Part 31

358 29 1
                                    

Part31 : Im Not Harmonie Granger but Im a Park Jimin

Don't mind my own business of love Ma'am Jealousy-Jimin

.

.

សណ្ឋាគារ ឡាវែនឌើរ............

សណ្ឋាគារដ៏ប្រណិតសាកសមជាទីតាំងសម្រាប់ការប្រារព្ធពិធីបញ្ចប់រដូវក្ដៅ Jeon Group មិនមែនជាសម្ព័ន្ធតូចតាចដែលត្រូវជួលកន្លែងជប់លាងសាមញ្ញៗនោះទេ ភាពជោគជ័យនៃការលក់រោមសត្វរដូវក្ដៅក៏ជាមូលហេតុមួយទៅហើយដែលធ្វើអោយពិធីជប់លាងនៅឆ្នាំនេះត្រូវធ្វើឡើងធំជាងឆ្នាំរាល់ដង។ បុគ្គលិកគ្រប់គ្នាដែលធ្លាប់តែទ្រនុយស៊ីវិល ក៏ប្ដូរមកជាឈុតចូលរួមក្នុងពិធីជប់លាង នារីៗដ៏គ្រងនូវរ៉ូបឆើតឆាយ បុរសៗក៏ទ្រនុយនូវឈុតអាវធំ ដែលសាកសមបំផុត ស៊ីគ្នាជាមួយនឹងភាពប្រណិតនៃទីតាំង។

Deny កាន់កែវសម្ប៉ាញវែងហើយស្ដើង នៅនឹងដៃ អ្នកនាងស្លៀករ៉ូបរំឡេកពណ៍ក្រហមខ្លីត្រឹមជង្គង់ ដៃរ៉ូបតូចបញ្ចេញឆ្អឺងដងកាំបិទសររលោង រួមជាមួយនឹងខ្សែរករខ្សែរតូច ត្បូងពណ៍ក្រហមស៊ីនឹងឈុតនេះតែម្ដង។ បបូរមាត់ក្រហមផ្អឺបនឹងមាត់កែវស្រាក្រេបរសជាតិរបស់វាបន្តិចម្ដង កែវភ្នែកដៀងរកមើលវត្តមានរបស់រាងសង្ហាតែម្នាក់ប៉ុណ្ណោះដែលខ្លួនរងចាំ។

Ring.................

Deny ទម្លាក់កែវស្រាចុះ និងលើកយកទូរស័ព្ទយកមកមើល ដកដង្ហើមធំDeny ចុចប៊ូតុងទទួល

Deny : "ខ្ញុំនឹងផ្ញើររូបទៅអោយលោកបន្តិចទៀតនេះ កុំប្រញាប់ខ្លាំងពេក" Deny រ៉ូលភ្នែកឡើងទៅលើពេលដែលស្ដាប់លឺពាក្យអន្ទះសាររបស់អ្នកខាងនោះ

"រក្សាភាពហ្គេយ៍របស់លោកនៅមួយឡែកសិនតើបានដែរទេ? យប់នេះលោកនឹងបានចំណីទៅជាមិនខាន តែពេលនេះគេមិនទាន់មកដល់នោះទេ "

Deny ដើរចេញទៅកន្លែងស្ងាត់តន្ត្រីបន្តិចទៅតបទៅអ្នកខាងនោះ

"ខ្ញុំប្រាកដជាច្បាស់ហើយ ថាគេនឹងមកទីនេះ១០០ភាគរយ ព្រោះតែខ្ញុំស្ដាប់លឺលោកJeon និយាយដោយផ្ទាល់មាត់ ថាលោកនឹងបង្ហាញខ្លួនគេនៅទីនេះព្រោះតែចង់អោយអ្នកគ្រប់គ្នាដឹងថាអ្នកណាជាម្ចាស់បេះដូង" Deny និយាយព្រមទាំងធ្វើមុខដូចជាខ្ពើម ពាក្យចុងក្រោយនេះDeny និយាយទាំងជូរចត់។

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Onde histórias criam vida. Descubra agora