Part 32 : Be Honest
.
.
Jimin សម្លឹងមុខរបស់Jungkook ទាំងមិនយល់ កម្លោះតូចព្យាយាមរមួលដៃរបស់រាងសង្ហាចេញ តែJungkook មិនអនុញ្ញាតិ
Jungkook : "គ្រាន់តែប្រាប់ហេតុផលមកបង Snow ក៏ធ្វើមិនបានដែរមែនទេ?" Jimin ដកដង្ហើមធំ និងគេចមុខទៅម្ខាង Jimin ពិតជាមិនចង់អោយJungkook ត្រូវបារម្ភលើសពីនេះនោះទេ
"Snow?" Jungkook លើកដៃទៅប៉ះនឹងស្នាមជាំនៅនឹងគែមមាត់របស់Jimin ប៉ុន្តែកម្លោះតូចប្រញាប់នឹងវាសដៃរាងសង្ហាចេញ។ Jungkook ដកដង្ហើមធំ អ្នកកម្លោះពិតជាមួម៉ៅ នឹងស្ថានភាពនេះខ្លះណាស់ ក្នុងចិត្តមួយបារម្ភពីJimin ចិត្តមួយទៀតមិនសប្បាយចិត្តដែលJimin មិនព្រមប្រាប់ហេតុផល ដល់ខ្លួន ហើយវារិតតែធ្វើអោយJungkook បារម្ភកាន់តែខ្លាំង
Jimin : "ខ្ញុំមិនអីពិតមែន បងកុំបារម្ភអី" Jimin សម្លឹងមុខរបស់Jungkook មួយភ្លេតក៏ប្រញាប់គេចចេញវិញ និងដើរហួសអ្នកកម្លោះចេញពីក្នុងបន្ទប់ទឹក
Jungkook : "Bullshit" ពាក្យរបស់Jungkook លឺដល់ទៅខាងក្រៅបន្ទប់ Jimin ដកដង្ហើមធំនឹងបែរមករកអ្នកកម្លោះដែលបោះពួយមករកខ្លួនដូចជាខ្លាឃើញចំណី
"Snow គិតថាបងជឿរពាក្យកុហករបស់Snow មែនដែរទេ របួសដល់ថ្នាក់នេះទៅហើយ Snow ចង់អោយបងជឿរថាវាជាឧប្បទវហេតុទៀតមែនទេ?" Jungkook និយាយដកដង្ហើមសឹងតែមិនដល់គ្នា កែវភ្នែកពណ៍សូកូឡាប្រែទៅជាពណ៍ក្រហម សម្លឹងទៅកាន់Jimin ទាមទារអោយរាងល្អិតបា្រប់ការពិតមកខ្លួនទាល់តែបាន
"ជាអ្នកណាទៅ អ្នកណាដែលធ្វើបែបនេះដាក់Snow ប្រាប់បងមកបងនឹងអូសករវាមកដាក់ទោសដោយផ្ទាល់ដៃ" សម្លេងរបស់Jungkook ពោលឡើងមកពោពេញទៅដោយកំហឹង Jimin ខិតខ្លួនទៅក្រោយបន្តិច បេះដូងលោតញាប់ព្រោះតែភ្ញាក់ផ្អើលនឹងអាការះថ្មីរបស់Jungkook
Jimin : "ខ្ញុំប្រាប់ហើយថាវាមិនមានរឿងអ្វីនោះទេ ហេតុអ្វីក៏បងមិនជឿរខ្ញុំ" Jimin ស្រែកតបទៅវិញ តែវាមិនបានធ្វើអោយJungkook ថមថយនូវកំហឹងនោះទេ វារិតតែធ្វើអោយរាងសង្ហារចាប់ផ្ដើមមួម៉ៅ
Jungkook : "បងមិនយល់ ហើយក៏គ្មានថ្ងៃយល់ដែរ បើSnow និយាយកុហកបងបែបនេះ snow ដឹងដែរទេ? ថាបងបារម្ភពីSnow ប៉ុណ្ណាហាស ហើយSnow ខ្លួនឯងក៏មិនបារម្ភពីខ្លួនឯងបែបនេះមែនទេ? ថែមទាំងMin Yoongi ម្នាក់នោះទៀត គេមែនទេ ដែលធ្វើអោយSnow ក្លាយទៅជាបែបនេះ " Jungkook ចាប់ផ្ងើយចង្ការរបស់Jimin អោយសម្លឹងមុខមកខ្លួន កែវភ្នែកទាំងពីរឆេះនូវកំហឹងដូចគ្នា កែវភ្នែកគ្រីស្តាល់របស់Jimin រក្សាភាពឆេះរបស់វា សម្លឹងមើលទៅមិត្តប្រុសរបស់ខ្លួនដែលកំពុងតែមួម៉ៅ
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...