26

402 29 1
                                    

.
.

ដុកទ័រលើកដៃអោបថេយ៉ុងជាប់ និងឈ្ងប់មុខយំនឹងកញ្ចឹងករអ្នកកម្លោះ ពេលនេះដុកទ័រសុំបញ្ចេញភាពឈឺចាប់ដែលលាក់ទុកមកជាយូរ អោយបានធូរស្បើយម្ដង។

Hoseok : "បង...បងសុំទោស បងជាមនុស្សអត្មានិយម បងជាមនុស្សកំសាក" ថេយ៉ុងគ្រវីក្បាលបដិសេធ ពេលនេះអ្នកកម្លោះយល់ហើយថារឿងគ្រប់យ៉ាងវាមិនដូចអ្វីដែលលោកបានគិត ហើយលោកក៏មានវិប្បដិសារីដែលបណ្ដោយចិត្តរបស់ខ្លួនអោយស្អប់ដុកទ័រ។

Taehyung : "អត់ទេ បងមិនមែនបែបនេះ បង បងគឺធ្វើដើម្បីខ្ញុំ HOBI........." Taehyung ចាប់ក្រសោបមុខដុកទ័រ និងប្រើម្រាមដៃវាសដំណក់ទឹកភ្នែកទាំងនោះចេញ ព្រមទាំងទម្លាក់បបូរមាត់រាងបេះដូងរបស់ខ្លួនទៅលើថ្ងាសដុកទ័រ។

"ខ្ញុំទេដែលមិនព្យាយាមស្ដាប់ហេតុផលរបស់បង ខ្ញុំក៏ជាមនុស្សអាត្មានិយមដូចគ្នា"

ដុកទ័រសម្លឹងមើលទៅថេយ៉ុងទាំងមិននឹកស្មានដល់ ថានឹងមានថ្ងៃនេះ ថ្ងៃដែលលោកបានជួប ហើយក៏និយាយប្រាប់ការពិតដល់មនុស្សដែលលោកស្រលាញ់។ ដុកទ័រស្បថ ថាលោកនឹងមិនព្រលែងដៃមនុស្សម្នាក់នេះទៀតនោះទេ ថេយ៉ុងក៏ដូចគ្នាលោកមិនអោយកំហុសបែបនេះកើតឡើងជាលើកទី២ជាដាច់ខាត។

ដុកទ័រសម្ងួតទឹកភ្នែកខ្លួនឯងព្រមទាំងថេយ៉ុងផងដែរ មុននឹងគ្រលាសភ្នែកទៅចំប៉ង់របួសរបស់អ្នកកម្លោះដែលមានជ្រាបពណ៍ក្រហម។

Hoseok : "Tae របួសរបស់ឯងចេញឈាមហើយ ឆាប់ក្រោកឡើងហើយទៅគេងវិញទៅ ចាំបងលាងរបួសអោយម្ដងទៀត" Taehyung ងក់ក្បាល ព្រមទាំងញញឹមស្រស់ដាក់ដុកទ័រ ធ្វើអោយផ្ទៃមុខរបស់ដុកទ័រប្រែពណ៍ទៅជាក្រហមព្រឿងៗ និងគេចចេញទៅសម្លឹងអ្វីផ្សេង

Taehyung : "ខ្ញុំខានឃើញបងមុខក្រហមបែបនេះយូរហើយ " កំឡុងពេលដើរទៅក្បែរគ្រែរបស់ខ្លួន ឆTaehyungឆ្លៀតពេល ចំអន់ដុកទ័របន្ថែម តែអ្នកកម្លោះមិនបានឃើញទេថាដុកទ័រកំពុងតែញញឹមម្នាក់ឯង ព្រោះតែកំពុងតែអោនបែរខ្នងរៀបចំសម្ភារះលាងរបួស។

Dory សម្លឹងមើលមកតាមកញ្ចក់ទំហំតូចដែលដាក់ជាប់នឹងទ្វារបន្ទប់ អ្នកនាងញញឹមតិចៗតែម្នាក់ឯង សប្បាយចិត្តនឹងសេចក្ដីសុខដែលដុកទ័រទើបតែទទួលបានមកវិញ ហើយវាជាបំណងមួយក្នុងចំណោមបំណងទាំងអស់របស់Doryដូចគ្នា។មិនគិតថាចង់រំខានពេលវេលារបស់អ្នកទាំងពីរ Dory ងាកខ្លួនចេញពីមុខបន្ទប់មុនពេលដែលអ្នកខាងក្នុងឃើញ និងដើរចេញពីមន្ទីរពេទ្យ សំដៅទៅរកចំណតឡានដែលមានទីតាំងនៅនឹងបញ្ឍិតច្រកចូល។

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Nơi câu chuyện tồn tại. Hãy khám phá bây giờ