Part 30

431 26 0
                                    

Part30 : Waste It On Me

We Both Found Each Other Tonight...................!!!!

Jungkook ញញឹមពេលដែលឃើញសភាពរបស់Jimin ដែលគេងលក់។ កម្លោះតូចគេងផ្ដេកខ្លួននៅនឹងបណ្ដោយសាឡុងក្នុងការិយាល័យរបស់Jungkook ដៃម្ខាងដាក់គងក្បាល ថ្ពាល់ក្រពុំហៀរចេញមកខាងក្រៅដូចជានំម៉ូឈីដែលត្រូវកម្ដៅ ខ្លួនតូចគេងនៅក្រោមភាពកក់ក្ដៅនៃអាវធំរបស់Jungkook ពេលនេះJimin ដូចជាកូនក្មេងដែលពុលបាយហើយក៏គេងលក់ទាំងមិនដឹងអី បបូរមាត់ផ្លាំមួយគូរនោះធ្វើអោយJungkookភ្លឹកមើលមិនដកភ្នែក ដៃរឹងមុំាទ្រាំមិនបាននឹងយកទៅប៉ះ ហើយក៏ភ្លក់រសជាតិឈើរីផ្លាំមួយគូរនោះនឹងបបូរមាត់របស់ខ្លួនផ្ទាល់។

Jungkook អង្គុយនៅម្ខាងនៃសាឡុងដដែលដែលJimin គេងលក់ អ្នកកម្លោះនៅអង្គុយទីនេះយូរ យូររហូតដល់មិនបានចាប់ភ្លឹកថាមេឃវាក៏ចាប់ផ្ដើមងងឹតទៅហើយ តែបន្ទោសJungkook ក៏មិនបានព្រោះតែអ្នកដែលគេងលក់ម្នាក់នេះដូចជាថ្នាំសន្តំចិត្តអោយJungkook នៅអង្គុយមើលបែបនេះមិនព្រមចេញ។ បបូរមាត់ស្ងួតផ្សើមនឹងអណ្ដាតក្ដៅ Jungkook លើកដៃទៅអង្អែលថ្ពាល់អ្នកដែលគេងលក់ថ្នមៗ ម្រាមដៃសរសៃអូសកាត់លើថ្ពាល់សររលោងរហូតចុះមកដល់បបូរមាត់ផ្លាំ និងយកចង្អុលដៃទៅប៉ះវា ដឹងពីភាពទន់របស់វា ដឹងពីថាមពលរបស់វាដែលទាក់ទាញចិត្តរបស់ខ្លួនអោយងប់ងល់នឹងថើបបបូរមាត់មួយគូរនេះ មិនចេះឆ្អែត មិនចេះឆ្អន់។ Jungkook ភ្លឹកត្រង់បបូរមាត់មួយនោះ រហូតដល់មិនបានចាប់ភ្លឹកនឹងកែវភ្នែកមួយគូរដែលបើកឡើងហើយក៏សម្លឹងមកខ្លួនទាំងមានភាពងឺងឆ្ងល់។

Jimin : "Jungkook..............." Jungkook ភ្ញាក់ចេញពីការភ្លឹកមកវិញ បបូរមាត់ស្ដើងភ្ញោចស្នាមញញឹមឡើងមកបន្តិច មុននឹងដកដៃចេញពីបបូរមាត់របស់Jimin។

Jimin ទាញខ្លួនស្រាលរបស់ខ្លួនអោយងើបឡើង អង្គុយផ្អែកទៅនឹងបង្អែកសាឡុង ភ្នែកកូនឆ្មាសម្លឹងមើលទៅជុំវិញ ក៏ឃើញថាពេលនេះវាងងឹតទៅហើយ Jimin អោនមកមើលអាវដែលនៅលើខ្លួន មុននឹងងើបមុខទៅសម្លឹងមុខJungkook អ្នកកម្លោះយកដៃច្រត់ក្បាលនឹងបង្អែកសាឡុង កែវភ្នែកពណ៍សូកូឡាសម្លឹងមកJimin មិនព្រេច។

"យប់ទៅហើយ នេះខ្ញុំគេងយូរដល់ថ្នាក់នេះមែនដែរទេ?" Jungkook ងក់ក្បាល អ្នកកម្លោះដកដង្ហើមធំមុននឹងងើបខ្លួនចេញពីសាឡុងហើយក៏ដើរសំដៅទៅរកតុការងារ Jimin តាមសម្លឹងមើលJungkook ពីក្រោយខ្នង ក្នុងចិត្តលួចសសើរនឹងភាពសង្ហារគ្រប់ជ្រុងជ្រោយរបស់អ្នកកម្លោះ គេដូចជារូបចម្លាក់របស់ក្រិចដែលឥតខ្ចោះគ្រប់ចំណែក។

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Onde histórias criam vida. Descubra agora