Part27
.
.
Yoongi : "ពិតជាស្មានមិនដល់ពិតមែន" លោកMin សម្លឹងមើលទៅពត៍មាននៅក្នុងអេក្រង់ទូរស័ព្ទ ដៃម្ខាងលើកយកមកអង្អែល ចង្ការនិងជ្រួញចិញ្ចើម រឿងមួយនេះលោកមិនដែលគិតដល់នោះទេ។
"ចុះJeon Jungkook មានប្រតិកម្មយ៉ាងណាដែរ" Yoongi ងាកមុខទៅរកជំនួយការរបស់លោក
ជំនួយការ : "មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេលោក " Yoongi បូញមាត់ និងងក់ក្បាលតិចៗដូចជាកំពុងតែយល់ពីស្ថានភាព។
.
Yoongi ឈរនៅខាងក្រៅវ៉េរ៉ងដា ដៃកាន់កន្ទុយបារី ជក់បង្ហុយផ្សែងរាល់វិនាទីម្ដង ក្នុងចិត្តកំពុងតែនឹកគិតដល់រឿងរបស់Jimin និងJungkook ដែលចុះផ្សាយនៅក្នុងសារព័ត៍មាន។ មិនមានអារម្មណ៍អ្វី គ្រាន់តែបារម្ភតិចតួច បារម្ភនឹងលទ្ធភាពដែលJimin អាចទទួលរងគ្រោះថ្នាក់ ដោយសារតែការបញ្ចេញមុខនៅតាមបណ្ដាញសង្គម ទោះបីជាលោកមិនចង់ពាក់ព័ន្ធនឹងរឿងបែបនេះ ប៉ុន្តែលោកបានផ្ដេជ្ញាចិត្តហើយថានឹងធ្វើអោយJimin ត្រឡប់មកដូចដើមវិញអោយទាល់តែបាន ដើម្បីក្រុមហ៊ុន និងសម្ព័ន្ធPark ទាំងមូល។
អ្នកកម្លោះញីកន្ទុយបារីនិងចានទ្របារី រួចក៏ដកដង្ហើមធំ សម្លឹងមើលទៅទិដ្ឋភាពនៃទីក្រុងNew Zealand ទាំងមូល ដែលពេលនេះវាដូចជាចាំងកម្ដៅបន្តិច
"ដល់ពេលដែលខ្ញុំត្រូវបញ្ចេញសកម្មភាពពិតប្រាកដហើយ" Yoongi ញាក់ស្មា និងបន្តមើលទៅទិដ្ឋភាពទីក្រុងNew Zealand តទៀត។
.
.
Jimin សើចកាច់ករ នឹងDad Joke របស់Jin, ម៉ែដោះ Jin និង Jimin អង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ អ្នកទាំងបីមកដល់ទីនេះតាំងតែពីព្រឹក ម៉ែដោះក៏បានរៀបចំអាហារមួយចំនួនសម្រាប់មនុស្សបីនាក់ ព្រមទាំងបង្អែមខ្លះផងដែរ, ព្រោះតែបញ្ចប់អាហារថ្ងៃត្រង់ហើយ ទើបអ្នកទាំងបី មកអង្គុយនិយាយគ្នាលេង និងចាំស្ដាប់រឿងកំប្លែងរបស់Jin។
Jin : "អាវ នេះមានគេខលមក ចាំមួយភ្លេតណា" Jin ប្រញាប់ទាញយកទូរស័ព្ទពីលើតុ ក្រោយពីបានឃើញហើយថាជាអ្នកណាដែលខលមក
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...