.
"មានរឿងអីទៅ ហេតុអីក៏ខ្ញុំមកគេងស្រាតនៅទីនេះទៅវិញ ហឹក ហឹក យប់មិញមានរឿងអីទៅ"Jimin ខ្ទប់មុខហើយទម្លាក់ខ្លួនគេងរួចក៏ទាញភួយមកឃ្លុំម្ដងទៀត
ខំរកនឹកព្រិត្តិការណ៍កាលពីម្សិលមិញ Jiminកាន់តែមានសម្ពាធ ម្រាមដៃតូចៗចាប់ទាញភួយចេញពីមុខនិងលួចអើតករសម្លឹងរកមើលខោអាវក្រែងលោមានអ្នកបម្រើទុកអោយ ប៉ុន្តែនៅក្នុងបន្ទប់មិនឃើញសូម្បីតែស្រមោលខោខ្លីរបស់Jimin មានតែកន្សែងពណ៍សរដែលពាក់នៅលើកៅអីក្បែរនឹងតុដាក់អំពូលរាត្រី Jimin ឃើញហើយក៏ដកដង្ហើមធូរចិត្ត គិតថានឹងចូលក្នុងបន្ទប់ទឹក ហើយណាមួយខ្លួនមកគេងស្រាតបែបនេះប្រហែលជាមិនកើតនោះទេ។
Jimin ទាញភួយជាប់នឹងទ្រូងមុននឹងឈោងដៃដែលខ្លីរបស់ខ្លួនទៅយកកន្សែង។ ស្ទើរតែលួសព្រលឹងទៅហើយពេលដែលកែវភ្នែកពណ៍ទឹកសមុទ្ររេទៅចំអ្នកដែលឈរធ្មឹងនឹងមាត់ទ្វា ក្នុងដៃមានកាន់សម្លៀកបំពាក់១សម្រាប់ បើតាមJimin ស្មានគឺប្រហែលជារបស់ខ្លួន
អ្នកបម្រើ ៖ "អឺ...អឺ..គឺថាម៉ែដោះអោយយកសម្លៀកបំពាក់មកអោយអ្នកប្រុស" Jimin លួចដកដង្ហើមធំតែដៃនៅតែខ្ទប់ជាប់នឹងទ្រូងព្រោះតែខ្លាចថាភួយនឹងរបូត
Jimin ៖ "បាទ.....អរគុណច្រើន"Jimin និយាយចប់អ្នកបម្រើក៏ទុកសម្លៀកបំពាក់ទៅលើតុមុខនឹងកញ្ចក់ខាងចុងជើងរបស់Jimin
អ្នកបម្រើ ៖ "អឹម.....អ្នកប្រុសត្រូវការអ្វីទៀតដែរទេ" Jimin គ្រវីក្បាល ឃើញបែបនេះហើយអ្នកបម្រើក៏ងាកខ្លួនដើរចេញពីបន្ទប់
Jiminនៅសុខៗក៏នឹកឃើញរឿងដែលត្រូវសួរទើបហៅអ្នកបម្រើម្ដងទៀត
Jimin : "ចុះសម្លៀកបំពាក់ចាស់របស់ខ្ញុំ គឺ....."
អ្នកបម្រើ៖ "អូ គឺសម្លៀកបំពាក់របស់អ្នកប្រុសត្រូវយកទៅគក់អស់ទៅហើយ ព្រោះកាលពីម្សិលមិញវាសើម ហើយអ្នកប្រុសក៏ត្រូវកម្ដៅខ្លួននឹងឧបករណ៍ស្អំកម្ដៅ ទើបលោកប្រុសធំដោះវាចេញអោយអ្នកប្រុស" Jimin បើកភ្នែកធំ ចំហមាត់ ហើយក៏ជ្រួញចិញ្ចើម។ គេជាអ្នកដោះសម្លៀកបំពាក់អោយខ្ញុំមែនទេ? បើចឹងមានន័យថាគេឃើញ........
![](https://img.wattpad.com/cover/222914515-288-k41071.jpg)
VOUS LISEZ
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...