញតួនាទីជាកូនប្រុសតែមួយនៅក្នុងគ្រួសារ ទុកអោយវ័យ២៤ឆ្នាំរបស់Ji-ran នៅគ្រប់គ្រងក្រុមហ៊ុនតែម្នាក់ឯង
Jimin : "ខ្ញុំនឹងឆាប់ត្រឡប់មកវិញ បងស្រីថែរក្សារខ្លួន អ្នកគ្រប់គ្រងKim " Jimin ងាកចេញពីJimin និងសម្លឹងហួសទៅរកNamJoon"មើលថែបងស្រីអោយបានល្អ ខ្ញុំទុកចិត្តលើលោកហើយ " Namjoon អោនបន្តិចនិងបន្លឺពាក្យសន្យាដាក់ទៅJimin
"ជើងហោះហើរនឹងត្រូវចេញដំណើរនៅប៉ុន្មាននាទីទៀត លាហើយបងស្រី" Ji-ran ងក់ក្បាលនិងយកដៃខ្ទប់មាត់ ព្យាយាមឃាត់ភាពនឹករបស់ខ្លួនទៅកាន់ប្អូនប្រុស អ្នកទាំងពីរឈរសម្លឹងមើលទៅJimin ពីក្រោយខ្នង រហូតដល់យន្ដហោះហោះឡើងទើបត្រឡប់មកវិញ
2016
Jimin : "បងស្រីរបស់ខ្ញុំមិនអាចមានរឿងអ្វីនោះទេ ពួកលោកអត់បានការដែលការពារគាត់មិនបាន" Jimin ស្រែកបន្ទោសទៅអ្នកម្ខាងទៀតតាមទូរស័ព្ទ ដៃរបស់អ្នកកម្លោះក្ដាប់ជាប់ទូរស័ព្ទ ធ្វើអោយឈាមច្រាលចេញពីគ្នាសល់តែភាពសរស្លេក
2017
Jimin : "ពួកលោកមើលស្រាលខ្ញុំព្រោះតែគិតថាខ្ញុំនៅក្មេងពេក តែពួកលោកមិនបានគិតនោះទេថាក្មេងដូចជាខ្ញុំអាចដឹកនាំក្រុមហ៊ុនបានប្រសើរជាងពួកលោក " Jimin ច្រត់ដៃនៅកណ្ដាលតុប្រជុំ អាយុ២០ឆ្នាំរបស់Jimin ត្រូវបង្ខំអោយអ្នកកម្លោះក្លាយមកជាអ្នកគ្រប់គ្រងថ្មីរបស់សម្ព័ន្ធPark រឿងដែលបានកើតឡើងលើJi-ran វាគឺជាចំណែកមួយដែលធ្វើអោយអ្នកកម្លោះផ្លាស់ប្ដូរ
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...