Part18 : truth need to be told

726 43 3
                                    

(ថ្ងៃដដែល ពេលវេលាមុនពេលដែលជុងគុកប្រាប់អោយអ្នកបើកឡានទៅទទួលJimin)

ថ្ងៃនេះជាថ្ងៃបូកសរុបលទ្ធផលលើការកម្មង់និងសហការទាំងអស់គិតចាប់ពីថ្ងៃដែលJiminឡើងធ្វើបទបង្ហាញថ្ងៃនោះ។ រយះពេលកន្លងមកនេះលោកប្រុសធំមានរឿងជាច្រើនដែលត្រូវចាត់ចែង ទាំងរឿងការងារនៅក្នុងក្រុមហ៊ុន រួមទាំងការងារផ្ទាល់ខ្លួនផងដែរ ដែលជាមូលហេតុធ្វើអោយលោកប្រុសធំត្រូវអត់ងងុយព្យាយាមនឹងបញ្ចប់វាអោយបានឆាប់រហ័សបំផុត វាហើយលឿនពេលណា Jungkook ក៏និងធូរស្រាលចិត្តពេលនោះ។

Jungkook : "ឯកសារទាំងអស់នៅជាមួយនឹងSnowជំនួយការLee ចាត់ចែងអោយអ៊ំវ៉ាន់ទៅកសិដ្ឋាននាំគេមកទីនេះមុនការប្រជុំចាប់ផ្ដើម"និយាយបណ្ដើរនិងដើរចូលទៅក្នុងជណ្ដើរយន្ត សម្លេងរបស់លោកប្រុសធំមិនដែលបំភ្លេចនូវភាពម៉ឺងម៉ាត់ នាំអោយSongJae អោនក្បាលទទួលតាមការបញ្ជាររបស់ចាហ្វាយ។ ត្រឹមតែឯកសារJungkookក៏អាចអោយជំនួយការឬអ៊ំវ៉ាន់ទៅយកពីផ្ទះក៏បានប៉ុន្តែដោយហេតុថាចង់ឃើញមុខគេម្នាក់នោះទើបយកលេសអោយអ្នកបើកឡានទៅទទួលគេនិងអោយគេយកឯកសារមកដោយផ្ទាល់

Jungkookដើរចេញពីជណ្ដើរយន្ដបង្វែរទិសផ្ទុយពីជំនួយការ ឆ្ពោះទៅកាន់បន្ទប់ប្រជុំតែម្នាក់ឯង តែមុននឹងលូកដៃទៅបើកទ្វារសម្លេងស្រួយរបស់មនុស្សស្រីក៏បន្លឺកាត់

Vannika : "Jungkook........"លោកប្រុសធំជ្រួញចិញ្ចើម ងាកមុខមកសម្លឹងនឹងអ្នកនាង មិនមែនថាលោកប្រកាន់នោះទេ ប៉ុន្តែនេះនៅក្នុងម៉ោងការងារ Jungkookក៏មានតួរនាទីជាថ្នាក់លើ មិនអាចអោយគេហៅបានស្រេចតែនឹងចិត្ត។Vannika ឃើញទឹកមុខរបស់Jungkookហើយក៏រអៀសខ្លួននិងអោនមុខចុះបន្តិចព្យាយាមរកនឹកពាក្យមកជំនួសភាពអាម៉ាសមុននេះ

"សុំទោសលោកJeon  គឺព្រឹកមិញនេះខ្ញុំព្យាយាមខលទៅលោកតែលោកមិនទទួល ខ្ញុំមានយោបល់បន្ថែមលើគម្រូចាស់ដែលខ្ញុំបានប្រគល់អោយទៅលោក"Jungkookងក់ក្បាលយល់ មុននឹងបើកទ្វារបន្ទប់ប្រជុំចូលទៅខាងក្នុង

Jungkook : "ខ្ញុំមានពេលមិនច្រើននោះទេ អ្នកនាងអាចនិយាយរឿងទាំងអស់នេះបានតាមEmail ខ្ញុំនឹងព្យាយាមឆេកមើលវា" ស្ទើរតែចូលទៅខាងក្នុងទៅហើយ បើមិនមែនដៃរបស់Vannikaឃាត់នោះទេ.........

រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)Donde viven las historias. Descúbrelo ahora