Part 9 : The Story Begin

569 40 0
                                    

Morning .........

Jimin ឈរនៅខាងមុខកញ្ចក់ ដៃតូចៗក៏លើក វែកសក់ទៅម្ខាង មុននឹងសម្លឹងមើលសម្លៀកបំពាក់ខ្លួនថាវាសមរម្យហើយ ទើបJimin ឈោងយកមួកប៉ារ៉ែតដែលព្យួរនៅជិតកញ្ចក់មកកាន់នឹងដៃ រួចក៏ដើរចេញពីបន្ទប់។

Jimin ចុះមកខាងក្រោមទាំងប្រញាប់ប្រញល់ព្រោះខ្លាចថានឹងហួសម៉ោងទៅកសិ6ដ្ឋាន តែពេលដែល ដើរចុះមកដល់ពាក់កណ្ដាលផ្លូវក៏ប្រទះឃើញថា លោកប្រុសធំនៅមិនទាន់នឹងទៅធ្វើការនៅឡើយ នេះម៉ោងជិត៧ទៅហើយ គេប្រហែលជាមិនមែនប្រភេទមនុស្សដែលចូលចិត្តទៅធ្វើការយឺតនោះទេ។

ម៉ែដោះ: "Snow មកញុំាអាហារពេលព្រឹកសិនទៅ" Jimin ងាកភ្នែកពីលោកប្រុសធំហើយក៏មកញញឹមដាក់ម៉ែដោះ មុននឹងដើរទៅជិតវ័យចំណាស់ហើយក៏បម្រុងនឹងជួយយករបស់ពីដៃតែត្រូវម៉ែឃាត់

"ម៉ែដោះធ្វើម្នាក់ឯងបាន Snow ទៅញុំាអាហារដែលម៉ែដោះធ្វើទុកអោយទៅ" Jimin ញញឹមហើយក៏ព្រមព្រលែងរបស់អោយម៉ែដោះកាន់ មុននឹងងាកខ្លួនគិតថានឹងដើរចូលទៅក្នុងផ្ទះបាយ ប៉ុន្តែក៏អាក់ដំណើរទៅវិញពេលដែលសម្លេងម៊ឺងម៉ាត់របស់Jungkook ហៅកាត់

Jungkook : "ញុំានៅទីនេះហើយ ខ្ញុំមានរឿងចង់សួរទៅSnow"Jimin ស្ទើរតែចាប់ពាក្យរបស់Jungkook មិនបានភ្លាមៗពេកពេលដែលលោកប្រុសធំអោយខ្លួនញុំាអាហាររួមតុ ទាំងដែលកន្លងមកក៏មិនដែលសូម្បីតែម្ដងញុំាបាយជាមួយនឹងគ្នា។ មិនចង់ត្រូវអោយអ្នកខាងនោះចាំយូរJimin ងាកទៅសម្លឹងមុខរបស់ម៉ែដោះដូចជាសម្លឹងរកការបញ្ជាក់ មុននឹងម៉ែដោះងក់ក្បាលធ្វើអោយរាងកាយតូចកម្រើកខ្លួននឹងដើរទៅក្បែរតុអាហារដែលមានលោកប្រុសធំនៅញុំាកាហ្វេរនៅឡើយ។

អ្នកបម្រើរៀបចំអាហារពេលព្រឹកអោយJimin បណ្ដើរកម្លោះតូចក៏ឆ្លៀតពេលនឹងសម្លឹងទៅមុខសង្ហាដែលមុននេះថាមានរឿងចង់សួរតែក៏មិនទាន់សួរ។

Jungkook : "ទៅធ្វើការនៅកសិដ្ឋានយ៉ាងមិចដែរ"នៅសុខៗសម្លេងរបស់jungkook ក៏កាត់មកពាក់កណ្ដាលទី ទាំងដែលភ្នែកនៅនឹងIpad នៅឡើយ ដៃម្ខាង កាន់ពែងកាហ្វេរយកមកក្រេប កែវភ្នែកសូកូឡាមួយនោះក៏មិនទាន់នឹងសម្លឹងមកJimin ។

កម្លោះតូចទម្លាក់សមនៅលើចានមុននឹងត្រូវរៀបចម្លើយឆ្លើយទៅកាន់អ្នកខាងនោះ

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Where stories live. Discover now