.
.
.
Jimin អង្គុយនៅនឹងមុខកញ្ចក់ កម្លោះតូចញញឹមបិទមាត់មិនជិត ព្រោះតែថ្ងៃនេះជាថ្ងៃដែលJungkook សន្យាថានឹងនាំខ្លួនចេញទៅខាងក្រៅ។ Jimin សម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយក៏ងាកមកសម្លឹងមើលពណ៍ក្រេមដែលដាក់នៅក្នុងឈុតរបស់វា ក្នុងចិត្តកំពុងតែគិត ថាតើនឹងជ្រើសយកពណ៍មួយណាអោយសាកសមនឹងមុខMake up របស់ខ្លួន
Jimin : "បងស្រីNancy " Nancy ដែលឈររៀបចំសម្លៀកបំពាក់ក៏ងាកមុខមករកJimin និងញញឹមស្ងួតដាក់អ្នកខាងនោះ
"បងស្រីជួយរើសពណ៍ក្រេមបន្តិចបានដែរទេ?"Nancy ញញឹមហើយក៏ងក់ក្បាល បោះជំហានដើរទៅរកJimin និងអោនខ្លួនបន្តិចទៅសម្លឹងមើលពណ៍ក្រេមដែលតម្រៀបគ្នានៅក្នុងប្រអប់។ គ្រឿងMake up ទាំងអស់នេះគឺត្រូបានJungkook ជាអ្នកកម្មង់ដោយផ្ទាល់ អ្នកកម្លោះក៏ជាអ្នកកម្មង់ពណ៍ក្រេមទាំងអស់នេះផងដែរ ព្រោះគ្មានអ្នកណានោះទេដែលមើលដឹងថាបបូរមាត់ផ្លាំរបស់Jimin សាកសមនឹងក្រេមពណ៍មួយណា
Nancy : "ពណ៍ស៊ីជំពូរចាស់មួយនេះយ៉ាងមិចដែរ" Nancy ហូតយកបំពង់ក្រេបពណ៍ស៊ីជំពូរចាស់មួយចេញមក និងលើកវាបង្ហាញJimin កម្លោះតូចរីករាយនឹងទទួលយកមកសាក។
Nancy ជួយរៀបចំខ្លួននិងម៉ូតសក់អោយJimin រួចនាងក្រមុំក៏ដើរចេញពីក្នុងបន្ទប់ ទុកអោយកម្លោះតូចនៅបង្ហើយការតុបតែងតែម្នាក់ឯង។
Jimin សម្រួលករអាវរបស់ខ្លួននៅនឹងមុខកញ្ចក់បន្តិច ហើយក៏ចាប់ទាញបន្តោងខ្សែរករចេញមកខាងក្រៅ តែដោយសារតែបន្តោងខ្សែរករ និងទំពក់ខ្សែរករនៅជាមួយគ្នា ហើយថែមទាំងជាប់នឹងចន្លោះឡេវអាវទៀតនោះ ទើបធ្វើអោយJimin ត្រូវប្រើពេលដោះវាចេញ តែសំណាងមិនល្អទាំងបន្តោងខ្សែរករ និងខ្សែរករត្រូវរបូតជ្រុះទៅលើការ៉ូ បន្តោងរមៀលទៅម្ខាង ខ្សែរករធ្លាក់ជាប់ទៅនឹងជើងJimin កម្លោះតូចដកដង្ហើមធំ ហើយក៏ជ្រួញចិញ្ចើមចូលគ្នាអោនរើសបន្តោងខ្សែរករនិងខ្សែរករត្រឡប់មកវិញ តែខ្សែរបានដាច់ជាពីរបាត់ទៅហើយ Jimin សម្លឹងមើលវាមួយសន្ទុះក្នុងចិត្តចាប់ផ្ដើមមានអារម្មណ៍មិនល្អ តែក៏ត្រូវកាត់ដោយសម្លេងរបស់អ្នកបម្រើហៅ។
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...