រឿងគ្រប់យ៉ាងក៏ប្រែមកជាធម្មតា ឫក៏អាចនិយាយបានថាវាលើសពីធម្មតា Jimin និងJungkook ក៏ត្រឡប់មកត្រូវគ្នាវិញ ត្រឡប់មកសំឡឹងមុខគ្នាចំ ត្រឡប់មកញញឹមដាក់គ្នា មិនព្យាយាមគេចវ៉េសពីគ្នាតទៅទៀត។ ចំណែកឯរឿងធ្វើProject ជាមួយនឹងមេការJin ក៏ត្រូវបានដោះស្រាយរួចរាល់ គឺដោយសារតែJungkook សម្រេចចិត្តធ្វើជាអ្នកបញ្ចប់គម្រោងការណ៍នោះជាមួយនឹងJimin ជាអ្នកណែនាំដល់ការធ្វើបទបង្ហាញ មានន័យថា Jungkook ជាអ្នកជួយពិតមែនប៉ុន្តែពេលដែលទៅប្រតិបត្តិផ្ទាល់ គឺJimin ជាអ្នកដែលត្រូវធ្វើវាដោយខ្លួនឯង មុនដំបូងJimin ក៏ស្ទាក់ស្ទើរព្រោះតែមិនជឿរទុកចិត្តលើសម្ថភាពតិចតួចរបស់ខ្លួន គឺលោកប្រុសធំនេះហើយជាអ្នកពន្យល់ណែនាំ និងលើកទឹកចិត្តគ្រប់បែបយ៉ាងរហូតដល់កម្លោះតូចព្រមចុះចាញ់ហើយនិង ព្រមពង្រឹងស្មារតី ធ្វើវា ដើម្បីក្រុមហ៊ុន ដើម្បីSeok Jin និងជាពិសេសដើម្បីមនុស្សម្នាក់ដែលពេលនេះកំពុងតែអង្គុយពន្យល់ពីProcess នៅកៀកជាប់នឹងខ្លួន។
Jimin លើកដៃម្ខាងមកច្រត់ចង្ការ ផ្អៀងខ្លួនដៀងក្រសែរភ្នែកសម្លឹងទៅផ្ទៃមុខសង្ហារ ដែលពេលនេះ កំពុងតែសរសេរNoteសម្រាប់Jimin មើលទៅសង្ហារមិនធម្មតា។
/ពេលដែលគេម៉ត់ចត់បែបនេះ មើលទៅសង្ហារ ហើយក៏ស៊ិចស៊ី/ Jimin លួចញញឹមតែម្នាក់ឯង ក្នុងចិត្តក៏ចាប់ផ្ដើមអណ្ដែតអណ្ដូង កែវភ្នែកពណ៍ទឹកសមុទ្រក៏រេចុះមកខាងក្រោម សម្លឹងដល់បបូរមាត់ស្ដើង ដែលពេលនេះសើមនឹងអណ្ដាតគ្រលាស់លិទ្ធបំបាត់ភាពស្ងួត Jiminភ្លឹករហូតដល់ត្រូវចុងម្រាមដៃមកប៉ះនឹងចុងច្រមុះបន្តិច ធ្វើអោយកម្លោះតូចភ្ញាក់ព្រើត ក៏ដឹងថាគឺជាដៃរបស់លោកប្រុសធំ ដែលយកមកប៉ះនឹងចុងច្រមុះរបស់ខ្លួន។
Jungkook : "នៅភ្លឹកបែបនេះ គិតថារៀនចូលដែរទេ"ថ្ពាល់ក្រពុំចាប់ផ្ដើមបញ្ចេញពណ៍ស៊ីជំពូររហូតដល់ផ្ទៃមុខទាំងមូលប្រែជាក្ដៅនិងឡើងក្រហមដូចប៉េងបោះ
/ត្រូវគេចាប់បានហើយ យើងនេះ/ Jimin ក៏ធ្វើជាបែរមុខទៅម្ខាង មិនចង់ត្រូវអោយថ្ពាល់របស់ខ្លួនវាបញ្ចេញភាពអាម៉ាសតទៅទៀត ឯលោកប្រុសធំក៏អស់សំណើចនឹងអ្នកម្ខាងទៀត មុននឹងលើកដៃចាប់ទាញចង្ការអោយមុខក្រហមមួយនោះបែរមករកខ្លួនម្ដងទៀត
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...