24

437 33 1
                                    

Not So Hurt.................

កម្លោះតូច ចិញ្ចើមជ្រួញ ភ្នែកនៅបិទនៅឡើយ ទាញយកភួយស្ដើងដែលរមូលរហូតដល់់ត្រឹមជង្គង់យកមកគ្របមុខដែលចាំងនឹងពន្លឺព្រះអាទិត្យ។ ពន្លឺដែលចាំងចូលមកវាក៏មិនធម្មតា រហូតដល់ឆ្លុះកាត់សាច់ក្រណាត់ស្ដើងរបស់ភួយចូលទៅរំខានដំណេករបស់កម្លោះតូច ធ្វើអោយអ្នកសមីខ្លួនត្រូវមកគ្រហឹម ធុញថប់និងការរំខាន ទើបត្រូវវាសភួយចេញពីមុខរបស់ខ្លួនអោយទៅម្ខាង។

Jin : "Snow មានបញ្ហារអ្វីដែរទេ" Jiminប្រញាប់នឹងបើកភ្នែកឡើង កែវភ្នែកទាំងគូរក៏សម្លឹងមើលទៅពិដានមុននឹងងាកទៅប្រភពដែលបាំងពន្លឺព្រះអាទិត្យដែលជះមកខ្លួនមុននេះ។

គឺជារាងកាយរបស់Seok Jin ទឹកមុខរបស់មេការពោពេញទៅដោយក្ដីបារម្ភ ដៃទាំងពីរក៏នៅមិនស្ងៀមលើកមកស្ទាបថ្ងាស អ្នកដែលភ្លឹកមើលខ្លួន ព្រមទាំងដកដង្ហើមធំ។

Jimin : "អឺ ខ្ញុំមិនអីនោះទេមេការ កុំបារម្ភអី" និយាយចប់ ខ្លួនតូចក៏ចាប់ផ្ដើមកម្រើក និងរុញខ្លួនឯងអោយអង្គុយផ្អែកនឹងក្បាលគ្រែ ដោយមានជំនួយពីមេការផងដែរ។

Jimin បន្លឺពាក្យអរគុណដល់មេការរួច ទើបចាប់អារម្មណ៍ថាយប់មិញនេះខ្លួនមិនបានគេងនៅលើគ្រែនេះម្នាក់​ឯងនោះទេ តែ..........

"Jungkook?" មេការធ្វើមុខឆ្ងល់ស្របពេលដែលហុចកែវទឹក នៅនឹងមុខJimin ដើម្បីអោយអ្នកដែលទើបតែងើបពីគេងបានទទួលភាពស្រស់ស្រាយខ្លះ។ Jimin ងាកមកសម្លឹងមើលកែវទឹក ក៏ប្រញាប់នឹងទទួលភ្លាមៗ រួចក៏បង្អស់វាមិនអោយសល់ពីកែវ។

Jin : "អ្នកគ្រូពេទ្យបានយកឈុតថ្មីមកអោយSnow រួចរាល់ហើយ Snow ទៅសម្អាតខ្លួនអោយហើយ ទម្រាំតែRichard យកអាហារពេលថ្ងៃត្រង់មកដល់" Jimin ងក់ក្បាល ហើយក៏ញីរមុខខ្លួនឯងរហូតដល់ក្រហម មិននឹកស្មានថា ខ្លួនត្រូវមកគេងទ្រមក់រហូតដល់ថ្ងៃត្រង់បែបនេះ។

Jimin ប៉ាកជើងចុះពីលើគ្រែ និងដើរទៅយកឈុតអ្នកជំងឺដែលអ្នកគ្រូពេទ្យយកមកអោយមុននេះ មុននឹងងាកមករកមេការដែលឈរបត់ភួយនៅលើគ្រែរបស់ខ្លួន។

Jimin : "មេការនៅញុំាបាយជាមួយខ្ញុំបានដែរទេ?" Jin ទម្លាក់ភួយចុះនឹងងាកមកងក់ក្បាលព្រមទាំងញញឹមដាក់Jimin

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Nơi câu chuyện tồn tại. Hãy khám phá bây giờ