Part 22 : The nightmare
Jimin ដេកដួលនៅលើការ៉ូដែលកខ្វក់ ត្របកភ្នែកទាំងពីរបើកព្រឹមៗសម្លឹងមើលទៅមាត់ទ្វារ ពេលនេះវាត្រូវបានគេចាក់សោរពីខាងក្រៅបាត់ទៅហើយ។
ដកដង្ហើមស្ទើរតែមិនដល់គ្នា Jimin ខំប្រឹងស្រវ៉េស្រវ៉ាងើបខ្លួនចេញពីភាពកខ្វក់ទាំងអស់នេះ តែកម្លោះតូចគ្មានសូម្បីតែកម្លាំងនៅសេសសល់។
Jimin : "ជួយផង ជួ...ជួយខ្ញុំផង"
ក្រាក...........
ក្ដីសង្ឃឹមរបស់Jimin ក៏ប្រែប្រួលចុះឡើង ក្នុងចិត្តមួយសង្ឃឹមថាមនុស្សម្នាក់ដែលដើរចូលមកខាងក្នុងនេះ អាចនឹងមកជួយខ្លួន ប៉ុន្តែក្នុងចិត្តមួយចំណែកទៀតវាក៏ភ័យខ្លាច ខ្លាចថាគេជាសត្រូវ
??? : "ជួបគ្នាម្ដងទៀតហើយPark" សម្លេងរបស់មនុស្សម្នាក់នេះក៏ធ្វើអោយJimin ទទួលបានចម្លើយភ្លាមៗថាគេមិនមែនមកជួយលោកនោះទេ
"ទៅងាប់ទៅ" ចុងកាំភ្លើងភ្ជង់ជាប់នឹងសៀតផ្កា សម្លេងកេះកៃក៏លឺឡើងច្បាស់ Jimin មើលមិនដឹងថាមនុស្សម្នាក់នេះជាអ្នកណានោះទេ ពេលនេះដឹងត្រឹមតែថាពេលវេលារបស់ខ្លួនមកដល់ហើយ
ផាំង.............
Jimin ស្ទុះងើបឡើងទាំងកម្រោល ថ្ងាសមានបែកញើសជោគ កែវភ្នែកនៅផ្សើមជាប់តំណក់ទឹកនៅឡើយ ពេលនេះបេះដូងវាលោតស្ទើរតែផ្ទុះចេញមកខាងក្រៅ។
Jimin ចាប់ផ្ដើមរន្ធត់ម្ដងទៀត ពេលដែលមានដៃត្រជាក់មកចាប់ស្មារបស់ខ្លួន តែក៏ស្ងប់ចិត្តទៅវិញពេលដែល ដឹងខ្លួនថាជាដៃរបស់Jungkook
Jungkook : "Snow យល់សប្ដិអាក្រក់មែនដែរទេ" Jimin តបទៅមិនទាន់ផង លោកប្រុសធំក៏ចាប់ក្រសោបរាងកាយតូចជាប់នឹងទ្រូង មុននឹងនិយាយពាក្យលួងលោមប៉ុន្មានម៉ាត់បន្ធូរអារម្មណ៍អោយរាងតូចស្ងប់ចិត្ត
Jimin : "ខ្ញុំមិនអីនោះទេ បងអាចគេងវិញបាន"Jimin លែងខ្លួនឯងអោយចេញពីរង្វង់ដៃរបស់Jungkook រួចក៏ញញឹមស្ងួតប៉ុន្មានវិនាទីដាក់អ្នកខាងនោះ
Jungkook : " ពួកយើងគេងទាំងអស់គ្នាទៅ"និយាយចប់Jungkook ចាប់ស្មាផ្អៀងខ្លួនJiminអោយត្រឡប់មកគេងវិញ។ ក្បាលទម្លាក់ដល់ខ្នើយ អ្នកទាំងពីរគេងសម្លឹងមុខគ្នា ដៃម្ខាងរបស់Jungkookក៏លើកឡើងមកអង្ងែលថ្ពាល់រលោងថ្នមៗ អង្អែលរហូតដល់ប្រាកដថាអ្នកខាងនោះគេងលក់ទើបបិទភ្នែកគេងតាមក្រោយ។
.
.
.
Morning (៣ថ្ងៃក្រោយ បន្ទាប់ពីរឿងរ៉ាវកើតឡើងនៅតំបន់វាយកូនហ្គោល)
ESTÁS LEYENDO
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanficJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...