រឿងកាន់តែស្មុគស្មាញ ម្នាក់ៗក៏ព្យាយាមគេចមុខពីគ្នា ព្យាយាមគេចចេញពីបញ្ហា ពេលដែលJungkook នៅខាងក្រោម Jimin ក៏នៅខាងលើសំងំក្នុងបន្ទប់ ពេលដែលលោកប្រុសធំនៅវ៉េរ៉ងដារ Jimin ក៏នៅជួយម៉ែដោះក្នុងផ្ទះបាយ ធ្វើយ៉ាងណា អ្នកទាំងពីរក៏រកវិធីគេចចេញពីគ្នាអោយទាល់តែបាន។Jin ត្រូវឆ្លៀតពេលមកផ្ទះរបស់Jungkook ដើម្បីពិភាក្សាការងារជាមួយនឹងJimin ការធ្វើបទបង្ហាញក៏កាន់តែកៀក ត្រូវរងចាំអោយJiminត្រឡប់ចូលទៅធ្វើការវិញក៏មិនទាន់ ទើបឆ្លៀតពេលរសៀល Jin យកឯកសារពាក់ព័ន្ធមកពន្យល់ ព្រមទាំងអោយJimin ជ្រើសរើសពីប្រភេទរោមសត្វដែលត្រូវយកទៅដាក់បង្ហាញ។ Jin មានការភ្ញាក់ផ្អើលជាខ្លាំង ពេលដំបូងដែលJimin ព្យាយាមនិងពិពណ៍នាពីក្រណាត់ដែលធ្វើពីរោមសត្វធ្វើអោយមេការ យល់ថាមនុស្សម្នាក់នេះដូចជាមានជំនាញមកពីពេលណាមិនដឹង តែបើគេពិតជាអ្នកជំនាញមែនហេតុអ្វីក៏គេមកធ្វើជាអ្នកប្រមូលរោមចៀមធម្មតាៗ
Jimin : "មេកា មុខរបស់ខ្ញុំមានប្រឡាក់អីមែនដែរទេ?" មេការភ្ញាក់ចេញពីការភ្លឹកមើលទៅមុខកម្លោះតូច មុននឹងគ្រវីក្បាលបដិសេធ
Jin : "គ្មានអីនោះទេ បន្តការងាររបស់យើងទៀតទៅ" កម្លោះតូចបញ្ចេញស្នាមញញឹមចំណិតព្រះខែមុននឹងងក់ក្បាលបន្តមើលទៅឯកសារដែលដាក់លើតុ
ឡានMercedes Benz ពណ៍ខ្មៅរបស់Jungkook ធ្វើដំណើរចូលមកដល់ក្នុងបរិវេណផ្ទះសន្សឹមៗ មុននឹងត្រូវចតចូលក្នុងហ្គារាស។ Song Jae បើកទ្វារឡានខាងមុខ ព្រមប្រញាប់ទៅខាងទ្វារឡានរបស់Jungkook និងបើកទ្វារអោយលោកប្រុសធំ រួចក៏ទទួលយកឯកសារពីដៃអ្នកដែលកំពុងតែចេញមក។
Jungkook : "យប់នេះផ្ញើរList ឈ្មោះអ្នកដែលឯងរៀបចំតាមមែលមកអោយខ្ញុំ" ជុងគុកនិយាយបណ្ដើរក៏ដើរចូលទៅខាងក្នុងផ្ទះបណ្ដើរ កែវភ្នែកពណ៍សូកូឡាឆ្លៀតពេលរេមើលទៅឆ្វេងស្ដាំ ប្រាកដណាស់កំពុងតែរកម្នាក់នោះ
Song Jae : "បាទលោកJeon" Jungkook ងក់ក្បាលមុនដើរឡើងទៅជាន់ខាងលើបន្ទប់របស់ខ្លួន ដើរដល់ខាងលើកាលណា កែវភ្នែកក៏រេទៅសម្លឹងមុខបន្ទប់ម្នាក់នោះ ក្នុងចិត្តចង់អោយគេបើកទ្វារ ចង់ឃើញមុខរបស់គេទោះជាមួយភ្លេតក៏អស់ចិត្ត តែទោះជាសម្លឹងយូរប៉ុណ្ណាក៏គេមិនចេញមកខាងក្រៅ ឫក៏មិននៅក្នុងបន្ទប់ផងមិនដឹង។
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...