Jungkook ព្យាយាមគោះទ្វារបន្ទប់របស់ខ្លួននិងJimin តែអ្នកខាងក្នុងដូចជាគ្មានចេតនានឹងបើកអោយខ្លួនចូលនោះទេ គន្លឹះទ្វារក៏ត្រូវចាក់ជាប់ អ្នកកម្លោះដកដង្ហើមធំនិងងាកខ្លួនចេញពីមុខបន្ទប់ ប្រញាប់ប្រញាល់បោះជំហានចុះទៅជាន់ខាងក្រោម។
ទូរស័ព្ទរោទ៍បណ្ដើរអ្នកកម្លោះបោះជំហានទៅរកឡាននៅក្នុងការ៉ាសបណ្ដើរ ទឹកមុខតឹងតែងសម្លឹងមើលទូស័ព្ទដែលហូតចេញមកពីហោប៉ៅ ចំណែកឯដៃម្ខាងបើកទ្វារឡានចូលទៅខាងក្នុង។
Jungkook : "ខ្ញុំជិតទៅដល់ហើយ" និយាយចប់ Jungkook បិទទូរស័ព្ទ និងបោះវាទៅម្ខាងទៀតនៃពូកឡាន មុននឹងកាច់សោរបញ្ឆេះ។ទៅដល់ក្លោងទ្វារចេញទៅខាងក្រៅផ្ទះJungkook បន្ថយម៉ាស៊ីននិងបើកកញ្ចក់ ងាកមុខទៅនិយាយផ្ដាំដល់អង្ករក្សដែលអោនមករកខ្លួន
"បើគ្មានការអនុញ្ញាតិពីខ្ញុំ គ្មានអ្នកណាមានសិទ្ធចេញចូលជាដាច់ខាត" អង្គរក្សងក់ក្បាល និងងើបខ្លួនរុញទ្វាររបងខាងមុខ អនុញ្ញាតិអោយឡានរបស់ Jungkook ចេញទៅខាងក្រៅ
Jimin : " ប្រាកដជាមានរឿងអ្វីមិនខាន បើមិនចឹងគេមិនមែនតឹងតែងបែបនេះនោះទេ " Jimin កាន់ទូរស័ព្ទបណ្ដើរ ដៃម្ខាងវាសវាំងនននៅក្នុងបន្ទប់អោយចេញទៅម្ខាង ភ្នែកសម្លឹងមើលកន្ទុយឡានរបស់ Jungkook ដែលបើកចេញទៅ
Yoongi : "វាអាចជារឿងដែលពាក់ព័ន្ធនឹងឯងដែរទេ?" Jimin ដកដង្ហើធំនិងលើកដៃម្ខាងរបស់ខ្លួនមកញីសៀតផ្កាតិចៗ
Jimin : "ខ្ញុំសង្ស័យបែបនេះហើយ ទើបខ្ញុំចង់អោយគេប្រាប់ខ្ញុំពីការពិត តែគេដូចជាខ្លាចខ្ញុំដឹងខ្លាំងណាស់"
Yoongi : "Jeon Jungkook ជាមនុស្សទទួលខុសត្រូវខ្ពស់ គេប្រាកដជាមានហេតុផល តែថារឿងម្យ៉ាងទៀតដែលខ្ញុំចង់ប្រាប់ឯង Jimin?" Jimin ដូចជាភំាងបន្តិចពេលដែលYoongi ហៅឈ្មោះពិតរបស់ខ្លួន ទោះជាពេលនេះកម្លោះតូចនៅមិនទាន់ប្រាកដនៅឡើយថាខ្លួនជា Jiminឬក៏មិនមែន តែឈ្មោះនេះស្រដៀងៗខ្លាំងណាស់
"ឯងប្រហែលជាចាំ Haru មិនបាននោះទេតែគេក៏ជាមេគ្រោះថ្នាក់ម្នាក់ដែរ យើងបានជួបគេនៅញូហ្សែលែនកាលពីប៉ុន្មានសប្ដាហ៍មុន Jimin ពេលនេះរឿងច្របូកច្របល់ខ្លាំងណាស់ Jungkook អាចនឹងកំពុងតែធ្វើរឿងអ្វីម្យ៉ាងដែលពាក់ព័ន្ធនឹងឯង អ្វីដែលល្អបំផុតនៅគឺអង្គុយរងចាំអោយ Jungkook ធ្វើវាអោយបានជោគជ័យ " Jimin ងក់ក្បាលតែម្នាក់ឯង កម្លោះតូចស្ដាប់ពាក្យអ្នកខាងនោះចប់ មុននឹងបិទទូរស័ព្ទលើតុចុះ និងដាក់ខ្លួនផ្អែកលើសាឡុងក្នុងបន្ទប់។
VOCÊ ESTÁ LENDO
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanficJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...