ដុកទ័រជ្រួញចិញ្ចើម ត្របកភ្នែកដែលបិទក៏បើកឡើងសន្សឹមៗ ដៃព្យាយាមលើកឡើងមកបាំងពន្លឺព្រះអាទិត្យដែលជះចូលមកតាមកញ្ចក់ជញ្ជាំងខុនដូរ សម្លេងគ្រហឹមលឺចេញពីបំពង់ករព្រោះតែការរំខាន មិនយូរប៉ុន្មានក៏ចុះចាញ់និងងើបខ្លួនឡើងទាំងនៅងងុយនៅឡើយ។ វាសភួយទៅម្ខាងទៀតដុកទ័រក៏ចាប់អារម្មណ៍ថាពេលនេះអ្នកខាងនោះមិនបាននៅលើគ្រែជាមួយនឹងដុកទ័រឡើយ ដុកទ័រដកដង្ហើមធំនិងសម្រេចចិត្តងើបចេញពីលើគ្រែ ដើរចេញទៅយកកន្សែងពោះគោបន្ទាប់មកក៏បន្តចូលទៅក្នុងបន្ទប់ទឹក។
.
.
Taehyung នៅក្នុងផ្ទះបាយកំពុងតែឈ្ងោកមុខរកមើលអ្វីម្យ៉ាង អ្នកកម្លោះអោនទៅខាងក្រោមគ្រឿងសង្ហាររឹមផង និងអើតមើលវានៅខាងលើផង តែនៅតែមិនឃើញអ្វីដែលខ្លួនចង់រក។
Taehyung : "វាជ្រុះបាត់ទៅណាចេះ" រអ៊ូម្នាក់ឯងតិចៗ កែវភ្នែកខ្លាក៏ចេះតែរវាសសម្លឹងមើលទៅជុំវិញខ្លួន នៅក្នុងចិត្តក៏បារម្ភតិចតួចខ្លាចថានឹងមានអ្នកណាដែលរកវាឃើញបានមុន តែក៏នឹកឃើញថានៅក្នុងផ្ទះនេះគឺជាមានតែដុកទ័រនិងខ្លួនឯងប៉ុណ្ណោះ។
"មិនមែនត្រូវHyung"
Hoseok : "Taehyung........" អ្នកកម្លោះភ្ញាក់នឹងសម្លេងរបស់ដុកទ័រ ហើយក៏ប្រញាប់ងាកខ្លួនមករកអ្នកខាងក្រោយខ្នងថែមទាំងញញឹមចម្លែកដាក់ដុកទ័រ ដុកទ័រសម្លឹងមើលទៅសភាពរបស់Taehyung ហើយក៏លើកចិញ្ចើមបន្តិចឆ្ងល់នឹងអាការះរបស់អ្នកកម្លោះ
"រកអ្វីដែរទេ?" Taehyung គ្រវីក្បាល និងខំប្ដូរទឹកមុខរបស់ខ្លួនអោយមកជាធម្មតាវិញ អ្នកកម្លោះមិនអាចប្រាប់ពីរឿងនេះអោយទៅដុកទ័រសង្ស័យបាននោះទេ ព្រោះតែយ៉ាងណាវាក៏មិនអាចជាពេលនេះ។ Hoseok នៅតែមិនព្រមជឿរTaehyung ទើបលោកដើរមកក្បែររាងកាយដែលគាំងស្ដូក ហើយក៏សម្លឹងមុខអ្នកកម្លោះ ដូចជាចង់សួររកចម្លើយពិតពីមាត់របស់Taehyung។
Taehyung : "គ្មានអីពិតមែន.......បងញុំាអាហារពេលព្រឹកដែរទេ ខ្ញុំនឹងរៀបចំអោយ" Taehyung គេចចេញពីក្រសែរភ្នែករបស់ដុកទ័រ និងប្រញាប់ដើរចេញទៅរៀបចំាអាហារពេលព្រឹក ព្រមទាំងទឹកដោះគោរមួយកំផ្លេរដាក់នៅលើតុ ដុកទ័រងក់ក្បាលនិងញញឹមក្នុងន័យអរគុណដល់អ្នកខាងនោះមុននឹងដាក់ខ្លួនអង្គុយមុខតុអាហារញុំាអាហារដែលបានរៀបចំអោយ ចំណែកឯTaehyung ក៏លួចដកដង្ហើមធូរចិត្ត ធូរចិត្តដែលមិនបានបន្ថែមរឿងធ្វើអោយដុកទ័រសង្ស័យ។
VOUS LISEZ
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...