36:
.
.
Jimin ងាកមើលទៅឆ្វេងស្ដាំក្នុងកញ្ចក់ឡានរបស់Yoongi កម្លោះតូចធ្វើអោយប្រាកដថាគ្មានមនុស្សដែលគួរអោយសង្ស័យ ហើយទើបសម្រេចចិត្តបើកទ្វារឡានចេញទៅខាងក្រៅ ។
Jimin : "អរគុណលោកម្ដងទៀត" Yoongi ញញឹមហើយក៏ងក់ក្បាលទទួលការអរគុណ ពីអ្នកដែលអោនចុះមកតាមកញ្ចក់ឡាន
Yoongi : "សំណាងល្អ" Jimin ងក់ក្បាលតិចៗទទួល មុននឹងងើបខ្លួនមកត្រង់ ដើរចេញឆ្ងាយពីឡានរបស់Yoongi បន្តិចដើម្បីអោយអ្នកខាងនោះបត់ទៅវិញ។
ឃើញថាឡានរបស់Yoongi ចេញទៅផុតកន្ទុយភ្នែកហើយនោះ Jimin ក៏ចាប់ផ្ដើមងាកខ្លួន បោះជំហានសំដៅទៅរកផ្ទះJungkook ដែលមុននេះYoongi បានទម្លាក់ខ្លួនត្រឹមតែពាក់កណ្ដាលផ្លូវតែប៉ុណ្ណោះ។ កម្លោះតូចដើរជ្រែងហោប៉ៅទាំងពីររហូតដល់ជិតក្លោងទ្វារ ទើបធ្វើជារន្ថើនជើងតិចៗរត់ចូលទៅក្នុងរបងផ្ទះ ដូចជាកាយវិការរបស់អ្នកហាត់ប្រាណ។
អង្គរក្ស : "អ្នកប្រុសទើបតែមកពីណា ហេតុអីក៏ពួកខ្ញុំតាមរកមិនឃើញ" អង្គរក្សបង្ហាញទឹកមុខបារម្ភនិងដង្ហក់ដង្ហើមសួរទៅកាន់Jimin កម្លោះតូចធ្វើមុខមិនដឹងអីនិងអោនស្រាយខ្សែរស្បែកជើង ក្នុងខួរក្បាលកំពុងតែរកលេសនិយាយដោះសារទៅកាន់អង្គរក្ស ចៀសវាសពួកគេយករឿងនេះទៅប្រាប់Jungkook។
Jimin : "ខ្ញុំរត់ហាត់ប្រាណនៅក្នុងបរិវេណព្រៃស្រល់ ម្ដុំនេះ មិនបានទៅណានោះទេ" តាមកន្ទុយភ្នែកJimin ក៏សង្កេតឃើញអង្គរក្សជ្រួញចិញ្ចើម ប្រាកដណាស់ថាអ្នកខាងនោះមិនងាយនឹងជឿរខ្លួននោះ Jimin ដកដង្ហើមធំ ខ្លួនដែលកោងអោនក៏ងើបឡើងវិញមុននឹងបែរមុខមករកអង្គរក្សចំ
"លោកមិនជឿរខ្ញុំទេមែនទេ? OK ប្រហែលជាJungkook នឹងជឿរខ្ញុំត្រូវទេ ខ្ញុំនឹងខលទៅបញ្ជាក់គាត់ក៏បាន" Jimin បម្រុងនឹងដើរចូលទៅក្នុងផ្ទះ រាងកាយទាំងមូលបោះជំហានទៅរកទិសនៃតុទូរស័ព្ទ តែមុននឹងJimin បោះជំហានទៅកាន់តែឆ្ងាយ អង្គរក្សដែលឈរធ្មឹងនៅពីក្រោយខ្នងក៏ស្រែកឃាត់ខ្លួន
អង្គរក្ស: "អឹម អ្នកប្រុស ខ្ញុំមិនបានមានន័យបែបនោះ នោះទេ" Jimin លើកដៃមកខ្ទប់មាត់ ទប់ភាពអស់សំណើច ដែលបណ្ដាលមកពីសម្លេងភ័យរបស់អង្គរក្ស កម្លោះតូចព្យាយាមឃាត់ខ្លួនឯងបានហើយ ទើបងាកខ្លួនបែរមករកអង្គរក្សនៅខាងក្រោយខ្នង បញ្ចេញទឹកមុខប្រាកដប្រជាទើបនិយាយទៅកាន់អ្នកខាងនោះ
![](https://img.wattpad.com/cover/222914515-288-k41071.jpg)
VOUS LISEZ
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...