មន្ទីរពេទ្យ រដ្ឋញូហ្សែលែន.......................(ប៉ុន្មានថ្ងៃក្រោយឧបទេវហេតុ)
«គេពិតជាមិនអីទេមែនទេ ដុកទ័រJung»
«ប្រាកដណាស់អ្នកមីង គេពេលនេះឆ្លងផុតពីគ្រោះថ្នាក់ហើយ»
សម្លេងសម្រឹបជើងដើរចេញពីក្នុងបន្ទប់ នៅសល់តែវត្តមានរបស់មនុស្សស្រីរាងតូច វ័យរាងចំណាស់បន្តិច ដើរទៅក្បែរនឹងគ្រែពេទ្យ ដែលមានរាងកាយត្រូវរបួសរបស់ Jungkook គេងនៅលើនោះ។ ដៃជ្រួញបន្តិចរបស់លោកស្រី Jeon លូកទៅចាប់ដៃដែលដាក់សឺរ៉ូមរបស់ Jungkook មុននឹងដាក់ខ្លួនអង្គុយលើកៅអីនៅក្បែរនោះ ម្រាមដៃរស់រវើក អង្អែលលើខ្នងដៃកូនប្រុស លោកស្រី Jeon ពាក់ទឹកមុខបារម្ភសម្លឹងមើលទៅ Jungkook មិនដាក់ភ្នែក ក៏នៅមិនទាន់បាត់ស្លុតចិត្តក្រោយពីទទួលបានដំណឹងថា កូនប្រុសតែមួយគត់របស់គាត់ត្រូវជួបនឹងឧបទេវហេតុ និងរបួសធ្ងន់ធ្ងរ។ ក្រោយពីសាងសងទៅកូនប្រុសតែម្នាក់ឯងហើយ លោកស្រី Jeon ក៏ចាប់អារម្មណ៍និងម្រាមដៃរបស់Jungkook ដែលកម្រើក កន្ទ្រាក់នៅក្នុងម្រាមដៃរបស់លោកស្រី លោកស្រីដង្ហើមធូរអារម្មណ៍បន្តិច និងញញឹមរំភើបចិត្ត មុខងាកទៅម្ខាងព្យាយាមនិងទៅរកមើលឧបករណ៍ហៅពេទ្យនៅក្បែរនោះ ស្របពេលដែលទ្វារបន្ទប់បើកឡើងល្មម
Soobin : "អ៊ំស្រី មានរឿងអ្វីមែនដែរទេ? " Soobin ព្យាយាមដើរមកក្បែរលោកស្រី Jeon ហើយក៏ដឹងព្រមគ្នា ថា Jungkook ដឹងខ្លួនហើយ
លោកស្រី Jeon : "Soobin ទៅហៅគ្រូពេទ្យមក"
.
.
"ប្រយ័ត្នប្រយ៉ែង" លោកស្រី Jeon ព្យាយាមទប់ខ្លួនរបស់ Jungkook ដែលងើបផ្អែកនិងខ្នើយពេទ្យ
Jungkook : "ខ្ញុំមិនអីនោះទេអ្នកម៉ាក់" លោកស្រីJeon គ្រវីក្បាលតិចៗ កែវភ្នែកបារម្ភ សម្លឹងទៅកាន់ កូនប្រុសរបស់លោកស្រី ដែលរឹងទទឺងមិនចង់អោយលោកស្រី ជួយ។ Jungkook នៅមានអាករះធីងធោងនៅឡើយ ក៏មិនទាន់អាចយល់បានច្បាស់ថាខ្លួនហេតុអ្វីក៏អាចមកនៅក្នុងមន្ទីរពេទ្យបាន ហើយពេលនេះ ម៉ាក់របស់ខ្លួនក៏មានវត្តមាននៅទីនេះ កាន់តែធ្វើអោយJungkook ច្របូកច្របល់លើសដើម។
គិតថានឹងកម្រើកជើងរបស់ខ្លួន ដើម្បីបន្ថយភាពស្ពឹកបន្តិច ប៉ុន្តែ Jungkook ក៏មិនអាចធ្វើបាន ព្រោះតែជើងទាំងពីររបស់ខ្លួននៅពេលនេះ វាដូចទៅជាដុំថ្មបាត់ទៅហើយ អ្នកកម្លោះចាប់ផ្ដើមភាំង និងលូកដៃដែលញ័ររបស់ខ្លួនទៅស្ទាបលើជើងរបស់ខ្លួនឯងពីលើភួយស្ដើងរបស់ពេទ្យ តែអ្វីដែលធ្វើអោយJungkook កាន់តែស្លុតចិត្តទៅទៀតនោះ គឺ អ្នកកម្លោះមិនទទួលបានអារម្មណ៍អ្វីឡើយ ពីការប៉ះរបស់ខ្លួននោះ ហើយពេលដែល Jungkook ព្យាយាមលើកជើងរបស់ខ្លួនដោយដៃ ជើងរបស់អ្នកកម្លោះ ក៏ប្រៀបបាននឹងសត្វដែលងាប់គ្មានវិញ្ញាណ។ លោកស្រី Jeon ឈរសម្លឹងទៅJungkook ទាំងសោកសៅ ច្បាស់ណាស់ថាលោកស្រីដឹងពីស្ថានភាពរបស់ Jungkook នៅពេលនេះ ក្នុងចិត្តលោកស្រី ស្ទើរតែផ្ទុះបែកទៅហើយ បើអាចជួយរំសាយនូវសេចក្ដីឈឺចាប់ពី Jungkook បាន លោកស្រីនឹងធ្វើភ្លាម។
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...