𝑃𝑎𝑟𝑡23: 𝑇ℎ𝑒 𝑁𝑖𝑔ℎ𝑡𝑚𝑎𝑟𝑒 𝑝𝑡2
.
.
ឡានរបស់Yoongi ឈប់នៅបញ្ឈិតនឹងរបងមន្ទីរពេទ្យ។ អ្នកកម្លោះចុចកញ្ចក់អោយចុះបន្តិចនិងសម្លឹងមើលទៅបរិវេណខាងក្នុង សំណាងហើយដែលឡានរបស់Jungkook ទើបតែបើកចូលទៅ ទើបYoongi អាចដឹងបានថាពួកគេគឺនាំJimin មកទីនេះពិតមែន។Yoongi : "ជំនួយការ លោកដឹងថាធ្វើយ៉ាងមិចហើយមែនទេ?" អ្នកខាងនោះផ្អៀងខ្លួនបែរមករកYoongi និងអោនមុខចុះ សំដៅដល់ន័យថាខ្លួនយល់ពីអ្វីដែលចាហ្វាយនិយាយ។
"ខ្ញុំនឹងរងចាំចម្លើយឆាប់ៗនេះ សង្ឍឹមថាលោកនឹងធ្វើការមួយនេះអោយបានល្អបំផុត" និយាយចប់Yoongi ក៏ចុចបិទប៊ូតុងគន្លឹះទ្វារ និងប្រាប់អោយអ្នកបើកឡានបើកត្រឡប់ទៅវិញ។
.
.
Jungkook លើកដៃម្ខាងញីសៀតផ្កា និងដើរចុះដើរឡើងនៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់។ តាំងតែពីខ្លួននាំយករាងកាយទន់ខ្សោយរបស់Jimin មកដល់មន្ទីរពេទ្យហើយ ពេលនេះកម្លោះតូចនៅតែមិនទាន់ដឹងខ្លួន គ្រូពេទ្យក៏មិនទាន់នឹងចេញមកវិញ Jungkook កាន់អន្ទះសារនិងព្រួយបារម្ភក្នុងពេលតែមួយ។
SongJae : "លោកJeon" Jungkook វិះតែនឹងភ្លេចទៅថានៅទីនេះមិនមែនមានតែខ្លួនម្នាក់។ លោកប្រុសធំ ឈប់ញីសៀតផ្កានិងងើបមុខទៅសម្លឹងSongJae
"Snow ប្រាកដជាមិនអីនោះទេ លោកJeon កុំបារម្ភពេកអី"
Jungkook : "អរគុណ SongJae ប៉ុន្តែខ្ញុំធ្វើចិត្តមិនបារម្ភមិនបាន លោកក៏ដឹងថាស្ថានភាពរបស់គេ អាចនឹងល្អហើយក៏អាក្រក់" Jungkook ដកដង្ហើមធំនិងបិទភ្នែក មិនចង់គិតទេ ថានឹងមានរឿងអាក្រក់កើតឡើងចំពោះមនុស្សជាទីស្រលាញ់
"ខ្ញុំមិនគួរធ្វេសប្រហែសបែបនេះនោះទេ" Jungkook ក្ដាប់ដៃជាប់ និងព្យាយាមឃាត់ខ្លួនឯងមិនអោយវាយជញ្ជាំងមន្ទីរពេទ្យ ទើបត្រូវអង្គុយលើកៅអីរងចាំនិងបង្ខំរំងាប់អារម្មណ៍អោយស្ងប់។
SongJae មិនដឹងថាត្រូវជួយអ្វីបានទៀតនោះទេ ក៏បានត្រឹមតែឈរមើល និងរងចាំបញ្ជារពីចាហ្វាយតែប៉ុណ្ណោះ ព្រោះថា ហេតុផលដែលJungkook ត្រូវមកអង្គុយកើតទុក្ខបែបនេះគឺព្រោះតែមនុស្សម្នាក់កំពុងតែឆ្លងកាត់គ្រោះភ័យនៅខាងក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយក៏មានតែមនុស្សម្នាក់នោះតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាបាន។
أنت تقرأ
រដូវរងារក្នុងបេះដូងនៃរដូវក្ដៅ(I'll be The winter in your summer heart)
أدب الهواةJungkook គិតដល់រឿងដែលមិនគួរអោយជឿរជាច្រើន តែរឿងម្យ៉ាងដែលធ្វើអោយអ្នកកម្លោះភ្ញាក់ផ្អើល និងគិតមិនដល់នោះគឺ Park Jimin ដៃគូរជំនួញលាក់មុខរបស់ខ្លួន មកដេកសន្លប់នៅខាងមុខផ្លូវចូលទៅក្នុងភូមិគ្រឹះ វារិតតែភ្ញាក់ផ្អើល ពេលដែលរាងកាយតូចមួយនោះភ្ញាក់ឡើង និងមិនបានចងចាំអ...