Part 12: Denying State

431 46 1
                                    

/ក៏ប្រហែលជាពេញចិត្តអោយគេធ្វើបែបនេះផងក៏មិនដឹង/ Jimin ឈរសម្លឹងគិតតែម្នាក់ឯងភ្លេចខ្លួនរហូតដល់ត្រូវJin ហៅឈ្មោះពញ្ញាក់អារម្មណ៍អោយភ្ញាក់ តែមិនមែនមានតែJimin ម្នាក់នោះទេដែលភ្ញាក់ សូម្បីតែអ្នកទាំងពីរដែលកំពុងតែអង្គុយពិភាក្សាគ្នារឿងការងារនៅខាងក្នុងក៏ត្រូវងាកមកសម្លឹងមើលមុខអ្នកដែលចូលមកដូចគ្នា

Vannika និង Jungkook ងាកមកសម្លឹងមើលព្រមគ្នា សម្លឹងមើលមកអ្នកដែលឈរធ្មឹងនៅនឹងមាត់ទ្វារ

Vannika មិនបានសម្លឹងមុខJimin តទៅទៀតនោះទេ តែពេលនេះអ្នកនាងកំពុងតែសម្លឹងទៅមុខរបស់Denny ដែលឈរញញឹមឌឺពីក្រោយខ្នងអ្នកកម្លោះទាំងពីរ។Vannika ធ្វើភ្នែកស្លឺដាក់Denny ហើយក៏ងាកមកសម្លឹងមុខរបស់Jungkook ប៉ុន្តែអ្នកដែលនៅនឹងមុខខ្លួនដូចជាកំពុងតែរវល់លើរឿងអ្វីផ្សេងទៅហើយ។

កែវភ្នែកពណ៍សូកូឡាសម្លឹងមើលទៅទឹកមុខរាបស្មើរបស់Jimin ហើយក៏ប្រញាប់នឹងបង្វែរក្រសែរភ្នែកមកសម្លឹងJin ដែលបើកភ្នែកភ្ញាក់ផ្អើល

Jin : "សុំទោស លោកJeon ខ្ញុំមករំខានដែរទេ?" Jungkook គ្រវីក្បាលសំដៅដល់ពេលនេះលោកអាចជួបជាមួយនឹងJin បាន វិះតែនឹងធ្វើអោយVannika ប្រកែកទៅហើយ ដែលអ្នកទាំងពីរនាក់នោះមករំខានពេលវេលារបស់ខ្លួនតែពីរនាក់។

Jungkook : "ចូលមកអង្គុយចាំនៅខាងក្នុងសិនទៅ ខ្ញុំនៅបង្ហើយការងារជាមួយនឹងvannika បន្តិច" មាត់និយាយភ្នែកក៏សម្លឹងរកមើលកែវភ្នែកពណ៍ទឹកសមុទ្រមួយនោះ ដែលពេលនេះដូចជាកំពុងតែគេចពីក្រសែរភ្នែករបស់ខ្លួនទៅហើយ។

Jungkook ធ្វើបែបនេះធ្វើអ្វីទៅ វាងាយស្រួលជាងបើសិនជាអោយJin និង Jimin ទៅចាំនៅខាងក្រៅ ក៏មិនពិបាកនឹងមកធ្វើខ្លួនដូចជាជនទី៣របស់ អ្នកទាំងពីរដែលអង្គុយទល់មុខខ្លួន។ ក្នុងកែវភ្នែកពណ៍សូកូឡា មួយនោះ ពេលនេះJimin ដូចជាគល់ឈើ ដាក់តំាងនៅខាងក្នុងOffice ដែលគេមិនចាប់អារម្មណ៍ កម្លោះតូចអោនមុខចុះទៅសម្លឹងមើលប្រអប់នំដែលខ្លួនខំធ្វើ និងវេចខ្ចប់យ៉ាងយកចិត្តទុកដាក់ មានវាសនាបានប្រគល់អោយអ្នកខាងនោះដែរទេ?

បើតាមJimin ស្មាន នេះមិនមែនត្រឹមតែជាពិភាក្សាការងារប៉ុណ្ណោះនោះទេ តែដូចជាការណាត់ជួបគ្នារវាងគូរសង្សារ ទោះបីជាអ្នកកម្លោះភ្លេចរឿងកាលពីមុនក៏អាចទាយដឹង អ្នករួមការងារឯណាដែលមកស្និទស្នាលគ្នាបែបនេះ ខាងស្រីក៏ស្ទើរតែបញ្ជ្រៀតទៅអង្គុយពីលើភ្លៅខាងប្រុសទៅហើយ ឯចំណែកឯខាងប្រុសវិញក៏ដូចជាញញឹមពេញចិត្តមិនដូចជាធុញថប់នឹងទង្វើររបស់ខាងស្រីដែលធ្វើបែបនេះ។

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Where stories live. Discover now