Jungkook អង្គុយមើលទៅឯកសារពេទ្យជាប់មករហូត តាំងតែពីប្រកែកគ្នាជាមួយJimin។ នៅក្នុងចិត្តលោកប្រុសធំពេលនេះពោពេញទៅដោយ រឿងរ៉ាវរបស់Snow Snow Snow and Snow។ដៃរឹងមុំានៅមិនសុខចេះតែយកមកញីសៀតផ្កា នេះរឿងវាពិបាកយល់ជាងខ្លួនក្លាយជាCEOទៅទៀត។
ដកដង្ហើមធំJungkook ក៏សម្រេចចិត្តថានឹងឈប់មើលឯកសានេះតទៅទៀត ទើបនឹកឃើញថា មានតែស្រាក្រហមទេដែលអាចធ្វើអោយចិត្តរបស់ខ្លួនស្រលះពីការគិតបាន។
ខលអោយអ្នកបម្រើរៀបចំកែវស្រានិងស្រាក្រហមរួច Jungkook ចេញពីការិយាល័យរបស់ខ្លួននិងដើរទៅខាងក្រៅរហូតដល់ទ្វារកញ្ចក់ដែលខណ្ឌចែករវាងខាងក្នុងផ្ទះនិងវ៉េរ៉ង់ដា។ បើកទ្វារចេញទៅខាងក្រៅមុខម៉ឺងម៉ាត់ប៉ះនឹងខ្យល់ត្រជាក់ដែលបក់ចុះមកពីលើភ្នំ ក្លិនស្រល់ភ្ជាប់មកជាមួយនឹងចំហាយផ្កាព្រិលជាប់ពេញច្រមុះរបស់Jungkook យ៉ាងហោចណាស់ក្នុងរយះពេលដ៏ខ្លីJungkook អាចគេចចេញពីការគិតដែលស្មុគស្មាញ។
អ្នកបម្រើលើកថាសកែវស្រានិងដបស្រាយកមកដាក់លើតុខាងមុខវ៉េរ៉ង់ដាមុននឹងដើរចេញចូលទៅក្នុងទុកអោយJungkook អង្គុយមើលមេឃដែលគ្មានផ្កាយតែម្នាក់ឯង។
ចាក់ស្រារួចJungkook លើកស្រាយកមកស្រង់ក្លិនមុននឹងក្រេប។ ស្រាទំពាំងបាយជូរបស់ប្រទេសអាល្លឺម៉ង់ ក្លិនឈ្មុយ ពណ៍របស់វារិតតែទាក់ទាញ តែវានៅតែមិនស្មើនឹងពណ៍ទឹកសមុទ្ររបស់កែវភ្នែកអ្នកខាងនោះ។
Jungkook : "លោកជាអ្នកណាទៅ Snow " និយាយចប់Jungkook លើកយកកែវស្រាដែលនៅសល់មកអកដាច់ ភាពខ្លាំងរបស់វានៅតែមិនប៉ះពាល់ដល់Jungkook សូម្បីតែបន្តិចមិនដូចជាមនុស្សម្នាក់នោះ មិនដូចជាSnow។
.
.
.
.
អ្នកដំណើរដែលហោះហើរលើជើងយន្តហោះ Air304 ត្រូវបានចុះចតដោយជោគជ័យនិងសុវត្ថិភាព សូមអ្នកដំណើរទាំងអស់មេត្តា ពិនិត្យមើលរបស់របរផ្ទាល់ខ្លួនមុននឹងចេញពីអាកាសយាន្ដដ្ឋានអន្តរជាតិ ក្រុង New Zealand
ចេញមកដល់ខាងក្រៅព្រលាន Taehyung ដកដង្ហើមធំ ស្រូបយកខ្យល់អាកាសនៃទីក្រុងរបស់ប្រទេសNew Zealand ដែលវាមិនខុសពីSeoul ប៉ុន្មាន។
ESTÁS LEYENDO
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
FanficJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...