Part 3:Call Me Snow

656 44 4
                                    

dum dum dum

បេះដូងរបស់Jiminស្ទើរតែផ្ទុះលោតចេញពីទ្រូងនៅពេលដែលJungkookដើរមកដល់ទល់មុខនឹងខ្លួន ឈរខ្ពស់រហូតបាំងពន្លឺព្រះអាទិត្យចេញពីក្រសែភ្នែករបស់Jimin

Jungkook: "លោកមានកើតអីដែរទេ" ហុចដៃទៅអោយJiminចាប់ Jungkook នៅតែមិនដកក្រសែភ្នែកចេញ។ កែវភ្នែកពណ៍សូកូឡា បញ្ចេញពន្លឺព្រាកៗ ធ្វើអោយJimin ភ្លឹកនិងភ្លេចទទួលយកដៃដែលJungkook ស្នើរអោយ 

"លោកមិនអីទេមែន ទេ" គ្រវីក្បាលនិងងាកចេញពីក្រសែភ្នែករបស់Jungkook មុខរបស់Jimin ឡើងក្រហមដូចប៉េងបោះ។ ចេះបែបនេះទៅកើត😏

Jimin : "បាទ មិនអីនោះទេ អរគុណ" ទទួលយកដៃរបស់Jungkook ពេលណាបេះដូងរបស់Jiminកាន់តែលោត។ ដៃរបស់គេ មិនទន់ មិនរឹង តែកក់ក្ដៅ 

ចាប់ដៃរបស់Jiminរួចក៏យោងអោយរាងកាយតូចស្ដើងងើប តែដោយសារតែកម្លាំងJungkook ខ្លាំងថែមទាំងJimin មានមាឌតូចនិងមិនសូវជារឹងមាំទើបត្រូវទាញរាងកាយទៅផ្ទប់និងដើមទ្រូងហាប់ណែន ៕

Jiminសម្លឹងមើលមុខដែលខិតជិតគ្នារបស់Jungkook  ដៃរបស់jiminដាក់នៅលើទ្រូងហាប់ណែន  កែវភ្នែកទឹកសមុទ្រ រេរហូតដល់បបូរមាត់ស្ដើងពណ៍ផ្កាឈូកព្រឿងៗ ។ Perfect ជាពាក្យដែលJiminគិតនៅក្នុងចិត្ត។

ម៉ែដោះ : "អ៊ែ ហេម" ភ្ញាក់ចេញពីការភ្លឹក Jimin និងJungkook ព្រលែងចេញពីគ្នា ប៊ិះតែនិងធ្វើអោយJimin ដួលទើបត្រូវjungkook ទាញដៃទប់ខ្លួន ម្ដងទៀត 

Jungkook : "ប្រយ័ត្នផង" និយាយចប់Jungkook អោនរើសឈើច្រត់និងហុចទៅអោយJimin ដែលអោនមុខក្រហមរបស់ខ្លួនចុះ បន្ទាប់មកJungkookក៏ដើរហួសរហូតដល់ទល់មុខនឹងម៉ែដោះ​ហើយក៏ញញឹមបន្តិចមុននឹងដើរឡើងទៅបន្ទប់ជាន់ខាងលើរបស់ខ្លួន

ម៉ែដោះ : "អ្នកប្រុសមិនអីទេមែនទេ" ងាកភ្នែកចេញពីក្រោយខ្នងរបស់Jungkook Jimin ប្រទះនឹងទឹកមុខញញឹមរបស់ម៉ែដោះ ដែលដើរមកក្បែរហើយក៏បម្រុងនិងជួយ

Jimin : "ខ្ញុំមិនអីនោះទេ អ៊ំស្រី" ម៉ែដោះញញឹមនិងជួយទប់ខ្លួនរបស់Jiminពេលដែលអ្នកទាំងពីរដើរចូលមកក្នុងផ្ទះព្រមគ្នា 

ម៉ែដោះ : "ឈូសាន" Jiminឈប់ដើរនិងសម្លឹងទៅមុខរបស់វ័យចំណាស់ដែលបែរមកញញឹមមកដាក់ខ្លួនវិញ

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Donde viven las historias. Descúbrelo ahora