"Blue ocean Eyes"និយាយតិចៗព្រមទាំងញញឹមមា្នក់ឯងJungkook យកដៃទៅញីសៀតផ្កានិងគ្រវីក្បាល ទាំងហួសចិត្ត
តុក តុក...........
"ចូលមក" រហ័សនឹងឆ្លើយJungkook មិនបានដឹងទេថាអ្នកណាដែលចូលមកក្នុងបន្ទប់របស់ខ្លួន ព្រោះរាល់ដងគឺមានតែអ្នកបម្រើតែប៉ុណ្ណោះដែលជាអ្នកយករបស់មកអោយ
Jimin : "Jungkook Ssi" ដៃដែលញីសៀតផ្កាមុននេះក៏ត្រូវឈប់ jungkook បង្វែរក្រសែរភ្នែកទៅប្រភពនៃសម្លេង ទើបជួបនឹងស្នាមញញឹមចំណិតព្រះខែរបស់jimin នេះជាលើកទី១របស់jungkookហើយពេលដែលទទួលបានស្នាមញញឹមដែលស្អាតបែបនេះJimin : "ខ្ញុំដុតនំឃុកឃីសម្រាប់លោក"ពេលដែលលឺសម្លេងរបស់Jimin Jungkook ក៏គ្រវីក្បាលភ្ញាក់ចេញពីការភ្លឹករបស់ខ្លួន
Jungkook : "អរគុណ ប៉ុន្តែខ្ញុំមិនដឹងនោះទេ ថាលោកចេះដុតនំ" គ្រាន់តែJimin ដាក់ថាសនំនិងទឹកដោះគោចុះនៅលើតុភ្លាម ក្លិនឈ្ងុយដែលចេញពីសាច់នំក៏ជះភាយពេញច្រមុះរបស់Jungkook។ ក្លិនផ្អែមទោះជាមិនបានភ្លក់ក៏ដឹងមុនទៅហើយ
ដាក់នំរួចJimin ក៏ញញឹម ប៉ុន្តែស្នាមញញឹមមួយនេះគឺបង្កប់ទៅដោយភាពព្រួយបារម្ភនិងក៏ខ្មាស់អៀន លាយ ឡំបញ្ចូលគ្នា។Jungkook ឃើញJimin បែបនេះហើយក៏ដឹងពីអាការះរបស់អ្នកខាងនោះ មិនដាក់សម្ពាធអោយរាងកាយតូចត្រូវឈរយូរJungkook អញ្ជើញអោយJimin អង្គុយលើកៅអីដែលដាក់នៅក្បែរនឹងមាត់បង្អួចកញ្ចក់របស់ខ្លួន(តែកញ្ចក់គេ ស៊េរីកញ្ចក់ដូច អេក្រង់x)
Jimin : "អឺម.....គឺថា"មិនទាន់នឹងនិយាយចប់ Jimin ងើបមុខទៅសម្លឹងមុខអ្នកដែលញុំានំឃុកឃី។ jungkook ជាប់ចិត្តនិងនំវិះតែភ្លេចទៅថាមិនមែនតែខ្លួននោះទេដែលនៅក្នុងបន្ទប់នេះម្នាក់ឯង។
"ខ្ញុំសុំទោស សុំទោសរឿងកាលពីថ្ងៃមុន គឺរឿងដែលខ្ញុំយល់ច្រឡំលើលោក" និយាយទាំងអោនមុខចុះក្នុងសម្លេងតូចឆ្មាល់មួយនោះក៏បង្កប់ទៅដោយភាពសោកស្ដាយjungkook បញ្ឍប់ការញុំានំរបស់ខ្លួន ហើយក៏ងើបមុខមកសម្លឹងមុខរបស់JImin។ ពេលនោះJungkook ក៏មានអារម្មណ៍មិនល្អដូចគ្នានៅពេលដែលដឹងថាJimin យល់ច្រឡំនឹងពាក្យរបស់ខ្លួន ថែមទាំងលួចរត់ចេញពីផ្ទះ វិះតែនឹងមានរឿងធ្ងន់ធ្ងរកើតឡើង។ ដកដង្ហើមធំ ធ្វើអោយពញ្ញាក់អារម្មណ៍ដល់រាងតូចដែលអោនមុខចុះហើយក៏ងើបមកសម្លឹងមុខរបស់Jungkook ម្ដងទៀត។
YOU ARE READING
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanfictionJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...